លោកតា​អាយុ ៦១ ឆ្នាំ មាន​សាច់ដុំ ៦ ផ្នត់​កំពុង​ធ្វើ​ឲ្យ​បុរស​វ័យកណ្តាល​ច្រណែន​

6 Videos


​បុរស​ចិន​ម្នាក់​ឈ្មោះ Liang Xiang អាយុ ៦១ ឆ្នាំ ត្រូវបាន​គេ​ស្គាល់​ថា​ជា​លោកតា​មួយរូប​ដែលមាន​រូបរាង សាច់ដុំ ៦ ផ្នត់ និង​កំពុង​ធ្វើ​ឲ្យ​បុរស​វ័យ​ពាក់កណ្តាល​លោក​មានការ​ច្រណែន ។

លោកតា​អាយុ ៦១ ឆ្នាំ មាន​សាច់ដុំ ៦ ផ្នត់​កំពុង​ធ្វើ​ឲ្យ​បុរស​វ័យកណ្តាល​ច្រណែន​

បើ​ក្រឡេកមើល​រូបភាព​នេះ​វិញ​អ្នកនឹង​គិតថា​គាត់​ប្រហែលជា​ធ្វើការ​ហាត់ប្រាណ​តាំងពី​វ័យក្មេង​មកម្ល៉េះ ទើប​មាន​រូបរាង​បែប​ដូច្នេះ ។ តាមពិត​លោក​ទើបតែ​ធ្វើ​ការហាត់​កាលពី ១០ ឆ្នាំមុន​តែប៉ុណ្ណោះដែល​លោក​មានការ​ពេញចិត្ត​នឹង​ការហាត់​ប្រាណ​ជាខ្លាំង​ដោយ​ចំណាយពេល​យ៉ាងហោចណាស់ ២ ទៅ ៣ ម៉ោង​ក្នុង​មួយថ្ងៃ ធ្វើការ​ហាត់ប្រាណ​ជាប្រចាំ​ផងដែរ ។

លោកតា​អាយុ ៦១ ឆ្នាំ មាន​សាច់ដុំ ៦ ផ្នត់​កំពុង​ធ្វើ​ឲ្យ​បុរស​វ័យកណ្តាល​ច្រណែន​

​លោក Liang បាន​ចំណាយពេល​យុវវ័យ​របស់លោក​បើក​របរ​រក​ស៊ីមួយ​នៅ​ខេត្ត Yunnan ហើយ​ក្រោយមក​បាន​សន្សំ​ប្រាក់ចំណូល​របស់លោក​គ្រប់គ្រាន់​ទៅ​ទិញ​រថយន្ត​ប្រណាំង​ទៅតាម​ក្តី​ស្រមៃ​របស់លោក ។ក្រោយមក​លោក​ដឹងថា​ជីវិត​បែបនេះ​មិនល្អ​សម្រាប់​សុខភាព​នោះទេ​ទើប​លោក​ចាប់ផ្តើម​ធ្វើការ​ហាត់ ប្រាណ​និង​ទទួលបាន​លទ្ធផល​បែបនេះ ។

​ក្រៅពី​ការហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់ លោកតា​ក៏មាន​របប​អាហារ​ទៀងទាត់​បំផុត​និង​ពិសា​តែ ៧ ពេល ក្នុង​មួយថ្ងៃ​ផងដែរ ។ ​លោក​និយាយថា បើ​គិ​គិតពី​របប​អាហារគឺ​អ្នក​ត្រូវធ្វើ​យ៉ាងណា​កុំ​ពិសា​ឲ្យ​ឆ្អែត​ពេកគឺ​ពិសា​ក្នុង​បរិមាណ ៧០% នៃ​ទំហំ​ក្រពះ​ពេល​បរិភោគ​ឆ្អែត​ទៅបាន​ហើយ ។ គឺ​អ្នក​អាច​ពិសា​អ្វី​ក៏បាន ។​លោក​គ្រោង​នឹង​ចូល​រូ​ម​ការប្រកួតប្រណាំង​រថ​យន្ត Dakar Rally ក្នុង​ឆ្នាំ ២០១៨ ខាងមុខនេះ​ដើម្បី​បំពេញ​ក្តី​ស្រមៃ​របស់​លោកតា​ជា​យូរ​មកហើយ ៕​ សុផល