ដំណោះស្រាយ​ដ៏​ល្អ ដើម្បី​កាត់បន្ថយ​ការ​ញៀន​ទឹកដោះគោ​របស់​កូន​

6 Videos


​យើង​មានជំនឿថា សកម្មភាព​កូនតូច​ញៀន​ដប​ទឹកដោះគោ​នេះ ស្ត្រី​មាតា​ជាច្រើន​ប្រហែល​ឆ្លា​ប់​បាន​ប្រឈម​ជាមួយ​រួចមកហើយ ។ អ្នក​ដែល​កំពុងតែ​ប្រឈម​ជាមួយ​រួចមកហើយ ។ អ្នក​ដែល​កំពុងតែ​ប្រឈម​ក៏​កំពុងតែ​ពិបាកចិត្ត ព្រោះ​មិនដឹង​ជា​ធ្វើ​បែបណា​ទើប​ធ្វើ​ឲ្យ​កូន​ឃ្លាតឆ្ងាយ​ពី​ដប​ទឹកដោះគោ​បាន ។ ក៏ប៉ុន្តែ​ចាប់ពីពេលនេះ​តទៅ​អ្នក​ពិតជា​លែង​ពិបាក​តទៅទៀត​ហើយ ប្រសិនបើ​អនុវត្តន៍​ទៅតាម​ការណែនាំ​ដូចខាងក្រោម ៖

​អ្នកជា​មាតា​គួរ​ហ្វឹកហាត់​កូន​ឲ្យ​ចេះ​គេង​លក់​ដោយ​ខ្លួនឯង ហាម​បណ្តោយ​ឲ្យ​កូន​កាន់​ដប​ទឹកដោះគោ​បៅ​រហូតដល់​ដេកលក់ ព្រោះ​ធ្វើ​ឲ្យ​គេ​ធ្លាប់ ដែល​ក្រោយពេល​ភ្ញាក់ នៅ​ពាក់​កណ្តាលអធ្រាត្រ​ពុំមាន​ដប​ទឹកដោះគោ​នៅក្នុង​មាត់​គេ​ពិតជា​ស្រែកយំ​ភ្លាម ។ មធ្យោបាយ​ដែល​ល្អ​បំផុត អ្នក​ហ្វឹក​ហ្វា​ត់​ឲ្យ​កូន​ចេះ​ក្រេបទឹក ឬ​ដោះ​គោ​ពី​កែវ ឬក៏​ជា​ស្លាបព្រា​ជាមុនសិន ដើម្បី​ជួយ​កសាង​ជា​ទម្លាប់​ដល់​រូបគេ ។​

​គួរ​ហ្វឹកហាត់​កូន​ឲ្យ​ចេះ​ប្រើ​ដប​ទឹកដោះគោ​នៅពេល​ឃ្លាន​តែប៉ុណ្ណោះ វា​មិនមែនជា​របស់​ដែល​គេ​ត្រូវ​កាន់​ទៅកាន់​មក ឬ​ទំនេរ ពេលណា​ក៏​ចាប់​បឺត​បាន​នោះទេ ។ រាល់ពេល​ដែល​កូន​ស្រែកយំ​មិនមែន មានន័យថា កូន​ឃ្លាន​ជានិច្ច​នោះទេ ។ អ្នក​តោង​ស្វែងរក​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​កូន​យំ​ជាមុនសិន ។ អ្នក​អាច​អង្អែល​ខ្នង​បណ្តោយ​ឲ្យ​គេ​ដេកលក់​បន្ត​ហាម​ប្រញាប់​ចាប់ដក​ទឹកដោះគោ​ញាត់​ក្នុង​មាត់ ។ ក៏ប៉ុន្តែ​បើ​គេ​ស្ថិត​ក្នុងអំឡុង​អាយុ 1-3 ខែ​នោះ​មិន​ថ្វី​ទេ ព្រោះ​គេ​នៅ​តូច​ណាស់ ។

​វិធី​ខាងក្រោម​នេះ​ពិតជា​ជួយ​ការពារ កូន​អ្នក​ពី​ការ​ញៀន​ដប​ទឹកដោះគោ​បាន លើក​នេះ​ធានាថា ជា​មាតា​ទាំងអស់​ពិតជា​លែង​ឈឺក្បាល​វិលមុខ​តទៅទៀត​ជាក់​ជាមុន​ខាន ៕