កំហុស ​៥យ៉ាង ​ធ្វើឲ្យ​បុរស​ឆ្លង​មេរោគ​ពេល​ប្រើស្រោម​អនាម័យ

គម្រូ​នៃការ​ប្រើប្រាស់​ស្រោម​អនាម័យ​សុទ្ធតែ​បាន​ដាក់​បង្ហាញរួច ​ប៉ុន្តែ​បុរសៗ​នៅតែ​អនុវត្ត​តាមខុស​ដដែល។ ​តាមរយៈ​ការវាស់​ស្ទង់លើ​សុវត្ថិភាព​ក្នុងពេល​រួមភេទ​បាន​ឲ្យដឹងថា ​ប្រសិន​បើប្រើ​ប្រាស់​ស្រោម​អនាម័យ​មិនបាន​ត្រឹមត្រូវ ​វាអាច​នឹងបង្ក​បញ្ហា​គ្រោះថ្នាក់​នៅពេល​រួមភេទ ​ឆ្លងជម្ងឺ​តាមរយៈ​ការរួមភេទ…។

 

កំហុស ​៥យ៉ាង ​ធ្វើឲ្យ​បុរស​ឆ្លង​មេរោគ​ពេល​ប្រើស្រោម​អនាម័យ
ការប្រើប្រាស់ស្រោមអនាម័យមិនមែនជារឿងធម្មតាទេ។ ហើយខាងក្រោមនេះ ​ជាកំហុស​ឆ្គងដែល​បុរស​មិនបាន​ដឹង ​នៅពេល​ប្រើប្រាស់​ស្រោម​អនាម័យ៖

១. ដាក់ស្រោមអនាម័យក្នុងកាបូប ឬហោប៉ៅក្រោយ
វេជ្ជបណ្ឌិតលោក Debby Herbenick នៅសកលវិទ្យាល័យ Indiana (​សហរដ្ឋអាមេរិច)​បានឲ្យ​ដឹងថា​ ប្រសិន​បើដាក់​ស្រោម​អនាម័យ​ក្នុងកាបូប ​ឬហោប៉ៅ​ក្រោយ ​អ្នកគួរ​តែបោះ​វាចោល ​ហើយ​ទិញថ្មី។​ ការកកិត ​និង​សីតុណ្ហភាព​ក្តៅ​ក្នុងកាបូប​អាចកាត់​បន្ថយ​ប្រសិទ្ធិភាព​នៃកញ្ចប់​ស្រោម​អនាម័យ។

ផ្ទុយទៅវិញ គួរដាក់វាក្នុងកាបូបដាច់ដោយឡែក យ៉ាងប្រុងប្រយ័ត្ន។ រក្សាទុកក្នុង​សីតុណ្ហភាព​ ២០ដឺក្រេ​ ការពារ​ពីការ​ត្រូវនឹង​កម្តៅថ្ងៃ ​ប៉ះនឹង​ខ្យល់។

២. កុំឲ្យមានខ្យល់ចូលនៅចុងស្រោមអនាម័យ
ប្រសិនបើអ្នកឲ្យខ្យល់ចូលនៅខាងចុងស្រោមអនាម័យ ទឹកកាម​នឹងលេច​ចេញ។ ​ដូច្នេះ​រាល់ពេល​ប្រើស្រោម​អនាម័យ ​អ្នកត្រូវ​ចាំថា ​ច្របាច់​យកខ្យល់​ចេញពី​ក្នុងស្រោម​អនាម័យ​ឲ្យអស់។

២. ជ្រើសរើសខុសទំហំ
លោក Herbenick បាននិយាយថា បុរសៗភាគច្រើនតែងតែសមល្មមនឹងទំហំ​ស្រោម​អនាម័យ ​ប៉ុន្តែមាន​ករណី​ពិសេស ​ស្រោម​អនាម័យ​អាច​តូចពេក ​ឬធំពេក។

ដើម្បីឲ្យប្រាកដថា អ្នកកំពុងប្រើស្រោមដែលមានទំហំត្រឹមត្រូវ ​សូមប្រុង​ប្រយ័ត្ន​ប្រសិនបើ​ស្រោម​អនាម័យ​តឹងពេក ​ឬឧស្សាហ៍​រអិល។

៤. ប្រើយឺតពេក
វេជ្ជបណ្ឌិត Herbenick តែងតែគិតយ៉ាងខ្លាំងថា បុរសៗតែងតែប្រើស្រោមអនាម័យមុន​ពេល​សម្រេច​ទឹកកាម។ ​ប៉ុន្តែនេះ​ជាកំហុស​ធ្វើឲ្យ​មាន​ផ្ទៃពោះ ​និងឆ្លង​មេរោគ​តាមរយៈ​ការរួមភេទ។

តាមការសិក្សាស្រាវជ្រាវទៅលើការប្រើវិធីពន្យាកំណើត ២យ៉ាង (ស្រោមអនាម័យ​គួប​ផ្សំជាមួយ​នឹងថ្នាំ​ពន្យា​កំណើត) ​កាលពីថ្មីៗ​បាន​បង្ហាញថា ​បុរសៗ​ ៥៩%​ ប៉ុណ្ណោះ​ដែលបាន​ប្រើប្រាស់​ស្រោម​អនាម័យ​ត្រឹមត្រូវ ​អ្នកផ្សេង​ទៀតបាន​ប្រើវា​យឺតពេក ​ឬប្រញាប់​នឹងដោះ​វាចេញ។

ប្រសិនបើអ្នកចង់បានសុវត្ថិភាព ១០០% អ្នកគួរពាក់វាចាប់តាំងពីពេលសម្រុកចូលគូស្នេហ៍​រហូត​ដល់​បញ្ចប់​នៃការ​បង្កាត់​ភ្លើងស្នេហ៍។

៥. មិនបានពិនិត្យមើលកាលបរិច្ឆេទផុតកំណត់
មនុស្សជាច្រើនមានកំហុសឆ្កួតៗបែបនេះ។ វេជ្ជបណ្ឌិត Herbenick បាននិយាយថា ​កុំគិតថា​អ្នកដឹង​ពីកាល​បរិច្ឆេទ​ផុតកំណត់​របស់​ម៉ាក​ស្រោម​អនាម័យ​ទាំង​អស់​នោះ។

ស្រោមអនាម័យដែលមានជាតិរំអិលឆាប់នឹងផុតកំណត់ជាងស្រោមអនាម័យដទៃៗទៀត ​ដូច្នេះត្រូវ​ប្រុង​ប្រយ័ត្ន​មុន​ពេលប្រើវា៕

ដោយ៖ ដារ៉ា
ប្រភព៖ soha

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!