ប្រភេទ​អាហារ​ជួយ​បង្កើន​ទឹកដោះ​ម្តាយ​

6 Videos


រាងកាយ​រឹងមាំ តម្រូវ​ឲ្យ​មាន​ថាមពល​គ្រប់គ្រាន់ ក្រោយពេល​សម្រាលកូន រាងកាយ​ត្រូវ​ថាមពល​ច្រើនជាង​ពេល​មាន​ផ្ទៃពោះ ដើម្បី​បំប្លែង​ជា​ទឹកដោះ​គុណភាព​ល្អ​ឲ្យ​កូនបៅ​។ បើ​ម្តាយ​បានទទួល​អាហារ ដែលមាន​ថាមពល​តិច អាចធ្វើ​ឲ្យ​អស់កម្លាំង មិន​ស្រស់ស្រាយ ឆាប់​ហត់ ទឹកដោះ​មាន​បរិមាណ​តិច ។ ដូច​នោះ អាហារ​មួយចំនួន​អាចជួយ​ជំរុញ​ទឹកដោះ​បាន ។​

-​តិច​និក​បង្កើន​ភាពរឹងមាំ​ដល់​ម្តាយ ៖ កុំ​បង្អត់អាហារ​ខ្លួនឯង ព្រោះ​ធ្វើ​ឲ្យ​ឆាប់​ធាត់ ដោយសារ​ឃ្លាន​ខ្លាំ​សង និង​បរិភោគ​ច្រើន​ពេល​បន្ទាប់​ក្នុងអំឡុងពេល​បំបៅកូន ។ គួរ​មាន​អាហារសម្រន់ ចន្លោះពេល​មួយថ្ងៃ 2-3 ដង ។​

-​ជ្រើស​ការ​បូ​អ៊ី​ដ្រា​ត​ប្រភេទ​ល្អ ៖ ដូចជា​អង្ករសំរូប នំប៉័ង​ហូល​វីត ដើម្បី​ឲ្យ​រាងកាយ​ឆ្អែត​បានយូរ​។ ស្ត្រី​ក្រោយពេល​សម្រាល គួរ​បានទទួល​ថាមពល​ដល់​រាងកាយ​ម្តាយ​ផង និង​ធ្វើ​ឲ្យ​អារ​ម្ម​ណ៏​ល្អ មិន​ធាប់​ធេ​វ​ធា​វ ។​

-​បន្ថយ​ការទទួល​ទាន​ជាតិ​ស្ករ ៖ ដោយ​ទទួលទាន​មិន​លើសពី ៤ ស្លាបព្រា​កាហ្វេ ឬ​១៦​ក្រោម គួរ​អាន​ស្លា​ករាយ​នាម សារធាតុ​អាហារ ដើម្បី​ប្រៀបធៀប គ្នា​មុននឹង​ទិញ ។​

-​បង្កើន​ប្រូតេអ៊ីន បង្កើន​ទឹកដោះ ៖ ទទួលទាន​ជាតិ​ប្រូតេអ៊ីន​គុណភាព​ល្អ ជាតិ​ខ្លាញ់ មួយថ្ងៃ 3-4 ស្លាប​ព្រាប​បាយ ។​

-​ទទួលទាន​ផ្លែឈើ​ជំនួស​នំចំណី ៖ ឬ​ជ្រើសរើស​នំ ដែលមាន​ធាតុ​ផ្សំ​របស់​បន្លែ និង​ផ្លែឈើ​ជំនួស​នំចំណី​ដែលមាន​ជាតិ​ម្សៅ និង​ស្ករ ។ ផ្លែឈើ​ដែល​ជួយ​ជំរុញ​ឲ្យ​ជំរុញ​ឲ្យ​មាន​ការផលិត​ទឹកដោះ ដូចជា ល្ហុង​ទុំ ស្រកានាគ ចេក ក្រូច ស្វាយ​ទុំ ចៀសវាង​ការទទួល​ទាន​ផ្លែឈើ ក្នុង​បរិមាណ​ច្រើនពេក និង​ផ្លែឈើ​មាន​រសជាតិ​ផ្អែម ។​

