ធ្វើ​ដូ​ចម្តេច​ដើម្បី​បំបាត់​ក្លិន​ខ្លួន ​?

6 Videos


​បញ្ហា​ក្លិន​ខ្លួន​គឺជា​សត្រូវ​របស់​ស្បែក​មួយ​ប្រភេទ​ដែល​មនុស្ស​ភាគច្រើន​មិន​ចូលចិត្ត ហើយ​ក៏មាន​មនុស្សមួយចំនួន​បាន​ប្រើ​ផលិតផល​ថ្នាំ​បាញ់ ឬ ទឹកអប់​ផ្សេងៗ ដើម្បី​បាញ់​បំបាត់​ក្លិន​ខ្លួន ។ ប៉ុន្តែ​គេ​អាច​បំបាត់​បញ្ហា​ក្លិន​​ខ្លួន​​​​​​បាន​ដោយ​ងាយ​តាម​វិធី​បែប​ធម្មជាតិ ។​

​ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​មួយចំនួន​ដែល​គួរ​អនុវត្ត ៖

១ – ត្រូវ​ងូតទឹក​អោយបាន​ទៀងទាត់ យ៉ាងហោចណាស់​អោយបាន ២ ដង​ក្នុង​មួយថ្ងៃ ដើម្បី​ជម្រះ​ជាតិ​ញើស និង មេរោគ​បាក់តេរី​ផ្សេងៗ​នៅលើ​ស្បែក ។ ជាការ​ប្រសើរ អ្នក​គួរប្រើ​សាប៊ូ​ដែលមាន​សារធាតុ​កម្ចាត់​បាក់តេរី​ក៏បាន ។​

២ – ត្រូវ​សំអាត​បរិវេណ​ស្បែក​ក្រោម​ឃ្លៀក​ឱ្យ​ស្អាត​ជានិច្ច ដោយ​កោរ​រោម​ចេញ​ឱ្យបាន​ទៀងទាត់ និង លាង​សំអាត វា​ដើម្បី​បំបាត់​ក្លិន​ជា​រៀងរាល់ថ្ងៃ ជាពិសេស​នៅក្រោយពេល​អ្នក​បែកញើស ។

៣ – កុំ​ពិសារ​បារី ព្រោះ​ផ្សែង​បារី​អាច​បណ្តា​លយ​ឱ្យ​ស្បែក​ទទួលរង​នូវ​ការ​កក​ផ្តុំ​ដោយសារ​ធាតុ​រ៉ាឌីកាល់​សេរី និង កក​ផ្តុំ​ពេល​អ្នក​បែកញើស នោះ​វា​នឹងធ្វើ​ឱ្យមាន​ក្លិន​ខ្លួន​មិន​ខាន ។​

៤ – ពិសារ​ទឹក​ឱ្យបាន​ច្រើន ដើម្បី​ជួយ​សម្អាត​ជាតិពុល​ចេញពី​ខ្លួន​តាមរយៈ​ការ​បន្ទោបង់ ។

៥ – ប្រើ​ផលិតផល​បំបាត់​ក្លិន​ខ្លួន​ជំនួយ គឺជា​វិធី​ប្រសើរ​មួយ​ផងដែរ ព្រោះ​វា​ជួយ​អោយ​ក្លិន​ខ្លួន​ដែល​មិនល្អ នៅ​លាយឡំ​គ្នា​ជាមួយ​ក្លិន​ទឹកអប់ នោះ​នឹង​អាចជួយ​កាត់បន្ថយ​ក្លិន​ខ្លួន​មិនល្អ​បាន​មួយផ្នែក ៕