​​ស្ពាន​​​​​​​​​ថ្មី​ដ៏​អស្ចារ្យ​​​​​៩ ​​ធ្វើ​​ឲ្យ​ពិភពលោក​​​​ស្ញប់ស្ញែង​

១. ស្ពាន​សួន​ច្បារ Garden Bridge ​នៅ​ទីក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស

​​​​​ស្ពាន​​នេះ​​គូរ​ប្លង់​ដោយ​លោក​ Thomas Heatherwick ដែល​​​​​គ្រោង​ចាប់​ផ្ដើមសាងសង់​​​នៅ​​​​​ចុង​ឆ្នាំនេះ​​​ ​និង​បញ្ចប់​នៅ​ឆ្នាំ ២០១៨ ជា​មួយ​ទឹក​ប្រាក់​ប្រមាណ​ ២៧៥​លាន​ដុល្លារ​អាមេរិក។

​​ស្ពាន​​​​​​​​​ថ្មី​ដ៏​អស្ចារ្យ​​​​​៩ ​​ធ្វើ​​ឲ្យ​ពិភពលោក​​​​ស្ញប់ស្ញែង​

២. ​ស្ពាន​ Danjiang ​នៅ​កោះ​តៃវ៉ាន់

​​​ Danjiang មាន​ប្រវែង​ ៩១៤​ម៉ែត្រ ​​គូរ​ប្លង់​ដោយស្ថាបត្យករ​ Zaha Hadid ដែល​​ជា​​ស្ពាន​​មាន​ប៉មខ្សែកាប​​​តែ​មួយ​​វែង​ជាង​គេ​បំផុត​ក្នុង​លោក។

​​ស្ពាន​​​​​​​​​ថ្មី​ដ៏​អស្ចារ្យ​​​​​៩ ​​ធ្វើ​​ឲ្យ​ពិភពលោក​​​​ស្ញប់ស្ញែង​

៣.ស្ពាន Lucky Knot ​នៅ​​​ប្រទេស​ចិន

​​​​​​​Lucky Knot ​ ​​មាន​ទីតាំង​នៅ​ទីក្រុង Changsha ខេត្ត​ហ៊ូណាន គូរ​ប្លង់​​ដោយ​ក្រុម​ស្ថាបត្យករ​ NEXT គ្រោង​​បើក​ការដ្ឋាន​​នៅ​ឆ្នាំ​ក្រោយ​​​ មាន​ប្រវែង​ ១៨៥ម៉ែត្រ​ និង​កម្ពស់​ ២២ម៉ែត្រ។ រូប​​រាង​​ស្ពាន​​ដូច​នាគ​​ហោះ​​​​ ដែល​គេ​មាន​ជំនឿ​ថា​​នាំ​សំណាង​ល្អ។

​​ស្ពាន​​​​​​​​​ថ្មី​ដ៏​អស្ចារ្យ​​​​​៩ ​​ធ្វើ​​ឲ្យ​ពិភពលោក​​​​ស្ញប់ស្ញែង​

៤. ស្ពាន​ Solvesborg ​​នៅ​ប្រទេស​ស៊ុយអែត

Solvesborge នឹង​ក្លាយ​ជា​ស្ពាន​​​ដើរ​​វែង​​ជាង​គេ​បំផុត​​នៅ​ទ្វីប​អឺរ៉ុប​គឺ ប្រវែង ៧៥៥ម៉ែត្រ រួម​ជាមួយ​​​ភ្លើង​ពណ៌​ពេល​រាត្រី​។

​​ស្ពាន​​​​​​​​​ថ្មី​ដ៏​អស្ចារ្យ​​​​​៩ ​​ធ្វើ​​ឲ្យ​ពិភពលោក​​​​ស្ញប់ស្ញែង​

៥. ស្ពាន Helix ​ប្រទេស​សិង្ហបុរី​

គូរ​ប្លង់​​ដោយ​​ក្រុម​ Cox Architectures ​និងបាន​​បើក​ដំណើរ​​ក្នុង​ឆ្នាំ ២០១០។ ស្ពាននេះ​តំណាង​​ឲ្យ​ជីវិត​ ​ការ​បង្កើត​​ថ្មី​ និង​​ការ​លូត​លាស់​​ឈាន​​ទៅ​មុខ។

