២ក្បាច់​ល្អបំផុត ​និងមាន​សុវត្ថិភាព​សម្រាប់​មនុស្ស​គ្រប់វ័យ

នៅក្នុង​ស្នេហា​ជោគ​ជ័យ ​អ្វីដែល​សំខាន់​ត្រូវមាន​អារម្មណ៍​ស្និទ្ធ​ស្នាល​ទាំង​ខាង​ផ្លូវចិត្ត​ និងផ្លូវ​កាយ។ ​តែទោះ​បីជា​យ៉ាងណា ​ក្នុងវ័យ​របស់​មនុស្ស ​អារម្មណ៍​ផ្លូវកាយ​របស់​ពួកគេ​តែងតែ​ចាប់ផ្តើម​អន់​ថយចុះ​  ដូច្នេះវា​ក៏អាច​ពិបាក​នឹងភាព​ស្និទ្ធស្នាល​ខាងរាង​កាយ​ជាមួយ​នឹងដៃ​គូដូចគ្នា។ ​

 

២ក្បាច់​ល្អបំផុត ​និងមាន​សុវត្ថិភាព​សម្រាប់​មនុស្ស​គ្រប់វ័យ
បើទោះ​បីជា​វាអាច​ជារឿង​មួយពិបាក​នឹងរក្សា​ភាព​ស្និទ្ធស្នាល​ខាង​រាងកាយ​របស់អ្នក​ក៏ដោយ ​តែវាជា​ផ្នែកមួយ​នៃស្នេហា​រឹងមាំ ​ដែលមិន​អាច​ព្រងើយ​កន្តើយបាន។ ​រាងកាយ​របស់អ្នក​មិនអាច​សកម្ម​ដូចកាល​អ្នកនៅ​វ័យអាយុ​ ២០ ឆ្នាំទេ ​ប៉ុន្តែ​អារម្មណ៍​ចាស់ទុំ ​និងទំនុក​ចិត្តកាន់​តែកើនឡើង ​ធ្វើឲ្យអ្នក​ប្រាកដថា ​ការ​បង្កាត់​ភ្លើងស្នេហ៍​នៅតែ​ជាក្តីសុខ​ខ្លាំង​បំផុត។ ​អាស្រ័យ​លើអាយុ​អ្នក ​និងគូស្នេហ៍​របស់អ្នក ​ក្បាច់​សិចនឹង​ធ្វើឲ្យ​អ្នកទាំងពីរ​កាន់តែ​មាន​ក្តីសុខ ​និងឈាន​ដល់ចំណុច​កំពូល។ ​ដើម្បី​រក្សាជីវិត​ស្នេហា​របស់អ្នក​ឲ្យបាន​ល្អ អ្នក​គួរគិត​ដល់​ការសាក​ល្បង​ជាមួយ​ក្បាច់​ទាំងនេះ៖

គូស្វាមីភរិយាក្នុងវ័យ ៣០ឆ្នាំ

គូស្វាមីភរិយាក្នុងវ័យ ៣០ឆ្នាំភាគច្រើនកំពុងចាប់ផ្តើមរៀបការ និងគិតដល់ការចង់​បានកូន។ ​ការមាន​ផ្ទៃពោះ​ជាពេល​វេលា​តែមួយ​សម្រាប់ស្ត្រី​ ដែល​ធ្វើឲ្យ​មានបំរែបំ​រួលរាង​កាយ ​ក៏ដូច​ជាភាព​ស្និទ្ធស្នាល​ខាង​រាងកាយ។

 

