ការពិត ៥ យ៉ាង គួរ​ដឹង​មុននឹង​ប្រើប្រាស់​ប្រេងដូង

6 Videos


​ជាការ​ពិតណាស់ ប្រេងដូង​មាន​ប្រយោជន៍​ច្រើនយ៉ាង​ផ្នែក​សម្ផស្ស និង សុខភាព ប៉ុន្តែ​តើ​អ្នកមាន​ធ្លាប់​ឆ្ងល់​ខ្លះ​ទេ ហេតុអ្វី បានជា​ប្រេងដូង​មាន​ប្រយោជន៍​បែបនេះ​? ប្រេងដូង​សម្បូរ​ទៅដោយ​បណ្តុំ​អាស៊ីត​ខ្លាញ់ ដែលមាន​អត្ថប្រយោជន៍​ចមពោះ​សុខភាព​មនុស្ស ជាពិសេស មុខងារ​ខួរក្បាល និង អត្ថប្រយោជន៍​ផ្សេងទៀត ។​

​ការពិត​ទី​១ ៖ អាស៊ីត​ខ្លាញ់ និង ឱសថ​នៃ​ប្រេងដូង
​ប្រេងដូង​សម្បូរ​ដោយសារ​ធាតុ​ខ្លាញ់ ដែល​ក្នុង​ខ្លាញ់​ទាំងនោះ​មាន​ខ្លាញ់​ឆ្អែត រហូតដល់​ទៅ ៩០% ។ ទោះជា​យ៉ាងណា តាម​ការស្រាវជ្រាវ​ក្នុងពេល​ថ្មីៗ​នេះ បាន​បង្ហាញថា ប្រេងដូង​មិន​បណ្តាលឱ្យ​ស្ទះ​សរសៃឈាម​ទេ ។ ខ្លាញ់​ក្នុង​ប្រេងដូង ល្អ​ចំពោះ​សុខភាព​ជាង​ខ្លាញ់​ក្នុង​ឈី​ស និង សាច់ ដោយសារ​រាងកាយ​ធ្វើ​មេតាបូលីស​ផ្សេងគ្នា ហើយ​វា​មាន​ប្រសិទ្ធភាព​ព្យាបាល​ផ្លូវចិត្ត ដូចជា បញ្ហា​ខួរក្បាល ជំងឺ​បាត់បង់​ការចងចាំ​ជាដើម ។

ការពិត​ទី​២ ៖ អ្នក​ញ៉ាំ​ប្រេង​ច្រើន​មាន​សុខ​ភាពល្អ​ជាងគេ
​នៅ​ប្រទេស​លោកខាងលិច ប្រេងដូង​ជា​អាហារ​ពិសេស​ដែល​អ្នក​ស្រលាញ់​សុខភាព​មិនដែល​មើលរំលង ។ ប្រជាជន Tokelau ប្រជាជន​ប្រើ​ប្រេងដូង​ជា​អាហារ ប្រមាណ​ជាង ៦០% នៃ​កាឡូរី​អាហារ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ ហើយ​ពួកគេ​មាន​សុខ​ភាពល្អ គ្មាន​ប្រជា​ជនណាម្នាក់​មាន​ជំងឺ​បេះដូង​នោះទេ ។​

ការពិត​ទី​៣ ៖ ប្រេងដូង​មាន​អាស៊ីត​ឡូរី​ក​
៥០% នៃ​អាស៊ីត​ខ្លាញ់​ដែលមាន​ក្នុង​ប្រេងដូង​ជា ឡូ​រីក​អាស៊ីត​កាបូន ១២ (12-Carbon Lauric Acid) ។ នៅពេល​ប្រេងដូង​ត្រូវបាន​បំបែក ជា​អង់ស៊ីម ពេលនោះ​ម៉ូ​ណូ​គ្លី​សឺ​រីដ ឬ ម៉ូ​ណូ​ឡូរី​ន ក៏បាន​បង្កើតឡើង ហើយ​ម៉ូ​ណូ​ឡូរី​ន និង អាស៊ីត​ឡូរី​ក នេះ​ប្រៀបដូចជា​ឱសថ​កម្ចាត់​បាក់តេរី វីរុស ផ្សិត និង ជួយ​ការពារ​ការឆ្លង​រោគ​នានា ។​

​ការពិត​ទី​៤ ៖ ប្រេងដូង​កាត់បន្ថយ​ចំណង់​អាហារ​
​ដោយសារ​ប្រេងដូង​រង​មេតាបូលីស​ខុសពី​ខ្លាញ់​ឆ្អែត​ដទៃ នៅពេល​ញ៉ាំ​ច្រវាក់​ទ្រី​គ្លី​សេរី​ដ​មធ្យម (medium chain triglycerides) ក៏​ត្រូវបាន​បង្កើតឡើង ដែល​នេះ​ជា​មូលហេតុ​កាត់បន្ថយ​ចំណង់​អាហារ ។ តាម​ការសិក្សា​អំពី​ទ្រី​គ្លី​សេរី​ដ​ប្រភេទ​ច្រវាក់​មធ្យម និង​ច្រវា​ក់វែង បាន​បង្ហាញថា​អ្នក​ទទួលទាន​អាហារ​មាន​ទ្រី​គ្លី​សេរី​ដ​ច្រវាក់​មធ្យម ទទួលទាន​តិច​ជា​អ្នក​ទទួលទាន​អាហារ​មាន​ទ្រី​គ្លី​សេរី​ដ​ច្រវា​ក់វែង​ដល់​ទៅ ២៥៦ កាឡូរី ។

ការពិត​ទី​៥ ៖ ប្រេងដូង​ជួយផ្តល់​សំណើម​ដល់​ស្បែក ការពារ​ពន្លឺ​ថ្ងៃ និង​ការពារ​សក់​ខូច
​ប្រេងដូង​មាន​ប្រសិទ្ធភាព​ជួយ​សម្រស់​បាន​ច្រើន​មុខ ដូចជា ការពារ​ផ្ទៃមុខ​ជ្រីវជ្រួញ ថែរក្សា​សក់​ឱ្យ​ភ្លឺរលោង ការពារ​សក់ និង​ស្បែក​ពី​កម្តៅថ្ងៃ និង​កម្ចាត់​បាក់តេរី​ក្នុង​មាត់​បាន​មិន​ចាញ់​ទឹក​ខ្ពុរមាត់​ទេ ៕ លក្ខិណា​