​​ស្ពាន​​​​​​​​​ថ្មី​ដ៏​អស្ចារ្យ​​​​​៩ ​​ធ្វើ​​ឲ្យ​ពិភពលោក​​​​ស្ញប់ស្ញែង​

៦. ស្ពាន​ Puente Laguna Garzon ​​នៅ​ប្រទេស​​​អ៊ុយរុយហ្គាយ

​គូរ​ប្លង់​ដោយ​​ក្រុម​ស្ថាបត្យករ​ Rafael Vinoly Architects និង​​មាន​​លក្ខណៈ​ប្លែក​គេ​​​​ត្រង់​រាង​​រង្វង់​​នៅ​លើ​ផ្ទៃ​ទឹក។

​​ស្ពាន​​​​​​​​​ថ្មី​ដ៏​អស្ចារ្យ​​​​​៩ ​​ធ្វើ​​ឲ្យ​ពិភពលោក​​​​ស្ញប់ស្ញែង​

៧. ស្ពាន​ Cirkelbroen នៅ​ប្រទេស​ដាណឺម៉ាក់

​គូរ​ប្លង់​ដោយ​​លោក Olafur Eliasson នៅ​ទីក្រុង Copenhagen ​មាន​​ភាព​​ទាក់​​ទាញ​​​​ត្រង់​​​​​​ចំណុច​មូល​​ជាប់​គ្នា​ចំនួន​​​ ៥ និង​​ខ្សែ​លួស​ចង​បង្គោល​​កណ្ដាល។

​​ស្ពាន​​​​​​​​​ថ្មី​ដ៏​អស្ចារ្យ​​​​​៩ ​​ធ្វើ​​ឲ្យ​ពិភពលោក​​​​ស្ញប់ស្ញែង​

៨. ស្ពាន Zhangjiajie Canyon នៅចិន​

ស្ពាន​​នេះ​​បើក​​ដំណើរ​ការ​​​ខែ​ឧសភា ​ឆ្នាំ​ ២០១៦​នេះ ​ដែល​វា​នឹង​​ក្លាយ​ជា​ស្ពាន​​បាត​កញ្ចក់​វែង និង​​ខ្ពស់​​​បំផុត​​​ក្នុង​លោក ជាមួយ​ប្រវែង​ ៣៧៥ម៉ែត្រ​​លើ​​កម្ពស់ ២៩៨ម៉ែត្រ​។ ​ស្ពាន​​នេះ​​ចំណាយ​ប្រាក់​ប្រមាណ​ ៣,៨លានដុល្លារ និង​អាច​ទ្រ​មនុស្ស​បាន​ ៨០០​នាក់​​​ក្នុង​ពេល​តែ​មួយ។

​​ស្ពាន​​​​​​​​​ថ្មី​ដ៏​អស្ចារ្យ​​​​​៩ ​​ធ្វើ​​ឲ្យ​ពិភពលោក​​​​ស្ញប់ស្ញែង​ ​​ស្ពាន​​​​​​​​​ថ្មី​ដ៏​អស្ចារ្យ​​​​​៩ ​​ធ្វើ​​ឲ្យ​ពិភពលោក​​​​ស្ញប់ស្ញែង​

៩. ស្ពាន Nine Elms ​នៅ​​ទីក្រុង​ឡុងដ៏​ ប្រទេស​អង់គ្លេស

ស្ពាន​ខ្សែកាប​នេះ​​មាន​លក្ខណៈពិសេស​​​គឺ​​រាង​គូទខ្យង​​​​​​ត្រង់​គល់​ស្ពាន ​ហើយ​ពេល​នេះ​គេ​កំពុង​​ដំណើរ​ការ​សាង​សង់ តែ​មិន​​បាន​បញ្ជាក់​ថា​​បើក​ដំណើរ​​ការ​ពេល​ណា​នោះ​ទេ៕

​​ស្ពាន​​​​​​​​​ថ្មី​ដ៏​អស្ចារ្យ​​​​​៩ ​​ធ្វើ​​ឲ្យ​ពិភពលោក​​​​ស្ញប់ស្ញែង​

ប្រភព៖ sabay

  • ​​ស្ពាន​​​​​​​​​ថ្មី​ដ៏​អស្ចារ្យ​​​​​៩ ​​ធ្វើ​​ឲ្យ​ពិភពលោក​​​​ស្ញប់ស្ញែង​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:កំសាន្ត
Tags: