១០ យ៉ាង​តាមបែប​ធម្មជាតិ​ដើម្បី​ការពារ​សុខភាព​

6 Videos


​យើង​ដឹងថា ការដើរ​កម្សាន្ត​យ៉ាង​សាមញ្ញ​នៅតាម​ព្រៃភ្នំ ឬ​នៅតាម​ឆ្នេរសមុទ្រ​អាចជា​អំពើ​ល្អ ។ សម្រាប​លេខ​នេះ ប្រជាប្រិយ សូម​បង្ហាញជូន​នូវ​ឥរិយាបថ​សាមញ្ញៗ ដើម្បីឱ្យ​លោកអ្នក​ចាប់អារម្មណ៍​ក្នុងការ​ចងមិត្ត​ជាមួយ​ធម្មជាតិ ។​

១- ការដើរ​ដោយ​ជើង​ទទេ​នៅលើ​ខ្សាច់​
​នៅ​ពីក្រោម​ប្រអប់ជើង​យើង​មាន​សរសៃឈាម និង សរសៃប្រសាទ​ប្រទាក់​ឆ្វាក់​គ្នា ដែល​យើង​បង្កើន​កម្លាំង​របស់​វា​ដោយ​ការដើរ ។ មូលហេតុ​នេះហើយ អាចឱ្យ​ឈាម​រត់ឡើង​មកលើ​វិញ​សម្រាប់​ការពារ​ដំណើរ​ឈាម​រត់​មិន​ស្រួល​រហូតដល់​បេះដូង ។ កាលណា​យើង​បោះជំហាន​ទៅមុខ​ដោយ​ជើង​ទទេ​នៅលើ​ខ្សាច់ យើង​បង្កើន​កម្លាំង​បរិវេណ​រេផ្លិច ដែល​ក្រាប​នៅ​ពីក្រោម​ប្រអប់ជើង​របស់​យើង ។ តាម​យោបល់​គ្រួ​ពេទ្យ​ចិន​ថា មនុស្ស​យើង​មាន​ផែន​ទីមួយ​ប្រភេទ​នៅលើ​បាតជើង ដែល​នៅលើ​នោះ​បង្ហាញឱ្យឃើញ​ពី​សរីរាង្គ​ផ្សេងៗ​គ្នា​របស់​យើង ។ សម្ពាធ​សង្កត់​នៃ​ប្រអប់ជើង​នៅលើ​ខ្សាច់​បាន​បំពេញ​តួនាទី​ម៉ាស្សា​បាតជើង​តាមបែប​ធម្មជាតិ​ដែល​អំណោយផល​ដល់​ការធ្វើឱ្យ​អាការ​ក្នុង​ខ្លួន​របស់​យើង​មាន​ដំណើរការ​ស្មើភាព​គ្នា​ឡើងវិញ ។

១០ យ៉ាង​តាមបែប​ធម្មជាតិ​ដើម្បី​ការពារ​សុខភាព​

២- ការដើរ​កម្សាន្ត​តាម​មាត់ទឹក​
​នៅក្បែរ​កន្លែង​ទឹកធ្លាក់​ឬ​កន្លែង​មាន​រលក​ផ្ទប់​ច្រាំង ខ្យល់អាកាស​ត្រូវបាន​បំពេញ​ដោយ​អី​ុ​យ៉ុង​អវិជ្ជមាន ។ វា​ជា​អាតូម​អុក​សី​ុ​ហ្សែ​ន​ដែល​ទទួល​រា​៉​បរង​ដោយ​អគ្គិសនី​នៅ​ពីក្រោម​អំពើ​រួមគ្នា​រវាង​កាំរស្មីព្រះអាទិត្យ និង តំណក់​ទឹកតូចៗ ដែល​បង្កប់​ក្នុង​ខ្យល់អាកាស ។ ប្រសិនបើ​អីុយ៉ុង​វិជ្ជមាន​មិនសូវ​ប្រែប្រួល អី​ុ​យ៉ុង​អវិជ្ជមាន​ងាយ​នឹង​ឆាប់​ខូច​ខ្លាំងណាស់ ប៉ុន្តែ​អី​ុ​យ៉ុង​ទាំងពីរ​នេះហើយ​ដែល​ជួយ​សម្រួល​ដល់​ដំណើរការ​ជីវសាស្ត្រ​របស់​មនុស្ស​យើង ។ ការបន្ថែម​អី​ុ​យ៉ុង​អវិជ្ជមាន​បាន​ច្រើន អាចធ្វើឱ្យ​រាងកាយ​ធន់​និង​ជំងឺស្ត្រេស និង ជួយ​ឱ្យ​សម្រាន្ត​លក់​ស្រួល ។​

១០ យ៉ាង​តាមបែប​ធម្មជាតិ​ដើម្បី​ការពារ​សុខភាព​

៣- ការ​ផ្អែក​នឹង​រុក្ខជាតិ​មួយ​ដើម​
​ផ្អែក​តាម​សម្តី​គ្រួ​ពេទ្យ​ចិន​បុ​រាណ​បានឱ្យដឹងថា រុក្ខជាតិ​ទាំងឡាយ​សុទ្ធតែ​មានជីវិត​ដូចគ្នា​និង​ថាមពល​ជីវិត​របស់​សភាវៈ​រស​ទាំងអស់ ដែល​ក្នុងនោះ​រួមមាន​មនុស្សលោក​យើង​ផងដែរ ។​ ​ថាមពល​នេះ​ក្លាយជា​អានុភាព​ពិសេស​នៅ​និ​ទាឃ​រដូវ ពីព្រោះ​រដូវ​នេះ​មាន​ចំណងទាក់ទង​ជាមួយ​ធាតុឈើ ដែលជា​ធាតុ​និមិត្តរូប​មួយ​ក្នុងចំណោម​ធាតុ​ទាំង ៥ របស់​គ្រួ​ពេទ្យ​ចិន ។ នៅពេល​អ្នក​ស្ទាប​ប៉ះ​ឈើ​រស់ នៅពេល​អ្នក​ឪ​ប​ដើមឈើ​មួយ​ដើម​នៅក្នុង​រង្វង់​ដៃ​របស់​អ្នក ថាមពល​ផ្ទាល់​របស់​អ្នក​បាន​ត​ភ្ជាប់​តាមបែប​ធម្មជាតិ​ទៅ​និង​ថាមពល​រុក្ខជាតិ ហើយ​ផ្គត់ផ្គង់​ថាមពល​ឱ្យ​គ្នា​ទៅវិញទៅមក ។ ដូច្នេះ​អ្នក​អាច​លៃលក​ឱ្យ​ថាមពល​របស់ខ្លួន​ដំណើរការ​បានល្អ​ឡើងវិញ អ្នក​អាច​បញ្ចូល​ថាមពល​ឡើងវិញ​ប្រសិនបើ​ល្វើយ​កម្លាំង​ឬ​អ្នក​អាច​ស្ងប់​អារម្មណ៍​បាន បើសិន​អ្នក​ខំប្រឹង​គិត​ខ្លាំង ។​

៤- ការ​ដង្ហើម​នៅក្នុង​ព្រៃព្រឹក្សា
​ដើម​សរល​កូ​ល​( សន្តាន​ដើម​ស្រល់​)​អាច​ផលិត​ជា​ប្រេង​សំខាន់ៗ ដូចជា​ប្រេង​ដើម​ស្រល់​ជួយ​រម្ងាប់​មេរោគ​នៃ​សួត ប្រេង​ដើម Cedres ជួយ​បង្កើន​កម្លាំងកាយ ប្រេង​ដើម Cypres ជួយ​បង្កើន​កម្លាំង​ឈាម​រត់​…​។ មួយផ្នែក​នៃ​ប្រេង​សំខាន់ៗ​ទាំងនេះ​ដែល​ផលិត​ដោយ​ត្រួយ​ស្លឹកឈើ ផ្លែឈើ និង សម្បកឈើ បាន​របូត​ចេញពី​រុក្ខជាតិ និង សាយភាយ​នៅក្នុង​បរិ​យ​កាស ។ កាលណា​អ្នក​បាន​ទៅ​ដើ​ក្នុងព្រៃ អ្នក​ត្រូវ​ឆ្លៀត​ឪ​កាស​ដកដង្ហើម​ឱ្យបាន​វែងៗ និង សន្សឹមៗ ដើម្បី​បឺត​ស្រូបយក​ក្លិន​ប្រេង​ដ៏​តម្លៃ​ទាំងនេះ ។​

១០ យ៉ាង​តាមបែប​ធម្មជាតិ​ដើម្បី​ការពារ​សុខភាព​

៥- កា​​ប្រើ​ប្រេង​ផ្កា​ហ៊ូ​ប្លុង​
​ផ្កា​ហ៊ូ​ប្លុង (houblon :​ លតាជាតិ​ម្យ៉ាង​ដែល​គេ​យក​ផ្លែ​អប់ស្រា​បៀរ​) មាន​ផ្ទុក​ប្រេង​លូ​ពូ​ឡាំង (Lupulin) ។ នៅពេល​យក​វា​ទៅលើ​ស្រោមខ្នើយ ក្លិន​របស់​វា​ហើរ​សាយភាយ​នៅពេល​យប់ និង ជ្រាប​ចូ​សរីរាង្គ​របស់​អ្នក ព្រម​គ្នា​នឹង​ខ្យល់​ដែល​អ្នក​ដកដង្ហើម​ចូល ដែល​ធ្វើឱ្យ​សម្រាន្ត​លក់​យ៉ាង​ស្កប់ស្កល់ ។​ ៦-​ផឹកទឹក «​ព្រែល​»​មុនពេល​ដើរលេង​វិស្សមកាល​​ព្រែល (Prele)​ជា​រុក្ខជាតិ​ម្យ៉ាង​មាន​ខនិជ និង អង់​ទី​អុក​សីុដង់ ។ រុក្ខជាតិ​នេះ​ជួយ​សម្រួល​ដល់​ជាលិកា​សន្ធាន (Tissu conjonctif) ដែល​រក្សា​ស្បែក​ឱ្យមាន​ភាពទន់ភ្លន់ និង រឹង​បឹ​ុ​ង ។

ដើម្បី​ការពារ​ស្បែក​របស់​អ្នក​ឱ្យ​ធន់​នឹង​កម្តៅថ្ងៃ អ្នក​ត្រូវ​ផឹកទឹក «​ព្រែល​» ៣ ដង​ក្នុង​មួយថ្ងៃ​ចំនួន​មួយខែ​នៅមុន​ពេលចេញ​ដំណើរ​ក​ម្សា​ន្ត​នៅ​វិ​ស្សកាល ។​ ​វិធី​ឆុង​ទឹក​ព្រែល : ត្រូវ​ប្រើ​ដើម​ព្រែ​លហាល​ស្ងួត​មួយ​ស្លាបព្រា​បាយ​សម្រាប់​ទឹក​ត្រជាក់​មួយ​ពែង ។ ដំបូង​អ្នក​ត្រូវ​ដាំទឹក​ឱ្យ​ពុះ ១០ នាទី បន្ទាប់មក​បង់​ដើម​ព្រែល​ទុកចោល ១០ នាទី មុននឹង​ច្រោះ​យក​ទឹក​មក​ផឺ​ក ។​

៧- លាប​សន្លាក់ឆ្អឹង​ជាមួយ​ភក់​ច្រាំងទន្លេ​
​ដឺ​ប្រមូល​ផ្តុំ​ទៅដោយ​សារជាតិ​រ៉ែ ចំណែក​ភក់​វិញ​រួមផ្សំ​ដោយ​ថ្នាំ​បំពោក​ម្យ៉ាង​ល្អ​ប្រពៃ​សម្រាប់​សន្លាក់ឆ្អឹង​របស់​អ្នក ។ នៅតាម​ស្ថានីយ​មុជទឹក​ក្តៅ​ខ្លះ ក៏​និយម​ប្រើ​វិធី​មុជ​ភក់​ផងដែរ ។ សារធាតុ​រ៉ែ​របស់​ភក់​បាន​ជ្រាបចូល​ទៅក្នុង​ស្បែក​របស់​អ្នក នឹង​តោង​ជាប់​នៅលើ​ជាលិកា​សន្លាក់​របស់​អ្នក​ដែល​អាចជួយ​ពង្រឹង និង ការពារ​ប្រឆាំងនឹង​សំណឹក​នៃ​ពេលវេលា ។​

៨- ចម្អិនម្ហូប​ជាមួយ​ខ្ញី​
​រុក្ខជាតិ​ក្លិនក្រអូប​ដែល​គេ​យកទៅ​ប្រើប្រាស់​ក្នុង​ចង្ក្រាន​បាយ ភាគច្រើន​ជា​រុក្ខជាតិ​ឪ​សថ​យ៉ាងពិត​ប្រាកដ ។ ឧ​ទា​ហរ​ហ៍​មានដូចជា​ខ្ញី មានគុណ​ប្រ​យ​ជន៍​ច្រើនយ៉ាង​ណាស់ ។ ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​ធ្វើការ​ផ្សព្វផ្សាយ​នៅក្នុង​កាសែត​អង់គ្លេស The Lancet បានបង្ហាញ​ឱ្យឃើញថា គ្រឿងទេស​នេះ (​ខ្ញី​)​ក៏មាន​ប្រសិទ្ធភាព​ក្នុងការ​បង្ការ និង សម្រាល​អាការ​ក្អួតចង្អោរ​បាន​ផងដែរ ។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ក៏បាន​រកឃើញ​ផងដែរ​ថា នៅក្នុង​ខ្ញី​មាន​សារជាតិ​ពិសេសៗ​ដែល​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​របស់​យើង​ឱ្យ​រឹតតែ​ខ្លាំងក្លា​ដើម្បី​ប្រឆាំងនឹង​ការបង្ក​ជំងឺ​ផ្សេងៗ ។ ខ្ញី​ក៏មាន​ផងដែរ​នូវ​សារធាតុ​ទប់ស្កាត់​ការ​រលាក​រោលរាល សារជាតិ​ប្រឆាំង​ដំណើរ​កន្ត្រាក់​នៃ​សាច់ដុំ ហើយ​សំខាន់​ជាងនេះទៀត​អាចជួយ​ប៉ូវ​កម្លាំង​ទៀតផង ។​

