ធ្វើរឿង ​៥យ៉ាងនេះ ​នាង​នឹង​មាន​ចំណង់​តណ្ហា​រឿង​លើគ្រែ​ខ្លាំង!

ស្ត្រី​ដែល​មាន​ស្នេហា​ភាគ​ច្រើន​នឹង​សង្កេត​ឃើញថា ​ខ្លួនឯង​បាត់បង់​ទំនុកចិត្ត​ក្នុង​រយៈ​ពេលខ្លី។ ​មិនថា​ វាជា​រូបភាព​ខ្លួនប្រាណ ​អារម្មណ៍ ​ឬបញ្ហា​ក្នុង​ចិត្ត​ដូចជា ​ភាព​តាន​តឹងនឹង​ការងារ ​ភាព​ប្រឹងប្រែង​របស់​ពួកគេ​អាច​ប៉ះពាល់​ដល់​ចំណង់​តណ្ហា ​ដែលអាច​ជាបញ្ហា​ដ៏ធំកើត​ចំពោះ​ក្តីសុខរឿង​លើគ្រែ​របស់​នាង។

 

ធ្វើរឿង ​៥យ៉ាងនេះ ​នាង​នឹង​មាន​ចំណង់​តណ្ហា​រឿង​លើគ្រែ​ខ្លាំង!
ប្រសិនបើអ្នកចង់ជួយឲ្យភរិយារបស់អ្នកមានអារម្មណ៍ស្រើបស្រាល ​និងស្រស់​ស្រាយ​ឡើងវិញ ​ចូរអនុវត្ត​តាម​ជំហ៊ាន​ទាំង ៥​ខាង​ក្រោមនេះ ​អ្នកនឹង​អាច​ជួយ​បង្កើត​រូបភាព​ស្រើប​ស្រាល​យឺតៗ​ទៅលើ​ខ្លួន​របស់​នាង៖

សរសើរនាងជាពិសេស
ប្រសិនបើនាងស្គាល់ពីខ្លួនឯងទាក់ទងនឹងទម្ងន់ ស្នាមសង្វារ ស្លាកស្នាម ​ឬអ្វីផ្សេង​ទៀត​របស់​នាង ​ត្រូវតែ​ប្រាកដ​ថាអ្នក​សម្លឹង​ឃើញថា ​នាងគួរ​ឲ្យទាក់​ទាញ​បំផុត។ ​ក្រៅពី​និយាយថា ​"អូន​ស្អាត​ណាស់”​ រកឲ្យ​ឃើញពី​ចំណុច​ពិសេស​លើខ្លួន​ប្រាណនាង ​ដែលធ្វើ​ឲ្យអ្នក​មាន​អារម្មណ៍​ពុះកញ្ជ្រោល។ ​ប្រសិន​បើអ្នក​អាច​បង្កើន​សកម្មភាព​ស្រើបស្រាល​ត្រង់កន្លែង​ដែលនាង​មាន​ទំនុក​ចិត្តលើ​ខ្លួនឯង​ឲ្យបាន​ច្រើន​បំផុត។ ​ប្រសិន​បើនាង​ត្អូញ​ត្អែថា ​នាងធាត់​ខ្លាំង ​អ្នកគួរ​ប្រាប់​ដល់​នាងថា ​រាងនាង​ស្អាត​ណាស់​ ហើយ​គួរឲ្យ​ទាក់​ទាញខ្លាំង​បំផុត។ ​ជំនួស​គំនិត ​និងសម្តី​អវិជ្ជមាន​របស់​នាង​ជាមួយ​នឹងការ​ប្រើ​ក្បាច់​ច្រើន​ដែល​អាច​ជួយ​ឲ្យនាង​បង្កើត​រូបភាព​រឹងមាំ​ដោយ​ខ្លួន​នាង។