២ក្បាច់​ល្អបំផុត ​និងមាន​សុវត្ថិភាព​សម្រាប់​មនុស្ស​គ្រប់វ័យ
យោងតាមការសិក្សាក្នុងឆ្នាំ ២០១១ ដោយអ្នកស្រាវជ្រាវមកពីចក្រភពអង់គ្លេស​បានឲ្យ​ដឹងថា ​ស្ត្រីមាន​ផ្ទៃពោះ ​២៥% ​មានអារម្មណ៍​ឈឺចាប់​ពេញ​ទាំងត្រគាក​ និងចង្កេះ ​ហើយការ​ឈឺចាប់​នេះ​ អាច​កើត​ឡើង​រហូតដល់​ជាង ២ឆ្នាំ​ក្រោយ​ពេល​សម្រាល​កូនរួច។ ​បញ្ហានេះ​កើតឡើង​ដោយសារ​ការមាន​ផ្ទៃពោះ​បានដាក់​សម្ពាធ​ច្រើនទៅ​លើសន្លាក់​ឆ្អឹងខ្នង ​និងឆ្អឹង​ត្រគាក។ ​អាការៈ​ឈឺចាប់​ត្រង់​សន្លាក់ ​និងគ្រោង​ឆ្អឹងដែល​បណ្តាល​មកពីការ​មានផ្ទៃ​ពោះអាចធ្វើ​ឲ្យស្ត្រី​ជួបការ​ពិបាក ​ហើយអ្នក​ម្តាយ​ពិបាក​នឹងមាន​ក្តីសុខ​ជាមួយ​នឹងគូស្នេហ៍។

ដូច្នេះហើយ អ្នកជំនាញផ្នែកព្យាបាលជាច្រើនបានណែនាំថា គូស្វាមីភរិយាគួរ​សាកល្បង​ក្បាច់​បុរស​ត្រូវលុត​ជង្គង់​នៅពី​ក្រោយស្ត្រី​ ហើយ​ស្រ្តីត្រូវ​ក្រាបលុត​ជង្គង់ ​និងកែងដៃ។ ​ក្បាច់នេះ ​ឆ្អឹងខ្នង ​និងសន្លាក់​ឆ្អឹងត្រគាក​ស្ថិតក្នុង​ទីតាំង​អព្យាក្រិត ​ដែលនឹង​ការពារ​ស្ត្រីពី​ភាពមិន​សុខស្រួល​ណាមួយ​កើតឡើង​ក្នុងពេល​រួមភេទ។ ​ក្បាច់​ផ្សេង​មួយទៀត​ គឺជាក្បាច់​គូស្វាមី​ភរិយា​ត្រូវគេង​បែរមុខ​ដាក់គ្នា។ ​ក្បាច់នេះ​អាចឲ្យ​ស្ត្រីគ្រប់​គ្រងលើ​ចលនា ​ដូច្នេះនាង​មិនស្ថិត​ក្នុងស្ថាន​ភាពណា​មួយដែល​គ្មានក្តី​សុខឡើយ។

គូស្វាមីភរិយាក្នុងវ័យ ៤០ឆ្នាំ

មនុស្សជាច្រើនក្នុងវ័យ ៤០ឆ្នាំ​ចាប់ផ្តើមមានអាការៈឈឺចាប់លើរាងកាយ។ ​អាការៈ​ទូទៅ ​គឺឈឺចាប់​ត្រង់ចង្កេះ​ ត្រគាក ​និងជើង​ដែល​បណ្តាល​មកពី​សម្ពាធ​ត្រង់​សរសៃ​ប្រសាទ​ត្រគាក។

 

២ក្បាច់​ល្អបំផុត ​និងមាន​សុវត្ថិភាព​សម្រាប់​មនុស្ស​គ្រប់វ័យ 

​គូស្វាមី​ភរិយា​ភាគច្រើន​ព្យាយាម​រកក្បាច់​ជាច្រើន​ដែល​មិនធ្វើ​ឲ្យឈឺ​ចាប់រាង​កាយ ​ក្នុងពេល​បង្កាត់​ភ្លើង​ស្នេហ៍។ ​វិធីដ៏ល្អ​មួយ ​គឺត្រូវ​ប្រើក្បាច់​កាត់​បន្ថយ​សម្ពាធ​ត្រង់​សរសៃ​ប្រសាទ​ត្រគាក​ ដែល​ខាងប្រុស​ត្រូវគេង​ផ្ងារ ​ស្រប​ពេល​ដែលខាង​ស្រីអង្គុយ​ពីលើគាត់ ​ហើយបែរ​មុខទៅ​ជើង​របស់គាត់៕

ដោយ៖ ដារ៉ា
ប្រភព៖ positivemed

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!