អ្នក​វាយ​ប្រហារ​ហិង្សា​លើ​តំណាង​រាស្ដ្រ​បក្ស​សង្គ្រោះ​ជាតិ​ប្រាប់​តុលាការ​កម្ពុជា​ថា​ពួក​គេ​ជា​កង​អង្គរក្ស​លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន

មាន​ការ​បក​ស្រាយ​ប្រាប់​តុលាការ​កម្ពុជា​ឲ្យ​ដឹង​ថា ទាហាន​៣នាក់​ដែល​បាន​ឡើង​សវនាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨ ខែ​មេសា​ ២០១៦​ពី​បទ​វាយ​ប្រហារ​ហិង្សា​លើ​តំណាង​រាស្ដ្រ​បក្ស​ប្រឆាំង​២នាក់​កាល​ពី​​ឆ្នាំ​២០១៥​ គឺ​ជា​អង្គរក្ស​របស់​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន។