គន្លឹះ ៤ យ៉ាង​ជួយ​សក់​ឱ្យ​ឆាប់​ដុះ​លឿន​

6 Videos


​ ​˷​ម៉ាស្សា : ព្យាយាម​ម៉ាស្សា​ស្បែកក្បាល នឹង​ជួយ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​បរិវេណ​ស្បែកក្បាល បានទទួល​ការជំរុញ​ផ្ដល់​ផល​ឲ្យ​ឈាម​បរិវេណ​ស្បែកក្បាល បានទទួល​ការធ្វើ​ចលនា​យ៉ាង​ល្អ ទើប​កើតជា​រឹស​សក់​ដែល​រឹងមាំ ជួយ​ឲ្យ​សរសៃសក់​ឆាប់​វែង​ដូច​ធម្ម​​ជាតិ ។​

​˷​ព្យាយាម​តម្រឹម​ចុង​សក់ : សរសៃសក់​ដែល​បែក​ចុង ឬ​វែង​ខ្លាំងពេក នឹង​នាំ​ឲ្យ​សរសៃសក់ ដុះ​យឺត​ជារឿយៗ ។ ដូច្នេះ​ព្យាយាម​តម្រឹម​ចុង​សក់​ជាប្រចាំ ទើប​ជួយ​ឲ្យ​សក់​ឆាប់​ដុះ និង​ស្អាត​រលើបរលោង ។​

​˷​ទទួលទាន​អាហារ​បង្កើន​ចលនា​ឈាម​រត់ : ដូចជា​ត្រី​សមុទ្រ សណ្ដែក​ផ្សេងៗ រួម​ទាំ​អាហារ​ដែល​ផ្ដល់​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​​។ អាហារ​ទាំងនេះ ក្រៅពី​ជួយ​បង្កើន​ប្រូតេអ៊ីន ក្នុង​សរសៃសក់​ហើយ នៅ​ជួយ​បង្កើន​អត្រា​ចលនា​ឈាម​រត់​បរិវេណ​ស្បែកក្បាល
​និង ផ្ដល់​ផល​ឲ្យ​ឈាម​ទៅ​ចិញ្ចឹម​សរសៃសក់​បានល្អ​ឡើង ថែមទាំង​សក់​ឆាប់​ដុះ​ផងដែរ ។

​ ​˷​សិតសក់ ១​សប្ដាហ៍ ១០០​ដង : គួរ​ព្យាយាម​សិតសក់​យ៉ាងតិច ១​សប្ដាហ៍ ១០០​ដង ដើម្បី​ជួយ​ម៉ាស្សា​ស្បែកក្បាល និង​ការជំរុញ​ចុង​សរសៃសក់ ឲ្យ​ដុះ​ចេញមក​លឿន ៕
​ ​