ព្យាបាល​ជំងឺហឺត​បែប​ធម្មជាតិ​

6 Videos


​ជំងឺហឺត ជា​ជំងឺ​សួត​មួយបែប​ដែល​តែង​បង្កឱ្យមាន​ផល​លំបាក​ខ្លាំង​ក្នុងការ​ដកដង្ហើម ។ ជំងឺហឺត​ក៏ត្រូវ​បាន​គេ​ចាត់ទុកជា​ជំងឺ​រ៉ាំរ៉ៃ​ផងដែរ ព្រោះ​វា​ធ្វើឱ្យ​រាំងស្ទះ​ផ្លូវដង្ហើម​និង​មិនបាន​ប​ញ្ចូ​ន​អុកស៊ីហ្សែន​គ្រប់គ្រាន់​ទៅឱ្យ​សួត ។ មូលហេតុ​មួយចំនួន​ដែល​បណ្តាលឱ្យ​កើត​ជំងឺហឺត​គឺ​បណ្តាលមកពី​បញ្ហា​អាល់​ឡែក​ហ្ស៊ី ភាពកខ្វក់​នៃ​បរិស្ថាន បញ្ហា​ជំងឺឆ្លង​ក្នុង​ប្រព័ន្ធ​ផ្លូវដង្ហើម​និងការប្រើ​ថ្នាំពេទ្យ​ច្រើនពេក ។ អាការរោគ​ជាទូទៅ​មានដូចជា ក្អក ដកដង្ហើម​មាន​ឮ​សំឡេង ចលនា​ដង្ហើម​ខ្លីៗ និង តឹងទ្រូង ។ មាន​ថ្នាំពេទ្យ​ច្រើន​ប្រភេទ​សម្រាប់​ព្យាបាល​ជំងឺហឺត​ប៉ុន្តែ​វា​ក៏មាន​វិធី​ព្យាបាល​បែប​ធម្មជាតិ​មួយចំនួន​ដែល​អ្នក​គួរ​សាកល្បង​ដូចជា ៖

​ខ្ញី ៖ ខ្ញី​មានគុណ​សម្បត្តិ​ខ្លាំង​ក្នុងការ​ព្យាបាល​ជំងឺហឺត វា​ជួយ​សម្រួល​ចលនា​ខ្យល់​ដង្ហើម​បាន​ប្រសើរ​បំផុត ។ អ្នក​គ្រាន់តែ​យក​ខ្ញី​ទៅ​កិន​រួច​ច្របាច់​យក​ទឹក​ទៅ​លាយ​ជាមួយ​ទឹកឃ្មុំ​ក្នុង​បរិមាណ​ស្មើគ្នា និងផឹក ១ ស្លាបព្រា​កាហ្វេ ​ឱ្យបាន ២ ទៅ ៣ ដង ក្នុង​មួយថ្ងៃ ។ ក្រៅពីនេះ​អ្នក​ក៏​អាច​យក​ខ្ញី​ទៅ​កិន​រួច​លាយ​ជាមួយ​ទឹក​ក្តៅ​ផឹក​នៅ​រៀងរាល់​មុនពេល​ចូល​គេង​ក៏បាន ។​

​ផ្លែ​ល្វា ៖ ផ្លែ​ល្វា​មាន​សារធាតុ​មាន​ផលប្រយោជន៍​មួយចំនួន​សម្រាប់​ព្យាបាល​បញ្ហា​ផ្លូវដង្ហើម ព្រោះ​វា​អាចជួយ​កាត់បន្ថយ ស្លេស្ម៍ និង សម្រួល​ផ្លូវដង្ហើម ។ វិធី​ធ្វើ​គឺ​អ្នក​អាច​យក​ផ្លែ​ល្វា​ស្ងួត​ទៅ​លាង​ទឹក​ឱ្យ​ស្អាតរួច​យកទៅ​ត្រាំ​ទឹក​នៅពេល​យប់ និង ផឹកទឹក​វា​នៅ​ព្រឹក​ព្រលឹម​នៅពេល​ពោះ​ទទេ​មិនទាន់​ពិសា​អ្វី ។ អ្នក​អាចអនុវត្ត​ដូច្នេះ​ឱ្យបាន ២ ទៅ ៣ ខែ នោះ​សុខភាព​អ្នកនឹង​បាន​ប្រសើរ ។​

ព្យាបាល​ជំងឺហឺត​បែប​ធម្មជាតិ​

​ខ្ទឹមស ៖ ខ្ទឹមស​អាចជួយ​សម្រួល​បញ្ហា​ស្ទះផ្លូវ​ដង្ហើម​ក្នុង​សួតនិង​អាច​កាត់បន្ថយ​អាការរោគ​បាន​ឆាប់​ជាសះ ស្បើយ​បំផុត ។ វិធី​ធ្វើ​គឺ​អ្នក​ត្រូវយក​ខ្ទឹមស​ចំនួន ១០ ទៅ ១៥ កំពឹស កិន​លាយ​ជាមួយ​ទឹកដោះគោឆៅ​កន្លះ​ពែង​តូច និង ផឹក​ឱ្យបាន ១ ដង ក្នុង​មួយថ្ងៃ ។ ក្រៅពីនេះ​អ្នក​ក៏​អាច​យកទៅ​លាយ​ជាមួយ​«​តែ​»​ឆុង​ផឹក​ក៏បាន ។

