ហេតុអ្វី​បាន​មនុស្ស​គ្រប់គ្នា​ត្រូវការ​រួមភេទ?

តើអ្នកយល់​ថា ការរួមភេទ​ជាភាព​សុខស្រួល ឬជាភាព​ចាំបាច់? មនុស្សជាច្រើនយល់​ឃើញខុសៗគ្នា​ចំពោះ​បញ្ហាមួយ​នេះ។ អ្នកខ្លះ​គិតថា ការរួមភេទ​ជាអាហារប្រចាំថ្ងៃ​ដែល​ចាំបាច់ ដោយ​មិនអាច​ខាន​បាន។ ស្របពេល​ដែលអ្នកខ្លះទៀត​ជឿជាក់​លើការ​និយាយ​បំផ្លើសថា ការរួមភេទ​ត្រូវបានគេឲ្យ​តម្លៃយ៉ាងខ្លាំង​នៅ​ក្នុងសង្គម។ ដូច្នេះ​តើអ្វីជា​ការពិត?

 

ហេតុអ្វី​បាន​មនុស្ស​គ្រប់គ្នា​ត្រូវការ​រួមភេទ?
តើការរួមភេទ​ប៉ះពាល់ដល់​សុខភាព​ស្នេហា​ដែរ​ទេ ឬការរួមភេទ​ត្រូវបាន​គេឲ្យតម្លៃយ៉ាង​ខ្លាំង ដែលបង្កើតឡើង​ដោយអង្គការ​រកប្រាក់ចំណូល​តាមការផ្សព្វផ្សាយ​សិច ឬដោយ​បុគ្គល​ដែលមាន​ថាមពលផ្លូវភេទ​ខ្លាំង? ដើម្បីឲ្យ​បានយល់កាន់​តែច្បាស់​ពីសារៈសំខាន់​នៃការរួមភេទ ខាងក្រោមនេះ​បង្ហាញពីអត្ថប្រយោជន៍ និងផលប៉ះពាល់​ដល់សេចក្តីស្នេហា​ជាមួយនឹង​គូស្នេហ៍ដែល​បាន​ពីការ​រួមភេទ៖

វាជួយឲ្យយើង​មានទំនាក់ទំនង​គ្នាបានល្អ
ពេលខ្លះ ពាក្យសម្តីមិនគ្រប់គ្រាន់​ទេចំពោះ​ស្នេហា។ វាអាចធ្វើឲ្យ​អារម្មណ៍​មាន​ដែនកំណត់។ ថ្ងៃក្រោយ អ្នកអាច​នឹងមិនដឹង​វិធីល្អៗដើម្បី​និយាយ។ ចំពោះ​ករណីនេះ ការរួមភេទ​ដើរតួ​ជាអ្នកផ្សាភ្ជាប់​ទំនាក់ទំនងជាមួយ​នឹងគូស្នេហ៍របស់អ្នក និងបង្ហាញឲ្យ​អ្នកទាំង ២បានយល់​ពីភាសាគ្នា​ទៅវិញ​ទៅមក។ តាមទស្សនៈ​សេចក្តីស្នេហា ការរួមភេទ​មិនត្រឹមតែ​ជួយផ្សា​ភ្ជាប់ទំនាក់ទំនង​ប៉ុណ្ណោះទេ តែវាអាចជួយ​បង្កើន​ទំនុកចិត្ត និងធ្វើឲ្យ​អ្នកទាំង ២កាន់តែ​មានភាព​ស្និតស្នាល​នឹងគ្នា។

