ប្រពន្ធ​រវល់​ទៅធ្វើ​ការ​រោងចក្រ ប្តី​ចិត្តខ្មៅ​រំលោភ​កូនស្រី រហូត​ធ្លាក់ឈាម​របួសធ្ងន់​

​ខេត្តពោធិ៍សាត់ ៖ ខណៈ​​ប្រព​ន្ធ​​រវល់ ទៅ​ធ្វើ​​ការ នៅ​​រោង​ចក្រ ឪពុ​ក​​តិ​​រិ​ច្ឆា​ន​​បាន​ចាប់ កូន​ស្រី​ប​ង្កើត អាយុ ៩​​ឆ្នាំ រំលោ​ភ​​បាន​ស​ម្រេច កាលពី​​វេលា​​ម៉ោ​ង ៩​និ​ង​០០​ នា​ទី​ព្រឹ​ក​ថ្ងៃទី​​២៧ ខែ​មេ​សា ឆ្នាំ​​២០១៦ នៅ​​ចំណុច​​ក្រោម​ផ្ទះ ​របស់​​ជន​ស​ង្ស័យ ជា​​ឪ​ពុកស្ថិតក្នុង​ភូមិ​កំពង់​ឡរ ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។​

​សមត្ថកិច្ច​នគរបាល ស្រុក​ក្រគរ បានឱ្យដឹងថា មាន​ករណី​រំលោភ​សេព​សន្ដ​វៈ ដោយ​ឪពុក រំលោភ​កូនស្រី​បង្កើត បង្កឡើង​ដោយ ជនសង្ស័យ​ជា​ឪពុក ឈ្មោះ រុំ រ៉ា​ន់ អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​. ឃុំ​កើតហេតុ ហើយ​កុមារី​រងគ្រោះ ឈ្មោះ ញ​រស អាយុ ៩​ឆ្នាំ ត្រូវជា​កូនបង្កើត ។ មុនពេល​កើតហេតុ ឪពុក​បាន​ប្រឡែង​លេង ជាមួយ​កូនស្រី (​កុមារី​រងគ្រោះ​) ខណៈ​ម្ដាយ​របស់​នាង រវល់​ទៅធ្វើ​ការ​រោងចក្រ ចំណែក​ប្អួ​ន​ប្រុស អាយុ ៥​ឆ្នាំទៅ​រៀន​បាត់ គ្រានោះ​ឪពុក បាន​ប្រើ​ម្រាមដៃ មកលើ​ប្រដាប់ភេទ​។​

​ក្រោយមក​កូន​ប្រាប់ថា ឈាម​ច្រើនណាស់​ពុក​អើយ ឪពុក​ឮដូច្នេះ ក៏​យក​ខោ និង​សា​រ៉ុង​របស់​ប្រពន្ធ ជូត​បន្ទាប់មក ក៏​ដួស​បាយ​ឱ្យ​កូន​ហូប ។ យោងតាម​ការបំភ្លឺ ពី​កុមារី​រងគ្រោះ ជា​កូនបង្កើត បាន​បញ្ជាក់ថា ឪពុក​របស់ខ្លួន បាន​ចាប់រំលោភ ក្រោយមក​ក៏​ធ្លាក់ឈាម រួច​ឪពុក​បាន​យក ដុំថ្ម​ដុត​ស្អំ​ពោះ​។ យ៉ាងណាក៏ដោយ ការចាប់​ឃាត់ ជនសង្ស័យ​ជា​ឪពុក ខាងលើនេះ ធ្វើឡើង​ក្រោយពី ទទួលបាន​ព័ត៌មាន ពី​អ្នកជិតខាង ហើយ​កុមារី​រងគ្រោះ ត្រូវ​ម្ដាយ​យកមក​ធ្វើ កោសល្យ​វិ​ច្ច័​យ នៅ​មន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់​៕

ប្រភព៖ watphnom

  • ប្រពន្ធ​រវល់​ទៅធ្វើ​ការ​រោងចក្រ ប្តី​ចិត្តខ្មៅ​រំលោភ​កូនស្រី រហូត​ធ្លាក់ឈាម​របួសធ្ងន់​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:កំសាន្ត
Tags: