៥ យ៉ាង​ថែទាំ​ស្បែក​ឲ្យ​មាន​សុខ​ភាពល្អ និង ស្អាត​ផូរផង់​

6 Videos


​វា​មិនជា​ការចាំបាច់​ទេ​ដែល​អ្នក​ត្រូវ​ចំណាយ​ប្រាក់ចំណាយពេល​វេលា​ទៅ​ហាង​កែស​ម្ជ​ស្សឬទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ជួយ​ឱ្យ​ស្បែកស្អាត​នោះ អ្នក​គ្រាន់តែ​ចេះ​អំពី​វិធី​ថែរក្សា​ស្បែក​ទាំង ៥ នេះនោះ​ស្បែក​របស់​អ្នក​នឹងមាន​សុខភាព​ល្អ​ស្អាត​ផូរផង់​តែម្តង ។

១-​ស្បែក​ខ្លាញ់​
​សម្រាប់​ស្ត្រី​ដែលមាន​ស្បែក​ខ្លាញ់​មិនត្រូវគិតថាឧស្សាហ៍​ដុស​សាប៊ូឬហ្វូ​ម​លាងមុខ​ឱ្យបានញឹកញាប់​ទើប​ពុំមាន​ជាតិ​ខ្លាញ់​កក​នៅលើ​ផ្ទៃមុខបានយូរ​នោះទេ ។ អ្នក​គ្រាន់តែ​ជ្រើសរើស​ប្រើផលិតផល​លាងមុខ​ណាមួយ​ដែលមាន​លាយ អាស៊ីដ Salicylic ។ ការ​លាងមុខ​ត្រឹមតែ​មួយថ្ងៃ ២ ដងវា​ជាការ​គ្រប់គ្រាន់​សម្រាប់​អ្នក ហើយ​«​ថូន​ន័​រ​» ដែលជា​ភ្នាក់ងារ​បន្តឹង​រន្ធ​ញើស​ស្ត្រីដែលមាន​ស្បែក​ខ្លាញ់​គួរតែ​ចៀសវាង​ប្រើ​រូបមន្តណា​ដែលមាន​លាយ​ជាតិ​អាល់កុលព្រោះ​វា​មិនគ្រាន់តែ​ធ្វើឱ្យ​ស្បែក​របស់​អ្នក​ក្រហាយ​ប៉ុណ្ណោះទេថែមទាំង​ទៅ​ភ្ញោ​ច​ឱ្យ​ស្បែក​ផលិត​ខ្លាញ់​ចេញមក​ច្រើន​លើស​ដើម ។

២-​ស្បែក​ស្ងួត​
​កុំអាល​ជឿ​អ្វីដែល​គេ​ថា ស្បែក​ស្ងួត​ត្រូវ​ប្រើ ម៉​យ​ជឺ​រ៉ែ​ស័​រ​ច្រើន​ឱ្យសោះ ព្រោះ​គេ​បានធ្វើការ ពិសោធ​ហើយ​ថា ការប្រើ​ម៉​យ​ជឺ​រ៉ែ​ស័​រ​ដែលមាន កំហាប់​ខ្ពស់​ពេក វា​នឹង​ធ្វើឱ្យ​ស្ទះ​រន្ធ​ញើស បង្ក ឱ្យ​កើត​«​មុន​» ហើយ​ថែមទាំង​ធ្វើឱ្យ​បញ្ហា​ស្បែក របស់​អ្នក​កាន់តែ​យ៉ាប់​លើស​ដើម ។ ចំណែកឯ វិធី​លាងមុខ ស្ត្រី​ដែលមាន​ស្បែក​ស្ងួត គួរតែ​ជ្រើស រើស​សាប៊ូលាងមុខ រូបមន្ត​ស្រទន់​ប្រភេទ​គ្មាន​ពពុះ ទើប​ជាការ​ប្រសើរ ។

៣-​ស្នាម​អុជ​ខ្មៅ និង ស្នាម​ក្រហមៗ​
​ចំពោះ​ស្ត្រី​ណា​ដែល​កំពុង​តែមាន​បញ្ហា​ស្នាមអុជ​ខ្មៅនិងស្នាម​ក្រហមៗ ត្រូវ​រក​ម៉​យ​ជឺ​រ៉ែ​ស័​រណាដែលមាន​សមាសធាតុ​ផ្សំ​របស់​សណ្តែកសៀងមកជួយ​ស្តារ​សភាព​ស្បែក ។ អ្វីដែល​សំខាន់បំផុតនោះ​គឺ​មិនត្រូវ​ឈប់​ប្រើ​ឡេ​ការពារ​កម្តៅថ្ងៃ​ជា ដាច់ខាត ព្រោះ​ស្បែក​ដែល​កំពុងតែ​ស្ថិតក្នុងដំណាក់កាល​ស្តើង​បែបនេះ ការ​ប្រឈម​នឹង​កម្តៅ ថ្ងៃ​ដោយ​មិនមាន SPF ការពារ​ទេនោះវា​កាន់តែ​ធ្វើឱ្យ​ស្បែក​របស់​អ្នក​យ៉ាប់​លើស​ដើម ។
៤-​រន្ធ​ញើស​ធំ​
​មាន​ស្ត្រី​មិនតិច​ទេ​ដែល​យល់​ខុស​គិតថា​រន្ធ​ញើស​ធំ​នោះ​គឺ​«​មុនខ្សាច់​»​ហើយ​ចេះតែ​ចង់​ញេច​វាដែល​ទង្វើ​បែបនេះ​កាន់តែ​បង្កើន​កម្លាំង​ពង្រីក​រន្ធ​ញើស​ឱ្យ​កាន់តែ​ធំ​លើស​ដើម ។ ម្យ៉ាងទៀត​គួរតែ​ជ្រើស រើស​ប្រើ Treatment ដែល មាន​រ៉េ​ទី​ណុល (Retinol)​លាប​ស្បែក​នៅពេលយប់​ដើម្បី​កម្ចាត់​កោសិកា​ស្បែក​ដែល​ងាប់​ហើយ ឱ្យ​របូត​ចេញពី​រន្ធ​ញើស ព្រមទាំង​ជួយ​ឱ្យ​រន្ធញើស​បានរួម​តូច​ទៀតផង ។​

៥-«​មុន​»
​នៅពេល​និយាយ​ដល់​រឿង​«​មុន​»​អ្នក​ច្រើន តែមាន​អារម្មណ៍​រមាស់​ដៃ​ចេះតែ​ចង់​ញេច​ភ្លាមៗ ។ តើ​អ្នកដឹង​ឬទេ​ថា ការ​ញេច​ច្របាច់​«​មុន​»​វា​មិនមែន​ជា​រឿង​ដែល​គួរ​ធ្វើ​ឡើយព្រោះ​វា​កាន់តែ​ធ្វើឱ្យ​កើត​ផ្លែ​លើ​ផ្ទៃមុខ និង រលាក ឬ ដរ​លើសដើមប៉ុន្តែ​បើ​មិនអាច​ចៀសវាង​បានសូម​ណែនាំឱ្យ​យក​កំណាត់​ជ្រលក់​ទឹក​ក្តៅ​ឧណ្ហៗ​មក​ស្អំ​ដើម្បីឱ្យ​ស្បែក​ទន់​ល្មឿយ ។ បន្ទាប់មក​យក​សំឡី​សង្កត់នៅលើ​«​មុន​»​ម្ខាងៗ ប៉ុន្តែ​មិនត្រូវ​សង្កត់ធ្ងន់​ដៃ ពេក​ទេ សង្កត់​រុញៗ​រហូត​ទាល់តែ​«​មុន​»​របូតចេញយក​សំឡី​ជ្រលក់​ស្គី​ន​ឃែ​រ​ដែលមាន​លាយ អាស៊ីដ Salicylic រួច​យកមក​លាប​លើ​ក្បាល​«​មុន​»​ទុកចោល ។ វិធី​នេះ​នឹង​ជួយ​ឱ្យ​​«មុន»ក្រាបដោយ​មិន​បង្ក​ឱ្យ​កើត​ស្នាម​ផ្លែ​ឡើយ ៕ ចំ​រ៉ា​