អាថ៌កំបាំង​ធ្វើ​ឲ្យ​គល់ភ្លៅ​ស្រ​ឡូ​ន និង ត្រគាក​ស្អាត​

6 Videos


​បច្ចុប្បន្ននេះ​គេ​សង្កេតឃើញថា​ស្ត្រី​មួយចំនួនធំ​ខកចិត្ត​ទៅនឹង​រាងរៅ​របស់ខ្លួន​ជាពិសេស​រឿង​គល់ភ្លៅ​ធំ និង​ត្រគាក​មិន​ស្រស់ស្អាត ។ បន្ទាប់មក​គឺ​បញ្ហា​ជាតិ​ខ្លាញ់​នៅត្រង់​ក្បាលពោះ​ធ្វើ​ឲ្យ​ការ​ស្លៀកពាក់​តុបតែង​កាយ​របស់​ពួកនាង​បាត់បង់​នូវ​ទំនុកចិត្ត​ជាពិសេស​ទៅលើ​សម្លៀកបំពាក់​ដែល​រឹប​ណែន ។ បញ្ហា​ខាងលើនេះ​អាច​ដោះស្រាយបាន​ដោយ​វិធី​ខាងក្រោមៈ​

​១-​ចាប់ផ្ដើម​ពិនិត្យមើល​ខ្លួនឯង​នៅក្នុង​កញ្ចក់ ដោយ​ពុំមាន​ស្លៀកពាក់​បឹ​ទ​បាំង​ដើម្បី​ឲ្យ​ដឹងថា រូបរាង​របស់ខ្លួន​មាន​ត្រង់​កន្លែង​ណាខ្លះ ដែល​ត្រូវ​កែសម្រួល ។​

​២-​កែប្រែ​ទម្លាប់​ទទួលទាន​ជាថ្មី​ដោយ​ផ្ដើម​ថ្ងៃ​ដំបូង​រៀងរាល់ថ្ងៃ​គឺ​ផឹក​ទឹ​ក្ដៅ​ឧណ្ណៗ ២​កែវ និង​ក្នុង​១​ថ្ងៃ​គួរ​ព្យាយាម​ទទួលទាន​ទឹក​មិនតិចជាង​២-៣​លីត្រ ។​

​៣-​កែសម្រួល​ម្ហូបអាហារ​ទ​ទួល​ទាន​ដោយ​ក្នុ​១​ពេលៗ​គួរ​ជា​អាហារ​សុខភាព​ប្រហែល​១​ទៅ​២​ស​ប្ដា​ហ៏​នោះ នឹងមាន​អារ​ម្ម​ណ៏​ថា ខ្លួនឯងបាន​ស្រាល​ស្រឡះ​ជាង​មុន​។​

​៤-​ព្យាយាម​ដើរ​រត់​ធ្វើ​ចលនា​រាងកាយ​ដើម្បី​គល់ភ្លៅ​ឆាប់​រួម​តូច គឺ​ចលនា​គ្រវី​ជើង​ក្នុង​ជើង​ម្ខាង​ធ្វើ​ចំនួន​ពី​៦០-៨០​ដង ។ បន្ទាប់មក​ជើង​ត្រូវ​លាត​ទៅមុខ​ឲ្យ​ត្រង់ និង​ស្វែងរក​ទីតាំង​ប្រើ​ដៃ​តោង​ទប់ខ្លួន​ឲ្យ​ល្អខ​ណះ​ពេល​គ្រវី​ជើង ។​

​៥-​នៅ​កន្លែងធ្វើការ​មិនគួរ​សំ​កុក​នៅ​មួយកន្លែង​ពេញ​មួយថ្ងៃ គួរ​ក្រោក​ចេញពី​កៅអី​ដើរ​ទៅនេះ​ទៅនោះ​ឲ្យ​បាន​ញឹកញាប់ ធ្វើ​ចលនា​ឲ្យ​យឺត​សរសៃ សរ​សូង​និង​ប្រើ​ជណ្ដើរ​នាំ​ចុះឡើង​ជំនួស​ជណ្ដើ​យន្ដ ។​

​៦-​ស្វែងរក​ឧ​បករ​ណ៏​ដែល​ជួយ​ធ្វើ​ចលនា​រាងកាយ​ងាយៗ​ផ្នែក​មួយ​កំណាត់​ក្រោម​មក​រក្សារ​ទុក​ក្នុងផ្ទះ ហើយ​ឆ្លៀត​ប្រើ​ក្នុងពេល​កំពុង​សម្រាក​មើល​ទូរ​ទស្ស​ន៏ ឬ​ស្ដាប់​ចម្រៀង​ក៏​អាចជួយ​បាន​ច្រើន​ផងដែរ ។​

​៧-​ស្វែងរ​កឡេ​សម្រក​មក​លាប​រឹត​ម៉ាស្សា​នៅត្រង់​កន្លែង​ដែល​ត្រូវការ​ឲ្យ​រួម​តូច ។ បន្ទាប់មក​រុំ​ដោយ​ប្រើ​សន្ទះ​ហ្វីល​រឹប​រូបរាង​ទុកចោល​រយះពេល​១​ទៅ​២​ម៉ោង​។ ក្នុង ខ​ណះ​ពេល​ដើរទៅ​ផ្សារ​ទិញ​របស់របរ​ក៏​អាច​ប្រើ​វិធី​រុំ​បន្ទះ​ហ្វីល​ក្នុង​សម្លៀកបំពាក់​បានដែរ​ដោយ​គ្មាន​ន​ណារ​ម្នាក់​អាច​ដឹង​បានឡើយ ។ សាកល្បង​ធ្វើតាម​ការណែនាំ​ខាងលើនេះ​ប្រហែល​១​ស​ប្ដា​ហ៏​នោះ​នឹងមាន​អារ​ម្ម​ណ៏​ថា គល់ភ្លៅ​ត្រគាក​ហាប់​ណែន​ជាង​មុន​។​

​៨-​ខ​ណះ​ពេល​ងូតទឹក​គួរ​ស្វែងរក​ស្រកី​ផ្លែ​ននោង​មក​ដុសខាត់​ខ្លួន​ជាពិសេស​បរិវេណ​គល់ភ្លៅ ត្រគាក ព្រោះ​ការ​ខាត់​ញឹកញាប់​វា​ជួយ​ភ្ញោ​ច​ចរន្ដឈាម​នៅ​ក្នុ​ងា​រាងកាយ ថែមទាំង​ជួយ​កាត់បន្ថយ​បញ្ហា​ស្បែក​គ្រើម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ទៀតផង ៕