ផ្តល់ឲ្យអ្នកនូវ​លំហាត់ប្រាណ​មួយ​ដ៏អស្ចារ្យ
ការរួមភេទ​ជាលំហាត់ប្រាណ​មួយ​ដ៏អស្ចារ្យ។ រយៈពេលនៃ​ការរួមភេទ​បានជាមធ្យម​កន្លះម៉ោង​អាចជួយ​ដល់ចំហេះជាង ១៤០កាឡូរី។ ស្របពេល​ដែលលំហាត់ប្រាណ​ដទៃផ្សេងទៀត​អាចនឹងមាន​ភាពធុញទ្រាន់​ក្រោយពេល​ ហាត់មួយរយៈ។ លំហាត់ប្រាណ​ដោយការ​រួមភេទពិត​ជាមានភាព​បត់បែន​ល្អ ហើយអ្នក​អាចសាកល្បង​តិចនិច​ផ្សេងៗ ដើម្បី​ឲ្យខ្លួន​អ្នកមាន​ក្តីសុខ។ អ្នកជំនាញបាន​ណែនាំថា ដើម្បីអាច​ជួយដល់ចំហេះកាឡូរី​បានកាន់​តែច្រើន អ្នកគួរតែ​ប្រព្រឹត្តរឿងក្តៅសាច់​ឲ្យបាន​ច្រើន។ ការចង់​សម្រកទម្ងន់​ពិតជា​មិនពិបាក​ទៀត​ទេ តើ​មែន​ទេ?

ជួយឲ្យ​មានសុខភាពល្អ
គេងយប់មិន​លក់មែនទេ? យោងតាមអ្នក​ជំនាញជាច្រើនបាន​ឲ្យដឹងថា ការរួមភេទអាច​ជួយបញ្ចុះសីតុណ្ហ​ភាពក្នុងខ្លួន​មនុស្ស និងជួយ​ឲ្យ​គេងលក់​បានស្រួល។ លើសពី​នេះទៀត ការសម្រេច​ទឹកកាម​អាចជួយរក្សា​ស្ថេរភាពលំហូរអរម៉ូន​អុកស៊ីកូទីន, អរម៉ូនអឺសស្ត្រូសែន និងអរម៉ូនតេសតូស្តេរ៉ូន។ ចំពោះបុរស វាអាច​ជួយកាត់បន្ថយ​ភាពគ្រោះថ្នាក់​ដោយសារ​ជំងឺមហារីក​ប្រូស្តាត។ ហើយក៏អាច​ជួយកាត់បន្ថយ​ភាពគ្រោះថ្នាក់​នៃជំងឺសរសៃឈាម​បេះដូង និងជំងឺ​ពុកឆ្អឹង​ទាំងបុរស និងស្ត្រី។ ក្រៅពីផ្តល់​គុណសម្បត្តិដល់​រាងកាយ ការរួមភេទ​ក៏អាច​ជួយកាត់បន្ថយ​ភាពតានតឹង, ជួយបំបាត់​ភាពហត់នឿយ​ផងដែរ។

ជួយឲ្យអ្នក​មានអារម្មណ៍ពុះកញ្ជ្រោល
ការរួមភេទ​បានទៀងទាត់​អាចជួយបង្កើន​ទំនុកចិត្ត និងជំនឿជាក់​លើខ្លួនឯង ដោយការ​កម្ចាត់​បញ្ហាមិន​សប្បាយចិត្ត, ខ្វះទំនុកចិត្ត​លើសមត្ថភាព និងការ​សម្រេចចិត្ត​របស់​ខ្លួនឯង។ វាបាន​ផ្តល់នូវ​ទំនុកចិត្ត​ចំពោះស្នេហា និងជីវិត​របស់អ្នក។ លើសពីនេះ​ទៀត ការរួមភេទ​ជាវិធីដ៏អស្ចារ្យ​មួយដើម្បី​គេចចេញ​ឲ្យឆ្ងាយ​ពីទម្លាប់​ ជីវិតធម្មតា និង​ទទួល​បានក្តីសុខ។
បើ​សម្លឹងមើល​ដល់គុណសម្បត្តិ អ្នកប្រាកដជា​យល់ព្រមថា ការរួមភេទ​ពិតជាផ្តល់​អត្ថប្រយោជន៍មែន។ ការរួមភេទ​ឲ្យបាន​ច្រើន​ជាឧបករណ៍​ជួយពង្រឹង​ភាពស្និតស្នាល​របស់អ្នក​ ជាមួយនឹង​គូស្នេហ៍។ វាអាចជួយ​រក្សាភាពទាក់ទាញ​នៅក្នុង​សេចក្តីស្នេហា​របស់អ្នក ហើយជួយឲ្យ​អ្នកមាន​អារម្មណ៍ល្អ៕
 
ដោយ៖ ដារ៉ា

ប្រភព៖ fitvation

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!