រូបមន្ត​អប់​ស្បែក​ឱ្យភ្លឺរលោង​ដោយ​ផ្កាម្លិះ​

6 Videos


នារី​សម័យថ្មី​តែងតែ​ចង់បាន​អ្វីដែល​ប្លែក ហើយ​ទាន់សម័យ ដូចជា​ក្លិន​ខ្លួន​ជាដើម​តែងតែ​ចង់បាន​ក្លិនក្រអូប​ប្លែកៗ​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​បុរសៗ ហើយ​តែងតែ​ចំណាយ​ប្រាក់​និង​ពេលវេលា​ឥត​ប្រ​យោ​ជ​ន៏​ទៅ​ហាង​ទំនើបៗ ដើម្បី​រក​ក្លិន​ទឹកអប់​ប្លែកៗ​ទាំងនោះ ។ រូបមន្ដ​ពិសេស​សម្រាប់​អប់​ស្បែក និង​ក្លិន​ខ្លួន​ឲ្យ​ក្រអូប​បានយូរ​ដោយ​មិនចាំបាច់​ចំណាយ​ប្រាក់កាស​ច្រើន​ឥត​ប្រ​យោ​ជ​ន៏​ទៀតឡើយ គឺ​អប់​ស្បែក​ជាមួយនឹង​ផ្កាម្លិះ ផ្កា​កុលាប ផ្កាចំប៉ី ឬ​ផ្កាឈូក​ក៏បាន ។​

​ដំបូង​អ្នក​គ្រាន់តែ​លាយ​ទឹក​ក្ដៅ​ឧណ្ណៗ​ជាមួយនឹង​ទឹក​ត្រជាក់ ហើយ​ដាក់​ផ្កាម្លិះ​ស្រស់​ប្រហែលជា​បី​ខាំ បន្ទាប់មក​ដាក់​​អំបិល​មួយ​ស្លាបព្រា​កាហ្វេ​លាយ​ឲ្យ​សព្វ​ដាក់​ប្រេង​អូ​លីវ ក្រអូប​កន្លះ​កែវ ឬក៏​ទៀន​អប់​ជំនួស ប្រសិនបើ​អ្នករក​ទិញ​វា​មិនបាន ។​
​បន្ទាប់មក​អ្នក​ត្រាំ​វា​៣០​នាទី​នោះ​អ្នកនឹង​បាន​ក្លិនក្រអូប​បែប​ធម្មជាតិ និង​គ្មាន​ទឹកអប់​ប្រភេទ​ណា​ប្រៀប​បានឡើយ ជាពិសេស​វា​ជួយ​ឲ្យ​ស្បែក​របស់​អ្នក​ភ្លឺរលោង​បែប​ធម្មជាតិ ៕