១០ យ៉ាង​តាមបែប​ធម្មជាតិ​ដើម្បី​ការពារ​សុខភាព​

៩- វីតាមីន និង រ៉ែ​មួយចំណែក​ធំ
សុទ្ធតែ​ប្រមូលផ្តុំ​នៅក្នុង​សម្បក​បន្លែ​ផ្សេងៗ ។​កាលណា​អ្នក​ចិត​សម្បក​វា​ចេញ​នោះ អ្នក​បាន​បោះចោល​នូវ​ឪ​ជា​រស​អាហារ​សម្រាប់​ចិញ្ចឹម​រាងកាយ​អស់​មួយ​ភាគ​ធំ​រួចទៅហើយ ។ សូមអ្នក​ប្រកាន់យក​ទម្លាប់​ចម្អិន​បន្លែ​ទាំងនោះ​ទាំង​សម្បក ដោយ​គ្រាន់តែ​លាង​ទឹក​ឱ្យ​ស្អាត​បំផុត ។ ​ប៉ុន្តែ​ដើម្បី​ទទួលបាន​ប្រយោជន៍​សម្បក​បន្លែ​គេ​ត្រូវ​ទទួលទាន​ផ្លែឈើ និង បន្លែ​ជីវសាស្ត្រ ពីព្រោះ​ប៉េ​ស្ទី​សីុដ (Pesticides​ : ផលិតផល​គឺ​មី​ម្យ៉ាង​ប្រើ​សម្រាប់​កម្ចាត់​បា​៉​រ៉ា​សី​ុ​ដ​មាននៅ​ក្នុង​សាច​សត្វចតុប្បាទ និង​បន្លែ​ដែល​ប​ផ្លាញ​ដំណាំ ) និង ជីគីមី​មាន​ទម្លាប់​ប្រមូលផ្តុំ​ពួន​នៅក្នុង​សម្បក​បន្លែ ។​

១០- ការ​ដាក់តាំង​រុក្ខជាតិ​បៃតង​នៅ​ពាសពេញ​ក្នុ​ផ្ទះ​
​រុក្ខជាតិ​ចិញ្ចឹមជីវិត​បាន​ដោយសារ​ឫស​រប​ស់វា ប៉ុន្តែ​វា​ក៏​អាចរ​ស់បាន​ដោយ​ស្លឹក​របស់​វា​ដែរ ពីព្រោះ​វា​បឺត​ស្រូបយក​ថាមពល​ដែល​ផលិត​ដោយ​កាំរស្មីព្រះអាទិត្យ ។ ក្នុងដំណាក់កាល​លូតលាស់​នេះ (Photosynthese) រុក្ខជាតិ​បឹ​ត​ស្រូបយក​ឧស្ម័ន​កាបូ​និ​ច និង បញ្ចេញ​ចោល​អុក​សុី​ហ្សែ​ន ។ ហេតុ​នៅក្នុង​លំនៅស្ថាន​មួយ រុក្ខ​ពណ៌​បៃតង​អាចរួមចំណែក​ធ្វើឱ្យ​បរិយាកាស​ស្អាត​បរិសុទ្ធ ។ ជាងនេះទៀត រុក្ខជាតិ​ខ្លះ​ក្នុងចំណោម​ពួកវា​បែរជា​លេប​ភាពកខ្វក​នៃ​គីមី​ទៀតផង ។​ ​ដើម្បី​ដកដង្ហើម​បាន​ខ្យល់អាកាស​បរិសុទ្ធ​នៅក្នុង​ផ្ទះ អ្នក​គួរតែ​ជ្រើសរើស​វល្លិជាតិ​ម្យ៉ាង​ឈ្មោះ​លី​យែ​រ (Lierrs) ដើម​ចុ​ល្ល​ព្រឹក្ស dracaenas ស្ថិតក្នុង​សន្ដាន​ផ្កា​លី​លី ដើម Sansevieres ដែរ​ស្លឹក​របស់​វា​ផ្តល់​សរសៃ​សម្រាប់​តម្បាញ​..៕

១០ យ៉ាង​តាមបែប​ធម្មជាតិ​ដើម្បី​ការពារ​សុខភាព​