-​ទទួលទាន​បន្លែ​រាល់​លើក ៖ បន្លែ​ជួយ​បង្កើន​ទឹកដោះ ដូច ជា​ខ្ញី ត្រយូងចេក ស្លឹក​-​ញ ល្ពៅ ស្លឹក​បាស គុយ​ឆាយ ស្លឹក​ម្រះព្រៅ ខាត់ណា បន្លែ​ផ្អែម ។ កាក​សរសៃ​អាហារ​ពី​បន្លែ នឹង​ជួយ​ឲ្រ​បន្ទោ​របង់​បានល្អ បន្ថយ​អាការ​ហើមពោះ ។​

-​ពិសារ​ទឹក ៖ គួរ​ពិសារ​ទឹក​សុទ្ធ​មួយថ្ងៃ 6-8 កែវ ព្រោះ​ទឹក​ជួយ​បង្កើត​ទឹកដោះ ជួយ​ដុតបំផ្លាញ​អាហារ បើ​ពិសារ​ទឹក​តិច​នឹងធ្វើ​ឲ្យ​វិញ​មុខ ។ ទឹក​សុទ្ធ ជា​ភេ​ស​ជ្ជះ​មាន​ជាតិ​ស្រវឹង ។​

-​ពិសា​ទឹក​រុក្ខ​ឱសថ ៖ គួរ​ឩ​ស្សា​ហ៍​ពិសារ​ទឹក​រុក្ខ​ឱសថ​ក្តៅ​ឩ​ណ្ហៗ មិន​ផ្អែម​ពេក​ឆ្លាស់គ្នា​នឹង​ទឹក​សុទ្ធ​មួយថ្ងៃ 1-2 កែវ ដូចជា ទឹកក្រូច​ឆ្មារ ទឹក​ខ្ញី ទឹក​កិក​ហួយ ទឹក​ព្នៅ ទឹក​ស្លឹកគ្រៃ ។ ប្រេង​ក្រអូប​ក្នុង​រុក្ខជាតិ​ឱសថ​ទាំងនោះ នឹង​ជួយ​ដល់​ចរន្តឈាម​រត់​ឲ្យ​ធ្វើការ​បានល្អ ជំរុញ​ទឹកដោះ​ឲ្យ​មាន​បរិមាណ​កើនឡើង ។​

-​ទទួលទាន​ទឹកដោះគោ​ឆ្លាស់គ្នា​នឹង​ទឹក​សណ្តែក ៖ ជ្រើសរើស​ទឹកដោះគោ​ប្រភេទ ពុំមាន​ជាតិ​ខ្លាញ់ មាន​រសជាតិ​សាប និង​ទឹក​សណ្តែក​បន្ថែម​ជាតិ​កាល់ស្យូម​ប្រភេទ ផ្អែម​តិច​យកមក​ពិសា​ជាប្រចាំ ។ គួរ​ចៀសវាង​ផលិតផល​ទឹកដោះ​គា​ដែលមាន​ជាតិ​ស្ករ​ខ្ពស់​ដូចជា ទឹកដោះគោ​រសជាតិ​ផ្អែម ទឹកដោះគោ​ជូរ ។​

-​អាហារ​បង្កើន​ទឹកដោះ តែ​មិន​បង្កើន​ទម្ងន់​ខ្លួន ៖ បបរ​ត្រី​ដាក់​ខ្ញី ស៊ុត​ចំហុយ​ទឹកដោះគោឆៅ​ដាក់​ស្លឹក​បាស ញាំ​ត្រ​ញូ​ង​ចេក ដាក់​បង្គា សម្លកកូរ ឬ​សម្ល​បន្លែ​ចម្រុះ ល្ពៅ​ចំ​ហ៊ុយ​រោយល្ង ចេក​ស្លាប​មុខ​អាំង តៅហ៊ូ​ឆា​ម្រះព្រៅ ស៊ុប​មាន់​ដាក់​ខ្ញី​និង​ម្រេចខ្មៅ ឆាប​បន្លែ​ផ្អែម​ដាក់​ស៊ុត សម្លម្ជូរ​ស្លឹក​-​ញ ៕