នេះជាហេតុផល​ ​​អ្នកគួរ​​សម្លឹង​មើល​ភ្នែកគ្នា ​នៅពេល​រួមភេទ

មនុស្ស​គ្រប់គ្នា​ធ្លាប់​ដឹង​ហើយ​ពីភាព​ខុសគ្នា​រវាង ​"ការរួមភេទ” ​និង​”ការបង្កាត់​ភ្លើងស្នេហ៍”។ ​ប្រសិន​បើអ្នក​បានរស់​នៅជា​មួយនឹង​គូស្នេហ៍​អស់រយៈ​ពេលយូរ ​ហើយ​អ្នកមាន​អារម្មណ៍ថា ​គ្រប់យ៉ាង​មិនពុះ​កញ្ជ្រោល​ដូចដែល​ធ្លាប់មាន​កន្លងមក​ នេះមាន​ន័យថា ​អ្នកទាំងពីរ​បាន​រួមភេទ​ជាមួយគ្នា ​តែមិន​បាន​បង្កាត់​ភ្លើង​ស្នេហ៍ទេ។ ​បញ្ហា​សំខាន់​គឺថា ​អ្នកគិតថា ​ការប្រើ​ក្បាច់​ស៊ិច​មួយចំនួន ​ឬការ​មើល​រឿងស៊ិច​ពិតជា​ពិបាក​ខ្លាំង​បំផុត ​ដើម្បី​ជម្រុញ​ដល់​ជីវិត​ផ្លូវភេទ​របស់អ្នក។

 

នេះជាហេតុផល​ ​​អ្នកគួរ​​សម្លឹង​មើល​ភ្នែកគ្នា ​នៅពេល​រួមភេទ
តែទោះបីជាយ៉ាងណា គូស្វាមីភរិយាតែងតែភ្លេចថា វាជារឿងមួយតូច​តាច​ប៉ុណ្ណោះ ​ដើម្បី​ធ្វើឲ្យ​ជីវិត​ផ្លូវភេទ​បាន​ប្រសើរ​ឡើង។ ​អ្វីដែល​សំខាន់​បំផុត ​ដែល​គូស្វាមី​ភរិយា​ភ្លេច​ធ្វើនៅ​ពេល​ប្រព្រឹត្ត​រឿងលើ​គ្រែគឺ ​ការសម្លឹង​មើលភ្នែក​គ្នាក្នុង​ពេល​រួមភេទ។ ​ក្នុងពេល​​ផ្តោត​អារម្មណ៍​ជារឿង​មួយ​សំខាន់​ដើម្បី​រក្សា​ទំនាក់​ទំនង​ស្នេហា ​តែតណ្ហា​ក៏ជារឿង​មួយ​សំខាន់​ផងដែរ។ ​ការ​សម្លឹង​មើល​ចង់រួមភេទ​គ្រាន់​តែជាអ្វី​មួយ​ដែល​ធ្វើឲ្យ​អ្នក​មាន​ក្តីសុខ​ជាមួយ​នឹងគូ​ស្នេហ៍​ប៉ុណ្ណោះ ​តែមិន​មែនជា​ឱកាស​ដើម្បី​បង្កើត​ភាព​ស្និទ្ធស្នាល​នឹងគាត់​ឡើយ ​បាន​ន័យថា​អ្នកកំពុង​បាត់បង់​ភាព​ស្និទ្ធស្នាល។ ​ជាការ​ពិតណាស់ ​តាម​រយៈអ្នក​សិក្សា​ស្រាវជ្រាវ​ជនជាតិ​ជប៉ុន​បាន​រកឃើញថា ​ការបាញ់​ក្រសែ​ភ្នែក​ដាក់គ្នា​អាចជួយ​ឲ្យមនុស្ស​ពីរនាក់​ស្រឡាញ់គ្នា។

កុំមើលស្រាលលើឥទ្ធិពលនៃការសម្លឹងមើលភ្នែកគ្នា ក្នុងពេលគាត់សម្រុកចូលអ្នក។ ​វាអាច​ជាតណ្ហា ​និងភាព​ស្និទ្ធ​ស្នាល ​ដែល​អ្នកអាច​ធ្វើបាន​នៅពេល​ប្រព្រឹត្ត​រឿង​លើគ្រែ។ ​ប្រសិន​បើអ្នក​ទាំងពីរ​មិនបាន​សម្លឹង​មើល​ភ្នែកគ្នា​ក្នុងពេល​រួមភេទទេ ​វាអាច​ជារឿង​មួយ​ឆ្គាំឆ្គង ​ល្ងីល្ងើ ​និងធ្វើ​ឲ្យគ្មាន​ក្តីសុខ​ក្នុង​ដំណាក់​កាល​ចាប់ផ្តើម​ដំបូង។ ​ផ្ទុយ​ទៅវិញ ​កុំខ្មាស់​អៀននឹង​សម្លឹង​មើលភ្នែក​គាត់។ ​ប្រសិន​បើគាត់​នៅពី​លើអ្នក​ យកដៃ​របស់អ្នក​ក្តោប​ផ្ទៃមុខ​គាត់ថ្នមៗ ​ហើយ​ទាញវា​មកក្បែរ​មុខអ្នក។

អ្នកមិនត្រូវសម្លឹងមើលត្រង់ទៅឆ្ងាយឡើយ ត្រូវចាប់ផ្តើមសម្លឹងមើលភ្នែករបស់គាត់​ដោយ​មិន​ព្រិច​ភ្នែក។​ ផ្ទុយ​ទៅវិញ ​ចាប់​ផ្តើម​និយាយ​ពាក្យ​សម្តីផ្អែម​ល្អែម​ដាក់​គាត់ ​ទីបំផុត​ចាប់ផ្តើម​សម្លឹង​មើលភ្នែក។ ​ប្រសិន​បើអ្នក​នៅពីលើ​គាត់ ​ឱន​ក្បាល​ទៅជិត​គាត់។ ​ថើបគាត់​ថ្នមៗ ​ហើយ​ប្រាប់​គាត់ថា ​គាត់ជា​មនុស្ស​សំខាន់​ខ្លាំង​ប៉ុណ្ណា​ចំពោះ​អ្នក។ ​នៅពេល​អ្នកបាន​បង្កើត​ទំនាក់​ទំនង​យ៉ាង​សុខ​ដុមនេះ ​កុំភ្លេច​សម្លឹង​មើល​ភ្នែកគាត់​ឲ្យសោះ៕

ដោយ៖ ដារ៉ា
ប្រភព៖ thehealthsite

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!