ទំនាក់ទំនងគ្នាឲ្យបានច្រើន
ស្ត្រីជាច្រើនអាចមានអារម្មណ៍ថា ពួកនាងគ្មានអ្នកណាយល់ចិត្តនាងឲ្យពិត​ប្រាកដទេ ​ដូច្នេះ​ដំណោះ​ស្រាយ​ល្អបំផុត​អាច​អង្គុយចុះ ​ហើយ​សួរពី​អារម្មណ៍​ភរិយា​របស់​អ្នក។ ​សួរពី​ការងារ​របស់​នាង ​សួរពី​គ្រួសារ​របស់​នាង ​មិត្តភក្តិ​របស់​នាង។ ​អ្នកត្រូវ​ដឹងគ្រប់​យ៉ាង​ដែល​កើតឡើង​ក្នុង​ជីវិត​នាង ​ហើយ​ផ្តល់​ដំណោះ​ស្រាយ​បញ្ហា​ដែល​នាង​កំពុង​ប្រឈម​មុខ។ ​អ្នកនឹង​មិនអាច​ដោះស្រាយ​បានទាំង​អស់ទេ ​ប៉ុន្តែ​សមត្ថភាព​ក្នុងការ​ជួយ ​និងចំណង់​របស់អ្នក​គឺការស្តាប់ ​វានឹង​អាច​ជួយអ្នក​បានច្រើន​បំផុត។

ញ៉ែនាង
ផ្ញើសារឲ្យនាងពេញមួយថ្ងៃ។ ខ្សឹបរឿងស៊ិចស៊ី និងពាក្យញ៉ៃដាក់ត្រចៀកនាង។ ​ស្ទាប​អង្អែល​ខ្នងនាង​នៅពេល​អ្នកដើរ​ចូល​ផ្ទះបាយ។ ​ភាពត្អូញត្អែ​ដ៏ធំជាង​គេរបស់​ស្ត្រីដែល​បាត់​បង់​ទំនុកចិត្ត​លើខ្លួន​ឯង​ គឺនាង​គិតថា ​ស្វាមីលែង​ចាប់​អារម្មណ៍​លើនាង​ទៀត​ហើយ។ ​ការគេង​ជាមួយ​គ្នាពិត​ជាមិន​ទាន់​គ្រប់​គ្រាន់​ទេ។ ​អ្នក​ត្រូវធ្វើ​ឲ្យនាង​មានចំណង់​តណ្ហា​ដោយ​ធ្វើ​សកម្មភាព​ដែល​អ្នក​មិនប្រាកដ​ថា ​នាងពេញ​ចិត្តនឹង​អ្នក ​ឬក៏អត់។

បាញ់ក្រសែភ្នែក
មិនមែនបាញ់ក្រសែភ្នែកដាក់គ្នាតែនៅបន្ទប់គេងមួយទេ ប៉ុន្តែនៅពេល​អ្នកកំពុង​ញ៉ាំអាហារ​ មើល​ទូរទស្សន៍ ​ឬពេល​ជជែកគ្នា។ ​បុរសៗ​ចូលចិត្ត​សម្លឹងមើល ​និងការ​ជម្រុញ។ ​ស្ត្រីវិញ​ចូលចិត្ត​ការសរសើរ​ និងភាព​ស្រស់​ស្អាត ​ដូច្នេះ​ប្រាប់​នាងថា ​នាងបាន​ធ្វើឲ្យ​អារម្មណ៍​អ្នកពុះ​កញ្ជ្រោល​ខ្លាំងប៉ុណ្ណា។ ​ដំបូង នាង​អាចនឹង​សើច ​ប៉ុន្តែអ្វីៗ​នឹងខុស​ប្លែក​ទាំងស្រុង។

បង្ហាញក្តីស្រឡាញ់នៅតាមទីសាធារណៈ
អ្នកមិនត្រូវចម្លងតាមយុវវ័យនៅក្នុងភាពយន្តទេ ប៉ុន្តែការសម្តែងសកម្មភាព​លេង​សើច​តិចតួច ​នៅពេល​អ្នកចេញ​ទៅខាង​ក្រៅ ​នឹងធ្វើ​ឲ្យភរិយា​អ្នកមាន​អារម្មណ៍ល្អ។ ​នាង​ប្រាកដ​ជាចង់​បាន ​ព្រោះ​អ្នក​រីករាយ​នឹង​បង្ហាញ​ថា ​អ្នកនៅ​ជាមួយ​នឹងនាង​នៅតាម​ទី​សាធារណៈ។ ​កាន់​ដៃនាង ​អង្អែល​ដៃនាង ​ផ្តល់នូវ​ស្នាម​ថើប​ដោយ​គ្មាន​មូលហេតុ​ទៅលើនាង។

