វិធី​ថែរក្សា​ស្បែក​មុខ​ដែល​ស្ងួត​តាម​ធម្មជាតិ ​!

6 Videos


ស្បែកស្ងួតគឺជាបញ្ហាមួយច្រើនកើតមានទៅលើស្បែកគ្រប់ប្រភេទហើយចាំបាច់ត្រូវយកចិត្តទុកដាក់និងជួយធ្វើឲ្យស្បែកឲ្យមានសំណើមជាប្រចាំទើបជាការប្រសើរ ។

ស្បែកដែលមានជាតិសំណើមចាំបាច់ត្រូវមានជាតិប្រេងគ្រប់គ្រាន់ក្នុងការចិញ្ចឹមស្បែកនិងទប់ស្កាត់ស្បែកកុំអោយស្ងួតប្រេះស្រកា ។ បើទោះជាមានផលិតផលច្រើនដាក់លក់នៅលើទីផ្សារសម្រាប់ថែរក្សាស្បែកក្តី ប៉ុន្តែអ្នកមិនដឹងថាវាផ្សំពីសារធាតុអ្វីនិងប៉ពាល់ដល់សុខភាពស្បែកអ្នកនោះទេ ។

ខាងក្រោមនេះជាវិធីសាស្ត្រតាមធម្មជាតិក្នុងការថែរក្សាស្បែក ៖
១. ម៉ាស្សទឹកឃ្មុំ : សម្រាប់ស្បែកស្ងួត អ្នកអាចយកទឹកឃ្មុំសុទ្ធទៅលាយជាមួយទឹកក្រូចស្រស់ បន្តិចរួចយកទៅលាបលើមុខ។ វាអាចជួយបំបាត់ស្នាមជ្រីវជ្រួញលើស្បែក និងធ្វើអោយស្បែកទន់រលោង។ អ្នកគ្រាន់តែលាបទុកចោលរយៈពេល ១០នាទីរួចលាងសម្អាតមុខចេញជាការស្រេច។ អាចអនុវត្ត ២ ដងក្នុងមួយសប្តាហ៍ ។

វិធី​ថែរក្សា​ស្បែក​មុខ​ដែល​ស្ងួត​តាម​ធម្មជាតិ ​!

២. ម៉ាស្សម្សៅសណ្តែកសៀង : ម្សៅសណ្តែកសៀងជួយបានល្អសម្រាប់ថែរក្សាស្បែក វាជួយសំអាតស្បែកចាស់ ស្ងួតនិងបំបាត់ស្នាមជ្រីវជ្រួញ។ អ្នកអាចយកម្សៅសណ្តែកមួយស្លាបព្រា លាយជាមួយម្សៅរមៀត និងទឹកដោះគោស្រស់បន្តិច ទឹកក្រូចឆ្មា ២ ទៅ ៣ តំណក់ កូរអោយសព្វ រួចយកទៅលាបទុកចោលលើមុខរយៈពេល ២០នាទី សឹមលុបលាងសំអាតមុខចេញ។

វិធី​ថែរក្សា​ស្បែក​មុខ​ដែល​ស្ងួត​តាម​ធម្មជាតិ ​!


៣. ម៉ាស្សពងមាន់ :
វាជាប្រភពសម្បូរច្រើនដោយជាតិប្រូតេអ៊ីុន និងល្អសម្រាប់ស្បែកផងដែរហើយវាក៏ជាវិធីមួយដ៏ប្រសើរ ក្នុងការជួយសម្អាតស្បែកនិងធ្វើអោយស្បែកមានសំណើម។ យកផ្នែកក្រហមនៃស៊ុតទៅលាយជាមួយទឹក ក្រូចបន្តិច លាយប្រេងអូលីវ និងទឹកឃ្មុំ ២ ទៅ ៣ តំណក់ លាយកូរគ្នាអោយសព្វរួចយកទៅលាបលើមុខនៅរៀងរាល់ព្រឹកមុនពេលលុបលាងមុខចេញ។

វិធី​ថែរក្សា​ស្បែក​មុខ​ដែល​ស្ងួត​តាម​ធម្មជាតិ ​!


៤. ម៉ាស្សសូកូឡា :
សូកូឡាមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគុណប្រយោជន៏ចំពោះសុខភាពស្បែក ផងដែរ។ វាជួយអោយស្បែកទន់ និងភ្លឺ កាត់បន្ថយស្បែកស្ងួត។ អ្នកអាចយកម្សៅសូកូឡាទៅលាយជាមួយ ទឹកឃ្មុំ ម្សៅពោត និងផ្លែអាវូកាដូបន្តិចក៏បាន លាយជាមួយគ្នាកូរឲ្យសព្វយកទៅលាបលើមុខទុករយៈពេលកន្លះម៉ោងទើបលាងសម្អាតនឹងទឹកក្តៅឧណ្ហៗចេញ ៕ សុផល

វិធី​ថែរក្សា​ស្បែក​មុខ​ដែល​ស្ងួត​តាម​ធម្មជាតិ ​!