ត្រណម​មុខ​ចូល​គេង ដែល​អ្នក​មិនគួរ​មើលរំលង​

6 Videos


​ដើម្បី​រក្សាបាន​នូវ​សុខភាព​ល្អ​យើង​ម្នាក់ៗ​គួរតែ​ដឹងថា តើ​មុនពេល​ចូល​គេង​នោះ​មាន​ចំណុច​អ្វីខ្លះ គួរ​ចៀសវាង ដើម្បី​ឲ្យ​អារម្មណ៍​របស់​យើង​ក្រោក​ឡើង​នៅពេល​ព្រឹក​ទទួលបាន នូវ​ភាព​ស្រស់ស្រាយ ?

-​ហាម​ពាក់​នាឡិការ​នៅពេល​គេង​ជាដាច់ខាត ព្រោះ​ប្រសិនបើ​ពាក់​នាឡិកា​វា​នឹង​ប៉ះពាល់​ដល់​សុខភាព​រយះពេល​វែង​ដោយសារតែ​ខ​ណះ ពេល​នាឡិកា​កំពុងដំណើរការ​ជារឿយៗ នោះ​វា​បាន​បញ្ចេញ​នូវ​ថាមពល​ម្យ៉ាង​ដែលមាន​ផល​អាក្រក់​ចំពោះ​សុខភាព ។​

​-​កុំ​គេង​លក់​ព្រម​ជាមួយនឹង​ទូរស័ព្ទដៃ​នៅក្បែរ ព្រោះ​រយះ​កាល​កន្លងមក​មាន​មនុស្ស​ជាច្រើន​នាក់​ចូលចិត្ត​ប្រើ​ទូរស័ព្ទដៃ​ធ្វើជា​នាឡិកា​ដាស់ ។ ប៉ុន្តែ​មាន​ភស្តុតាង​ខាង​វិទ្យាសាស្ត្រ​បានបញ្ជាក់​ថា ទូរស័ព្ទ​វា​បាន​បញ្ចេញ​រលក​មេដែក អគ្គិសនី​ចេញមកក្រៅ ខ​ណះ​ពេល​វា​ដំណើរ​ការដែល​រលក​មេ​ដែក​នេះ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ ។ ដូច្នេះ​គួរ​រក្សាទុក​ទូរស័ព្ទដៃ​ឲ្យ​នៅ​ឆ្ងាយ​ពី​ខ្លួន ហើយ​យក​ល្អ​គួរតែ​បិទ​វា​នៅពេល​គេង ។

​-​នៅមាន​កត្តា​មួយទៀត​សម្រាប់​សុខភាព​ស្ត្រី​ដែល​គួរតែ​ចាំ​ទុក​ឲ្យ​បាន​ច្បាស់ ដូចគ្នា​គឺ​ហាម​ពាក់អាវ​ទ្រនាប់​នៅពេល​គេង ព្រោះ​អ្នកវិទ្យាសាស្ត្រ​ជនជាតិ​អាមេរិកាំង​បាន​រកឃើញថា ការពាក់​អាវទ្រនាប់​មាន​រយះពេល​ជាង 12 ម៉ោង វា​ជា​ទង្វើ​ជួយ​ជំរុញ​អត្រា​ប្រឈម​នឹង​រោគ​មហារីក​សុដន់​បាន ។ ដូច្នេះ​អ្នក​គួរ​ការពារ​មុន​ប្រសើរ​ជាជាង​ដោះស្រាយ​បញ្ហា​តាម​ក្រោយ ។​