ពិសា​ស្ករត្នោត​ជាមួយ​ទឹកតែ​ល្អ​សម្រាប់​សុខភាព​

6 Videos


​ទឹកតែ​ត្រូវបានគេទទួលស្គាល់​ថា មានគុណ​សម្បត្តិ​ច្រើន​ចំពោះ​សុខភាព​ហើយ​មនុស្ស​ជាច្រើន​ក៏​ទទួលស្គាល់ ដែរ​ថា វា​អាចជួយ​កាត់បន្ថយ​សភាព​អស់កម្លាំង បញ្ហា​ស្ត្រេះ គ្រុនផ្តាសាយ និង​អា​ការៈឈឺ​ក្បាល​បាន​។​ ​តែមាន​ច្រើន​ប្រភេទ និង​មាន​រសជាតិ​ផ្សេង​ពីគ្នា​ទៅតាម​ប្រភេទ​តែ​។

ពិសា​ស្ករត្នោត​ជាមួយ​ទឹកតែ​ល្អ​សម្រាប់​សុខភាព​

ទោះជា​យ៉ាងនេះ​ក្តី បើ​អ្នក​ចង់បាន​រស ជាតិ​តាម​ចំណូលចិត្ត អ្នក​អាច​បន្ថែម​ក្រូចឆ្មា ខ្ញី និង ទឹកឃ្មុំ ក៏បាន​។ ​ទោះជា​យ៉ាងនេះ​ក្តី​វា​មាននូវ​រសជាតិ​មួយ ដែល​ជួយ​ដល់​សុខភាព​បានល្អ​បំផុត នោះ​ការប្រើ​ស្ករត្នោត លាយ​ក្នុង​ទឹកតែ​ពិសា ។ ការបន្ថែម​ស្ករត្នោត គឺ​ប្រសើរ​ជាង​ស្ករស​។

១. កាត់បន្ថយ​បញ្ហា​ទល់លាមក​៖
​ស្ករត្នោត មាន​សារធាតុ​ជាច្រើន​ជួយ​ជម្រុញ​ចលនា​ពោះវៀន និង ការពារ​បញ្ហា​ទល់លាមក ។ ការ​ពិសា​ទឹកតែ មួយ​ពែង​តូច​លាយ​ជាមួយ​ស្ករត្នោត នឹង​អាចជួយ​ពង្រឹង​អង់​សី​ុ​ម​រំលាយ​អាហារ​ក្នុង​ពោះវៀន​បាន ។

ពិសា​ស្ករត្នោត​ជាមួយ​ទឹកតែ​ល្អ​សម្រាប់​សុខភាព​

២. ការពារ​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​៖
​មាន​ផ្ទុក​ជាតិ​ដែក​ច្រើន ជួយ​បង្កើន​កម្រិត អេ​ម៉ូ​ក្លូ​វ​ប៊ី​ន និង ការពារ​បញ្ហា​កង្វះ​គ្រាប់​ឈាមក្រហម ។

ពិសា​ស្ករត្នោត​ជាមួយ​ទឹកតែ​ល្អ​សម្រាប់​សុខភាព​

៣. សំអាត​ថ្លើម​៖
​សមាសធាតុ​ក្នុង​គ្រាប់​ស្ករត្នោត អាចជួយ​សំអាត​ជាតិពុល​ចេញពី​រាងកាយ ជាពិសេស​ថ្លើម​បានល្អ​ប្រសើរ ។​

ពិសា​ស្ករត្នោត​ជាមួយ​ទឹកតែ​ល្អ​សម្រាប់​សុខភាព​

៤. ការពារ​ជំងឺ​គ្រុន​និង​ផ្តាសាយ​៖
​បញ្ហា​ក្អក ផ្តាសាយ និង បញ្ហា​ផ្លូវដង្ហើម​មួយចំនួន​អាច​ធូរស្រាល​បាន​ខ្លះ ប្រសិនបើ​អ្នក​បាន​ពិសា​ទឹកតែ លាយ​ជាមួយ​ស្ករត្នោត ។ វា​ក៏​ជា​ថ្នាំ​ព្យាបាល​មួយ​ដ៏​មាន​ប្រសិទ្ធិភាព​ផងដែរ ។​

ពិសា​ស្ករត្នោត​ជាមួយ​ទឹកតែ​ល្អ​សម្រាប់​សុខភាព​

៥. បន្ថយ​ការឈឺចាប់​ពេល​មក​រដូវ​៖
​ស្ត្រី​ទូទៅ​ច្រើន​មាន​បញ្ហា​នេះ ជាពិសេស​នៅពេល​មក​រដូវ​ម្តងៗ ដោយមាន​ពេលខ្លះ​ធ្វើអោយ​ពួកគេ​មាន​អារម្មណ៍​មិន​ស្រណុក​ក្នុង​ខ្លួន និង ឈឺ​ចុក​ក្នុង​ពោះ ។ ជាតិ​ស្ករត្នោត​អាចជួយ​បញ្ចេញ​សារធាតុ អង់​ដូ​ហ្វី​ន (endorphins) ជួយ​កាត់បន្ថយ​ភាព​តានតឹង និង ផលវិបាក​ផ្សេងៗ​ពេល​មក​រដូវ ៕ សុផល​

ពិសា​ស្ករត្នោត​ជាមួយ​ទឹកតែ​ល្អ​សម្រាប់​សុខភាព​