តើ​អ្វី​ជា​បញ្ហា​ឈឺបំពង់ក ?

6 Videos


​បញ្ហា​ឈឺបំពង់ក គឺជា​អាកា​រៈ​ម្យ៉ាង​ធ្វើអោយ​ឈឺផ្សារ រមាស់ ក្អក និង ​បង្ករ​ផល​រំខាន​ដល់​ការនិយាយស្តី និង​សុខភាព​ ។ មានពេលខ្លះ​អ្នក​អាច​នឹង​ពិបាក​លេប​អាហារ និង ​ពិសា​ទឹកជា​ដើម​ ។ អាកា​រៈ​ខ្លះទៀត ច្រើន​ធ្វើអោយ​បំពង់ក​ស្ងួត ហើម​ក និង ​ស្អក​ជាដើម​ ។ ​បញ្ហា​ឈឺ​ក​អាច​កើតមាន​ចំពោះ​មនុស្ស​គ្រប់​វ័យ ហើយ​អត្រា​ប្រឈម​នឹង​គ្រោះថ្នាក់​ក៏មាន​អត្រា​ខ្ពស់ ជា​ពិ​សេ ចំពោះ​កុមារ អ្នក​ជក់បារី អ្នកមាន​បញ្ហា​អាល់​ឡែក​ហ្សី និង ​អ្នកមាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ ។

​ឈឺបំពង់ក​បណ្តាលមកពី​អ្វី​ ?

​មូលហេតុ​មួយចំនួន​ដែល​ធ្វើអោយមាន​បញ្ហា​ឈឺបំពង់ក គឺ​ដោយសារ​ការឆ្លង​មេរោគ ដូចជា​វីរុស្ស​ផ្តាសាយ និង​គ្រុន​ជាដើម​ ។ ក្រៅពីនេះ​ការឆ្លង​ពី​ពពួក​មេរោគ​បាក់តេរី ក៏​បណ្តាលអោយ​ឈឺបំពង់ក​ផងដែរ ដែល​វា​ធ្វើអោយ​បំពង់ក​រលាក ក្អកមាន់ និង​ប៉ះពាល់​ដល់​ភ្នាស​ប្រព័ន្ធ​ផ្លូវដង្ហើម ​។​

​មូលហេតុ​មួយទៀត​ដែល​បណ្តាលអោយ​ឈឺ​ក គឺ​ដោយសារ​កត្តាបរិស្ថាន​ដែល​មេរោគ​ពពួក​ផ្សិត អង្គែ​សត្វ លំអងផ្កា ដែល​ឆ្លងតាម​ផ្លូវដង្ហើម​ចូលទៅ​ក្នុង​បំពង់ក ដែល​ធ្វើអោយ​រលាក ក្អក និង ​ឈឺ​ក ​។ ខ្យល់​បរិយាកាស​មិន​បរិសុទ្ធ ហើយ​ស្ងួត ផ្សែង​បារី ក៏​ជា​មូលហេតុ​ធ្វើអោយ​ឈឺ​ក និង​រលាក​ផងដែរ​ ។ មួយវិញទៀត​ឥរិយាបថ​នៃ​ការនិយាយ​លឺៗ ឫ​ស្រែក​ខ្លាំង ក៏​ធ្វើអោយ​ឈឺ​ក៏​ផងដែរ ​។

​តើ​ត្រូវ​ព្យាបាល​បញ្ហា​ឈឺ​ក​ដូចម្តេច​?
​ការព្យាបាល​គឺ​អាស្រ័យ​ទៅតាម​មូលហេតុ​នៃ​ការឆ្លង​ និង ​ប្រភេទ​ជំងឺ​ ។ ទោះជា​យ៉ាងនេះ​ក្តី​អ្នក​អាច​ព្យ​បាល បញ្ហា​នេះ​ជាដំបូង​ដោយ​ខ្លួនឯង​ជាមុនសិន ដូចជា​៖
•​ ​ខ្ពុរមាត់​នឹង​ទឹ​ក្តៅ​ឧណ្ហៗ​
•​ ​ពិសា​ទឹ​ក្តៅ​ឧណ្ហៗ​អោយបាន​ច្រើនដង ជាពិសេស​បើ​ពិសា​ជាមួយ​ទឹកតែ រឹតតែ​ប្រសើរ​
•​ ​ជៀសវាង​ការ​ស្រូបខ្យល់​ដង្ហើម​ដែលមាន​ផ្សែង​បារី ឬ​សារ​ធាតុគីមី​ផ្សេងៗ​
•​ ​បៀម​ថ្នាំ​បំបាត់​ឈឺ​ក
•​ ​ពិសា​ថ្នាំ​គ្រាប់​បំបាត់​អា​ការៈឈឺ​ក​ ។

​តើ​គួរ​ការពារ​ដូចម្តេច​ដើម្បី​កុំអោយ​ឈឺ​ក​?
​ដូច​បានដឹងហើយថា បញ្ហា​ឈឺ​ក គឺ​បណ្តាលមកពី​ឆ្លង​ម​វីរុស្ស ដូច្នេះ​អ្នក​ត្រូវធ្វើ​អនាម័យ ដោយ​ត្រូវ​លាង សំអាត​ដៃ​ដើម្បី​សម្លាប់​មេរោគ​បាក់តេរី និង​វីរុស្ស​ដែល​អាច​តោង​ជាប់ដៃ អោយបាន​រាល់ថ្ងៃ ដោយ​ត្រូវ​ចាត់​វិធានការណ៍​មួយចំនួន​ដូចជា​ ៖
•​ ​កុំ​ពិសា​កែវ​ទឹក​រួមគ្នា រឺ​ប្រើ​សម្ភារៈ​ចាន ស្លាបព្រា រួមគ្នា​
•​ ​លាងដៃ​នឹង​សាប៊ូ រឺ​ទឹក​សំអាត​មេរោគ នៅ​រាល់​ពេលមុន​កាន់​អាហារ​ពិសា​
•​ ​កុំ​ប៉ះពាល់​វត្ថុ ឬ​ផ្ទៃ​សាធារណៈ បើ​អាច​ជៀសបាន ដូចជា ដៃ​ទ្វា ប៊ូ​តុង​ចុច បង្កាន់ដៃ ជាដើម​។

•​ ​ជៀសវាង​កុំអោយ​ត្រូវ​នឹង​សារធាតុ លំអង ធូលី និង​មេរោគ​ពពួក​ផ្សិត ដែល​ធ្វើអោយ​អ្នកមាន បញ្ហា​អាល់​ឡែក​ហ្សុី
•​ ​ជៀស​អោយ​ឆ្ងាយ​ពី​ផ្សែង​បារី​
•​ ​ប្រើ​ម៉ា​សីុ​ន​ចំហាយ​ទឹក​ក្នុងផ្ទះ​ដើម្បី​ជៀសវាង​បរិយាកាស​ស្ងួត​ពេក​។

តើ​អ្វី​ជា​បញ្ហា​ឈឺបំពង់ក ?