តើ​បញ្ហា​ឈឺក្បាល​ប្រភេទ​ណា​ដែល​អ្នក​ធ្លាប់​ឈឺ​?

6 Videos


​តើ​អ្នក​ធ្លាប់​ឈឺក្បាល​ដែរ​ឫ​ទេ​? តើ​ការឈឺ​ក្បាល​ទាំងនោះ​ចាត់​ចូល​ជា​ចំណែក​នៃ​អា​ការៈឈឺ​ក្បាល​ប្រភេទ ណា​ដែរ​? ​បើ​ការឈឺ​ក្បាល​របស់​អ្នក​ច្រើន​បណ្តាលមកពី​បញ្ហា​ផ្សេងៗ វា​ជា​រឿង​ធម្មតា​ទៅហើយ ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ដែល​ច្រើន​បណ្តាល មកពី​បញ្ហា​សំពាធ​ឈាម ឈឺភ្នែក និង​ផ្តាស​សាយ​​ ។ តែ​ចំពោះ​មនុស្ស​ខ្លះ​ក៏​តែង​ឈឺក្បាល​ធ្ងន់ធ្ងរ​ណាស់ ដែរ និង​ឈឺ​មិន​ឈប់​ក៏សឹងមាន​អា​ការៈឈឺ​ទាំងនោះ ចែកជា​ប្រភេទ ​និង​មូលហេតុ​ផ្សេងៗ​ពីគ្នា​ ។

តើ​បញ្ហា​ឈឺក្បាល​ប្រភេទ​ណា​ដែល​អ្នក​ធ្លាប់​ឈឺ​?

១. ស៊ី​នូ​ស (Sinus) ៖ គឺជា​ប្រភេទ​បញ្ហា​ឈឺក្បាល​មួយ​ច្រើន​បណ្តាលមកពី ការឈឺ​ភ្នែក និង​ច្រើន​កើតឡើង​នៅ​ចន្លោះ​ភ្នែក​ទាំងពីរ​។

២. ថេ​ន​សេន (Tension)៖ ជា​បញ្ហា​ឈឺក្បាល​មួយ​ច្រើន​កើតមាន​នៅ​ចំ​ផ្ទៃ​បរិវេន​ថ្ងាស និង​នៅលើ​បរិវេន​ភ្នែក។​

៣. ម៉ា​យ​គ្រេ​ន (Migraine)៖ ជា​អា​ការៈឈឺ​ក្បាល​មួយ​ច្រើន កើត​មាននៅ​មួយ​ចំហៀង​ក្បាល​ទាំងមូល​ពីលើ​ចុះក្រោម ទាំង​ផ្នែក​ចំហៀង​និង​ខាងក្រោយ​​។

៤. ខ្លា​ស្ទើរ (Cluster)៖ គឺជា​អាកា​រៈ​ឈឺក្បាល​ម្យ៉ាង​ជាប់ទាក់ទង​នឹង​អា​ការៈឈឺ​ដល់​បរិវេន​ភ្នែក​ម្ខាង និង​ធ្វើអោយ​ភ្នែក​ច្រើនឡើង​កំដៅ​ ។

បញ្ហា​ឈឺក្បាល​ទាំង ៤​ ខាងលើនេះ អាចធ្វើអោយ​អ្នក​ពិបាក​ទ្រាំ និង ​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ផងដែរ ប្រសិន បើ​មិនបាន​យកចិត្តទុកដាក់​ព្យាបាល និង ​ដឹង​ពី​មូលហេតុ​របស់​វា​ទាន់ពេល ព្រោះនេះ​វា​ច្រើនតែ​ធ្វើអោយ មានការ​ហូរឈាម​ក្នុង​ខួរក្បាល​មិន​ប្រក្រតី រឺ​បណ្តាលមកពី​បញ្ហា​ស្ទះ​សរសៃឈាម​ក្នុង​ខួរក្បាល អាចជា​រោគសញ្ញា​នៃ​ជំងឺមហារីក និង បញ្ហា​មួយចំនួនទៀត​ ៕