វិធី​ងាយៗ​ព្យាបាល​ជំងឺ​ដំបៅ​ពងបែក​

6 Videos


១-​ទឹកកក ៖ ធាតុ​ត្រជាក់​អាចជួយ​កាត់បន្ថយ​សភាព​ហើម​ក្រហម​និងការឈឺ​ចាប់បាន​មួយកម្រិត ។ អ្នក​អាច​យក​កំណាត់​ស្អាត​មក​ខ្ចប់​ដុំ​ទឹកកករួច​យកទៅ​ស្អំ​ត្រប់​បរិវេណ​ឈឺ​ឱ្យបាន ១០ ទៅ ១៥ នាទី ។ អ្នក​អាចធ្វើ​ដូច្នេះ​នៅ​រៀងរាល់ ៣ទៅ៤ម៉ោង​ម្តង ។

វិធី​ងាយៗ​ព្យាបាល​ជំងឺ​ដំបៅ​ពងបែក​

២-​ខ្ទឹមស ៖ ក្នុង​ខ្ទឹម​សមាន​ផ្ទុក​សារធាតុ​អង់​ហ្ស៊ី​ម​ច្រើន​ដែល​វា​ជួយ​បាន​យ៉ាងប្រសើរ​ក្នុងការ​កម្ចាត់​បាក់តេរី វីរុស​និង​ពពួក​មេរោគ​ផ្សិត​ផ្សេងៗ ។ ក្រៅពីនេះ​វា​ជួយកាត់បន្ថយ​សភាព​ហើម​និង​រលាក​ក្រហម​នៅលើ​ស្បែក ។ អ្នក​អាច​ចិត​ខ្ទឹមស​ជា​ចំណិត​តូចៗ​កិន​ឱ្យ​ម៉ដ្ឋ​រួច​យកទៅ​លាប​បំពោកត្រង់​ប​វិ​វេណ​ស្បែក​មាន​បញ្ហា​ទុកឱ្យ​បាន​យ៉ាងហោចណាស់ ១០ ទៅ ១៥ នាទី ធ្វើ​ដូចនេះឱ្យបាន​ពី ៣ទៅ៤ ដងក្នុង​មួយថ្ងៃ ។ សារធាតុ​ខ្ទឹមស​អាចធ្វើឱ្យ​អ្នក​ឈឺផ្សា​បន្តិច ប៉ុន្តែ​វា​មិន​អី​ទេបើ​អ្នក​អាច​ទ្រាំ​បាន ។

វិធី​ងាយៗ​ព្យាបាល​ជំងឺ​ដំបៅ​ពងបែក​

៣-​សារធាតុ​លី​ស៊ីន (Lysine) ៖ វា​ជា​អាស៊ីដ​ប្រភេទ​អាមីណូអាស៊ីដ​ម្យ៉ាង​ដែលអាច​ព្យាបាល​ដំបៅ​ពងបែក​បាន​យ៉ាង​ងាយ ។ អ្នក​អាច​យក​សារធាតុ​លី​ស៊ីន​ចំណុះ ១.០០០ មិ​ល្លី​ក្រាមលាយ​ជាមួយ​ទឹក​រួច​យកទៅ​លាប​ត្រង់​បរិវេណ​ដំបៅ​ឱ្យបាន ៣ ដងក្នុង​មួយថ្ងៃ ។ ក្រៅពីនេះ​អ្នក​ក៏​អាច​ប្រើ​ផលិតផល ក្រែ​ម​លាប​ដែលមាន​សារធាតុ​នេះ​ស្រាប់​ក៏បាន ។

៤-​ទឹកដោះគោ​ត្រជាក់ ៖ ក្នុង​ទឹកដោះ គោ​មាន​ផ្ទុក​សារធាតុ​អ៊ី​ម៉ូ​ណូ​គ្លូ​ប៊ូ​លីន (Immunoglobulins) ដែល​ជួយ​រាំងខ្ទប់​វីរុស ពងបែក​មិនឱ្យ​រីក​កាន់តែ​ធំ ។ វា​អាចជួយបន្ធូរបន្ថយ​សភាព​ឈឺផ្សា​ត្រង់​បរិវេណ​ដែល​កើត ។ អ្នក​អាច​យក​សំឡី​ទៅ​ផ្តិត​ឬ​ជ្រលក់ទឹកដោះគោ​ដែល​យកទៅ​ក្លាស្សេ​ត្រជាក់​រួច​យកទៅ​លាប​ត្រង់​បរិវេណ​កើត​ពងបែក​ទុក ចោល​រយៈពេល ១០ នាទីនិងលាប​ចុះ​លាប​ឡើង​ដដែលៗ​ឱ្យបាន​ពី ២ ទៅ ៣ ដង ក្នុង​មួយថ្ងៃ ។ ក្រៅពី​វិធី​នេះ​អ្នក​ក៏​អាច​ផឹក​ទឹកដោះគោ​ក៏បាន​ដើម្បី​ជំនួយ​ដល់​សុខភាព ស្បែក​ឱ្យ​កាន់តែ​ឆាប់​ជា​សះ ។

៥-​ប្រេង​ចម្រាញ់​ពី​ដើម​តែ ៖ ប្រេង​ដើម​តែជា​ប្រភេទ​ប្រេង​ម្យ៉ាង​ដែលមាន​សារធាតុប្រឆាំង​មេរោគ​វីរុស​ផ្សេងៗ​បាន​យ៉ាង​ប្រសើរ​បំផុត ។ វា​ជួយ​ព្យាបាល​ដំបៅ​ពងបែក​និង ធ្វើឱ្យ​ដំបៅ​ឆាប់​ជា​សះ ។ អ្នក​អាច​យក​ប្រេង​ដែល​ចម្រាញ់​ចេញពី​ដើម​តែ​ទៅ​លាយ​ជាមួយ​ទឹក រួច​យក​សំឡី​មក​ផ្តិត​និង​យកទៅ​លាប​ត្រង់​បរិវេណ​ដំបៅ​លាប​ឱ្យបាន​យ៉ាងហោចណាស់​ពី ២ទៅ៣ដង​ក្នុង​មួយថ្ងៃ ។

វិធី​ងាយៗ​ព្យាបាល​ជំងឺ​ដំបៅ​ពងបែក​

​អ្នក​អាច​អនុវត្តតាម​វិធី​ខាងលើនេះ​ដែលជា​ការព្យាបាល​តាមបែប​ធម្មជាតិ​ប្រសើរ​ជាង​ការ​លេបថ្នាំ ហើយ​ប្រសិនបើ​ដំបៅ​ពងបែក​នៅតែ​កើត​ហើយ​ហើម​មិនបាន​ជាសះស្បើយ​បន្តិច​សោះអ្នក​គួរ​ទៅ​ជួបពិភាក្សា​ជាមួយ​គ្រូពេទ្យ​ទើប​ប្រសើរ ៕ សុផល​