​កាហ្វេ ៖ សារធាតុ​កាហ្វេ​ក៏​អាចជួយ​ព្យាបាល​ជំងឺហឺត​បាន​ផងដែរ ។ ការផឹក​កាហ្វេ​ក្តៅ​អាចជួយ​សម្រួល​ផ្លូវដង្ហើម ប៉ុន្តែ​អ្នក​មិនត្រូវ​ផឹក​ច្រើនពេក​ទេ​គឺ​ត្រឹមតែ ២ ទៅ ៣ ពែង​តូចៗ​បាន​ហើយ​ក្នុង​មួយថ្ងៃ ។ ប្រសិនបើ​អ្នក​មិន​ចូលចិត្ត​កាហ្វេ​អ្នក​អាច​ជ្រើសរើស​ផឹក​«​តែ​»​ខ្មៅ​ក្តៅ​ក៏បាន ។

​ប្រេង​ជីរអង្កាម ៖ ប្រេង​ចម្រាញ់​ពី​ជីរអង្កាម​សុទ្ធ​មាន​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​ព្យាបាល​ជំងឺ​សួត ហើយ​ក៏មាន​សារធាតុ​ជួយ​ឱ្យ​ផ្លូវដង្ហើម​ដើរ​ស្រួល បំបាត់​ស្លេស្ម៍ និងកាត់បន្ថយ​ជំងឺហឺត ។ វិធី​ធ្វើ​គឺ​អ្នក​អាច​យក​ប្រេង​ជីរ អង្កាម ២ ទៅ ៣ តំណក់​ដាក់​លើ​កំណាត់រួច​យកទៅ​ស្អំ​លើ​ថ្ងាស​ពេល​ចូល​គេង​នៅពេលយប់ ឬ ក៏​អាច​យកទៅ​លាយ​ជាមួយ​ទឹក​ដាំ​ពុះ​យកទៅ​ឆ្ពុង​ក៏បាន ។ អ្នក​ត្រូវ​ដកដង្ហើម​ឱ្យ​ញាប់​ពេល​អ្នក​ឆ្ពុង ។

ព្យាបាល​ជំងឺហឺត​បែប​ធម្មជាតិ​

​ទឹកឃ្មុំ ៖ ទឹកឃ្មុំ​ជា​ឱសថ​ព្យាបាល​បែប​ធម្មជាតិ​ដែល​គេ​និយម​យកមកប្រើ​ជា​យូរ​មកហើយ ។ សារធាតុ​ប្រេង​អេ​ធី​រៀល (Ethe real) ក្នុង​ទឹកឃ្មុំ​អាចជួយ​បន្ថយ​អាការ​ជំងឺហឺត ។ វិធី​ធ្វើ​គឺ​ត្រូវយក​ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​លាយ​ជាមួយ​ទឹក​ក្តៅ ១ កែវ​ធំ រួច​ផឹក​តិចៗ​ឱ្យបាន ៣ កែវ​ក្នុង​មួយថ្ងៃ ។

​ខ្ទឹមបារាំង ៖ ក្នុង​ខ្ទឹមបារាំង​មាន​សារធាតុ​ជួយ​បំបាត់ និង ព្យាបាល​បញ្ហា​រលាក​សួត និង ជួយ​បន្ធូរ​ខ្យល់​ដកដង្ហើម​បាន​ស្រួល ។ វិធី​សាមញ្ញ​គឺ​ត្រូវ​ពិសា​ខ្ទឹមបារាំង​ឆៅ​ផ្ទាល់​តែម្តង​ដើម្បីឱ្យ​ខ្យល់​ដង្ហើម​ដើរ​បាន​ស្រួល ។ ប្រសិនបើ​អ្នក​ពិបាក​ទំពា​ឆៅ​អ្នក​ក៏​អាច​ចម្អិន និង លាយ​ក្នុង​ម្ហូប​ផ្សេងៗ​ពិសា​ក៏បាន ។

ព្យាបាល​ជំងឺហឺត​បែប​ធម្មជាតិ​

​ក្រូចឆ្មារ ៖​អ្នក​ជំងឺហឺត​ចំនួន​ច្រើន​ខ្វះ​វីតាមីន C ។ ក្នុង​ផ្លែក្រូច​សម្បូរ​ដោយ​វីតាមីន C និង សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម​ច្រើនបំផុត​ដែល​ជួយ​កាត់បន្ថយ​អាការរោគ​ហឺត​បាន​ប្រសើរ ។ វិធី​ធ្វើ​គឺ​យក​ក្រូចឆ្មារ​មួយ​ចំហៀង​ច្របាច់​យក​ទឹក​លាយ​ជាមួយ​ទឹក​ធម្មតា​មួយ​កែវរួច​ថែម​ស្ករ​បន្តិច ។ អ្នក​ត្រូវ​ផឹក​វា​តិច ឱ្យបាន​ច្រើនដង​ក្នុង​មួយថ្ងៃ ។ ក្រៅពី​នេ អ្នក​ក៏​អាច​ពិសា​ផ្លែឈើ​មួយចំនួនទៀត​ដែល​សម្បូរ​វីតាមីន C ដូចជា ក្រូច ល្ហុង ស្ត្រ៊​ប៊ី​រី ជាដើម ៕