អាថ៌កំបាំងទំនុកចិត្តក្នុងជីវិតស្នេហា
យើងទាំងអស់គ្នាប្រាកដជាបានដឹងច្បាស់ហើយថា ​ទំនុក​ចិត្ត​លើខ្លួន​ឯងជា​អារម្មណ៍​របស់​ខ្លួនឯង។​ ប៉ុន្តែ​យើង​ក៏ត្រូវ​យល់ថា ​ទំនុក​ចិត្តមិន​មែនគ្រាន់​តែជាការ​និយាយ​នៅមុខ​កញ្ចក់ ​និងការ​សរសើរ​ពីលក្ខណៈ​សម្បត្តិ​ខ្លាំងបំផុត​របស់យើង​ប៉ុណ្ណោះទេ។ ​ដើម្បី​ឲ្យមាន​អារម្មណ៍​ពិតថា ​យើងជា​មនុស្ស​មាន​តម្លៃ ​យើងត្រូវ​ការការ​ទទួលស្គាល់​ពីមនុស្ស​ស្និទ្ធស្នាល​មួយចំនួន​តាមរយៈ​ការបង្ហាញ​ពីក្តី​ស្រឡាញ់។

មនុស្ស​គ្រប់រូប​មាន​ភាសា​ស្នេហា​ផ្ទាល់ខ្លួន​របស់​ពួកគេ ​ហើយ​ប្រសិន​បើអ្នក​ចង់ដឹង​ពីខ្លួនអ្នក ​និងភរិយា​របស់​អ្នក ​សាក​ល្បង​ធ្វើ​សំណួរនេះ។ ​នៅពេល​អ្នកបាន​យល់ពី​របៀប​ដែលអ្នក​ទាំងពីរ​បង្ហាញ ​និង​ទទួល​យកក្តី​ស្រឡាញ់ ​អ្នកនឹង​ចេះផ្តល់​ក្តីស្រឡាញ់​ផ្សេងទៀត​ដែលអ្នក​ត្រូវការ​ឲ្យតម្លៃ។ ​អាថ៌​កំបាំង​ដើម្បី​ធ្វើឲ្យ​ភរិយា​អ្នកមាន​ចំណង់​តណ្ហា គឺ​ត្រូវចាត់​ទុកនាង​ជារបស់​អ្វីមួយថ្មី​សម្រាប់​អ្នក។

ជាក់ស្តែង គ្មានអ្នកណាម្នាក់អាចរក្សាកម្រិតក្តីស្រឡាញ់ និងតណ្ហាដែលយើងធ្លាប់​មាន​នៅ​ពេល​ជួបគ្នា​គ្រាដំបូង​បាន​ឡើយ ​ប៉ុន្តែ​មិនមែន​មានន័យថា ​យើងមិន​អាច​បន្តធ្វើ​ឲ្យអ្នក​ណាម្នាក់​នៅតែ​មាន​ភាពទាក់​ទាញ ​និងចំណង់​តណ្ហា​នោះ​ទេ។ ​វាគ្រាន់​តែត្រូវ​ការប្រើ​សមត្ថភាព​ច្រើន​ជាងមុន ​ប៉ុន្តែ​សមត្ថភាព​ទាក់​ទងនឹង​ជីវិត​ស្នេហា ​ហើយ​ជាការពិត​ណាស់ ​អ្នកកំពុង​ព្យាយាម​នៅម្នាក់​ឯងជាការ​ចាប់ផ្តើម ​និងកាយ​វិការមួយ​ដ៏ធំអស្ចារ្យនេះ៕

ដោយ៖ ដារ៉ា
ប្រភព៖ positivemed

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!