រូបមន្ត​បំប៉ន​ សម្រាប់​អ្នក​ប្តូរ​ពណ៌​សក់​​ញឹកញាប់​

6 Videos


​ការប្តូរ​ពណ៌​សក់​បានក្លាយ​ទៅ ជា​រឿង​ដ៏​ពេញនិយម​សម្រាប់ មនុស្ស​មួយ ចំនួន​ក្នុងពេល​បច្ចុប្បន្ននេះ ។ ទន្ទឹមនឹង ការពេញនិយម​នេះ​មានការ​សិក្សា ជាច្រើន​បាន​រកឃើញថា ការប្តូរ​ពណ៌​សក់​បាន​បង្ក​គ្រោះថ្នាក់​យ៉ាងខ្លាំង​សម្រាប់​សុខភាព​មនុស្ស ។ ក្នុងការ​សិក្សា​មួយ ដែល​បាន​រកឃើញ​សារធាតុ​គីមី​ម្យ៉ាង ដែល​គេ​ហៅថា secondary Amines មាននៅ​ក្នុង​គ្រប់​ថ្នាំ​ប្តូរ​ពណ៌​សក់​ទាំងអស់ ។ សារធាតុ​គីមី​មួយ​នេះ​អាច​ជ្រាប ក្នុង​ស្បែក​មនុស្ស​បន្ទាប់ ពី​ការប្រើប្រាស់​ជាច្រើន​សប្តាហ៍​ខែ ឬ​ឆ្នាំសារធាតុ​គីមី​នេះ មានប្រតិកម្ម​ជាមួយ នឹង​ផ្សែង​បារី និង​ផ្សែង​ផ្សេងៗ ទៀត​ដែល​អាច​បណ្តាល ឲ្យ​មាន​ជំងឺមហារីក​សុដន់ ខួរក្បាល ប្លោកនោម និង​ជំងឺ មហារីក​ឈាម​ទៀតផង ។ ដើម្បី​ចៀសវាង ការប្រើប្រាស់​ថ្នាំ​ប្តូរ​ពណ៌​សក់ ហើយ​ទទួលបាន​សក់​ពណ៌​សូកូឡា និង​ទន់​រលាង​បែប​ធម្មជាតិ លោកអ្នក​អាច​សាកល្បង​វិធី​ខាង ក្រោម​នេះ ៖

​លាយ​ក្រែ​ម​បន្ទន់​សក់​ធម្មជាតិ ២ ពែង​ជាមួយ​ទឹក​កាហ្វេ ២ ពែង និង​កាហ្វេ​ម៉ដ្ឋ ២ ស្លាបព្រា​កាហ្វេ ។ យក​ល្បាយ​នេះ​មក​លាប​លើស​ក់ ហើយ​ទុក​វា​មួយ​ម៉ោង​ចាំ​លាងជម្រះ វា​ជាមួយនឹង​ទឹក​ធម្មតា​ជាការ​ស្រេច ៕