គន្លឹះ​ងាយៗ​ជួយ​ឱ្យ​ស្បែក​ស្អាត​ទាក់ទាញ​ក្រសែភ្នែក​បុរស​

6 Videos


ពេលសម្រករាងស្បែកនឹងបាត់បង់ជាតិទឹកច្រើនជួនកាលអាចយារជ្រួញមើលទៅទ្រុធទ្រោមតែម្តង ។ ប៉ុន្តែអាហារអាចជួយបាន ៖

-បន្លែផ្លែឈើចម្រុះពណ៌ៈ បើឆ្លាស់ពណ៌គ្នាបានរឹតតែល្អ ពណ៌ដែលអ្នកឃើញគឺជាសារធាតុប្រឆាំងរ៉ាឌីកាល់សេរីនិងវីតាមីនដែលជួយបំប៉នស្បែក គួរញ៉ាំចម្រុះពណ៌ឲ្យបានរាល់ថ្ងៃ ។

-ពិសាទឹកមួយថ្ងៃ ២ លីត្រៈ ដូចដែលបានពោលខាងលើហើយថាស្បែកនឹងបាត់បង់ជាតិទឹក ។ ដូច្នេះត្រូវ ផឹកទឹកឲ្យបានច្រើន។ បើខ្វះជាតិទឹកប្រព័ន្ធដុតបំផ្លាញថាមពលនឹងមិនសូវធ្វើការឲ្យពិបាកស្គមមិនខាន ។
-ប្រូតេអ៊ីនៈ គួរចាប់ផ្តើមអាហារដំបូងក្នុងថ្ងៃនីមួយៗដោយជាតិប្រូតេអ៊ីនដែលងាយស្រួលរំលាយដូចជាស៊ុតស្ងោរ និងយ៉ាអួដែលអាចធ្វើឲ្យឆ្អែតពោះនិងផ្តល់ទាំងថាមពលបានគ្រប់តែម្តង ។

-ចេកអំបូងមួយថ្ងៃ ១ ផ្លែ :
នៅជប៉ុនមានវិធីសម្រករាងដែលហៅថាការសម្រករាងដោយចេកឃើញថាចេកជួយដល់ការ សម្រករាងយ៉ាងពិតប្រាកដ ។ ប៉ុន្តែអ្នកមិនចាំបាច់ធ្វើខ្លាំងក្លាបែបនោះទេគ្រាន់តែញ៉ាំចេកអំបូងមួយថ្ងៃ ១ ផ្លែ ដើម្បីបង្កើនជាតិប៉ូតាស្យូមនិងវីតាមីនដល់រាងកាយជាការគ្រប់គ្រាន់ហើយ ។
-ចៀសវាងបារី : ផ្សែងបារីជាកត្តាបំផ្លាញស្បែកដ៏ខ្លាំង ។ ដូច្នេះ ត្រូវចៀសវាងបារីនិងនៅឲ្យឆ្ងាយពីបរិវេណដែលមានអ្នកជក់បារី ។ បើមិនដូច្នេះទេស្បែករបស់អ្នកនឹងយ៉ាប់មិនខាន ។
-ប្រើផលិតផលថែស្បែកឲ្យបានគ្រប់គ្រាន់ : ក្រែមថែស្បែកណាដែលប្រើទៅត្រូវនឹងស្បែករបស់អ្នកពិតប្រាកដគួរប្រើលាបឲ្យបានគ្រប់គ្រាន់ផងទាំងស្បែកមុខនិងស្បែលខ្លួន ព្រោះសម្រករាងបានហើយស្បែកក៏នឹងភ្លឺថ្លាតាំងពីក្បាលដល់ចុងជើងដែរ ៕