ឈ្វេងយល់​ពី​មូលហេតុ​ពិសា​ច្រើនជាង​មុន​

6 Videos


តើអ្នកតែងសង្កេតឃើញថាអ្នកពិសារច្រើនជាងមុនដែលឫទេ នៅពេលខ្លះ? ពិតហើយ បញ្ហានេះអាចបណ្តាលមកពីអ្នកគេងមិនបានគ្រប់គ្រាន់ នេះបើយោងតាមការសិក្សាថ្មីមួយបានអោយដឹង។ តាមការសិក្សាមួួយដែលបានចុះផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ SLEEP បានអោយដឹងថា ការគេងមិន បានគ្រប់គ្រាន់ គឺជាហេតុផលមួយដែលជម្រុញអោយរាងកាយអ្នក កើតចំណង់ចង់ទទួលទានអាហារ ច្រើនជាងធម្មតា ។

ឈ្វេងយល់​ពី​មូលហេតុ​ពិសា​ច្រើនជាង​មុន​

ហេតុផលគឺថា កង្វះដំណេកវាបានបង្កើនកម្រិតជាតិជីវសាស្រ្តក្នុងខ្លួន ឡើងខ្ពស់និងបង្កើនចំណង់ទទួល ទាននិងធ្វើអោយអ្នកចេះតែចង់ពិសារអាហារផ្សេងៗ។ សារធាតុជីវសាស្រ្តនោះមានឈ្មោះថា endocannabinoid 2 ដែលធ្វើអោយកម្រិតឈាមទាបនៅពេលយប់ និងកើនឡើងខ្ពស់នៅពេលថ្ងៃ ជាពិសេសនៅពេលរសៀល ។ កម្រិតកើននៃសារធាតុនេះបានជម្រុញអោយអ្នកមានចំណង់ចង់ពិសារអាហារបន្ថែម ជាពិសេសចំណង់ ពិសារអាហារកញ្ចប់ អាហារញាំកំដរតិចតួចផ្សេងៗដើម្បីបង្កើនថាមពល ៕