គ្រូ​បង្វឹក​ក្រោន ​ប្រៀបធៀប​ក្រុម​តាម​ខេត្ត​និង​ក្រុម​លេង​នៅ​លីគ

“ក្រុម​នៅ​តាម​ខេត្ត និង​ក្រុម​លេង​នៅ​លីគ​កំពូល​ខុស​គ្នា​ឆ្ងាយ​ខ្លាំង​ណាស់ ទើប​ប្រកួត​ខ្លះ​ស៊ី​ច្រើន​គ្រាប់ តែខ្ញុំ​សង្ឃឹម​ថា​ពួកគេ​មិន​អន់ចិត្ត ប្រឹងប្រែង​បន្ត​ទៀត​នៅ​ពេល​ក្រោយ​”។ នេះ​បើ​តាម​ការ​ប្រៀបធៀប​របស់​លោក Sam Schweingruber ​គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ​ក្រោន។

ក្រោយ​ជ័យជម្នះ​លើ​ក្រុម​មក​ពី​ប៉ៃលិន ១៦-០ ​នៅ​កីឡដ្ឋាន RSN ​ក្នុង​ពាន​រង្វាន់ Hun Sen Cup 2016 ​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ លោក Sam ​គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ​ក្រោន​បាន​និយាយ​ថា​ ក្រុម​មក​ពី​បណ្ដា​ខេត្ត​នៅ​មាន​កម្រិត​ឆ្ងាយ​ណាស់ មិន​អាច​ប្រៀប​ជាមួយ​ក្រុម​លេង​នៅ​លីគ​កំពូល​បាន​ទេ។ ដូច្នេះ​ហើយ​ការ​ប្រកួត​ឈ្នះ​ច្រើន​គ្រាប់​ឬ​តិច​គ្រាប់ គឺ​វា​មិន​មាន​អ្វី​ប្លែក​ឡើយ។

គ្រូ​បង្វឹក​សញ្ជាតិ​ស្វីស​ខាង​លើ​បាន​បន្ថែម​ថា កីឡាករ​នៅ​ខេត្ត​ភាគ​ច្រើន​ជា​សិស្ស អ្នក​រកស៊ី អ្នក​ស្រលាញ់​កីឡា​មែន ប៉ុន្តែ​ពួកគេ​មិន​មាន​ពេល​ហ្វឹកហាត់​ឱ្យ​គ្រប់គ្រាន់​និង​តាម​ស្តង់ដារ​ពិត​ប្រាកដ​នោះ​ទេ។ ចំណែក​ឯ​គ្រូ​បង្វឹក​ពួកគេ​ទៀត ក៏​នៅ​មាន​កម្រិត ​ដូច្នេះ​ហើយ​ការ​ចាញ់ ឈ្នះ ​មិន​មាន​អ្វី​ប្លែក​ឡើយ៕

ប្រភព៖ sabay

  • គ្រូ​បង្វឹក​ក្រោន ​ប្រៀបធៀប​ក្រុម​តាម​ខេត្ត​និង​ក្រុម​លេង​នៅ​លីគ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:កំសាន្ត
Tags: