សកម្មភាព​បង្ក្រាប​គ្រឿងញៀន​នៅ​ខណ្ឌទួលគោក​ផ្តើម​ចេញពី​អ្វី​?

ភ្នំពេញ​៖​ បន្ទាប់​ពី​មានការ​ផ្ទុះអាវុធ​ដាក់​ គ្នា​រវាង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ នឹង​មេខ្លោង​គ្រឿងញៀន​រយៈពេល​ជាង​២​ម៉ោង​យ៉ាង​កក្រើក​ នៅ​ចំណុច​ផ្ទះ​លេខ​៣៧​ ផ្លូវ​លេខ​៣៥១​ សង្កាត់​បឹង​កក់​១​ ខណ្ឌ​ទួល​ គោក​កាលពី​រសៀល​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៦​ រួច​មក​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ក្តុកក្តួល​អាណិតអាសូរ​មន្ត្រី​កង​រាជ​ អាវុធហត្ថ​រាជធានី​ម្នាក់​ដែល​បាន​ពលី​ជីវិត​ក្នុង​ការ​បង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​នេះ​ ខណៈ​ដែល​សព​កំពុង​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​និង​សម្រេច​បូជា​នៅ​វត្ត​ន​ន្ទ​ មុនី​នា​រសៀល​ថ្ងៃ​សៅរ៍​ទី​៣០​ ខែមេសា​ ឆ្នាំ​ ២០១៦​ខាង​មុខ​នេះ​ ។​
​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែមេសា​ម្សិលមិញ​ នេះ​គេ​ឃើញ​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​ លោក​អភិបាល​រាជធានី​ភ្នំពេញ​ ប៉ា​ សុ​ជាតិ​ វង្ស​ កម្លាំង​កងរាជអាវុធហត្ថ​តាម​បណ្តា​ ខណ្ឌ​ក្នុង​រាជធានី​ ជា​ពិសេស​កម្លាំង​នគរ​ បាល​ខណ្ឌ​ទាំង​១២​ដឹកនាំ​ដោយ​លោកនាយ​ឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ អគ្គស្នងការ​រង​ នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​ទៅ​ដាក់​កម្រងផ្កា​ និង​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​អនុ​សេនីយ៍​ ឯក​ ទៀន​ ករុណា​ ដោយ​ក្តី​ក្តុកក្តួល​និង​ អាឡោះអាល័យ​បំផុត​ ។​

​ទាក់ទិន​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ថា​ មេខ្លោង​គ្រឿងញៀន​ដែល​ត្រូវ​បាន​កម្លាំង​ កងរាជអាវុធហត្ថ​បាញ់​ស្លាប់​កាលពី​រសៀល​ ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៦​គឺ​ឈ្មោះ​ លឹ​ម​ តេ​ង​ ជា​កូនក្មួយ​របស់​ឈ្មោះ​លី​ កុក​ ហ៊ុយ​ ថៅកែ​ជ្រូក​ខ្វៃ​ និង​ជា​មន្ត្រី​អធិការកិច្ច​ នៃ​ក្រសួងមហាផ្ទៃ​ ។​ មេខ្លោង​រូប​នេះ​ត្រូវ​បាន​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាញ់​សម្លាប់​ នៅ​ក្នុង​បន្ទប់ដេក​ គ្រា​ដែល​រូបគេ​បាន​ប្រើប្រាស់​កាំភ្លើងខ្លី​បាញ់​តដៃ​ជាមួយ​សមត្ថ​ កិច្ច​ ។​ ចំណែក​សមត្ថកិច្ច​កង​រាជ​អាវុធ​ ហត្ថ​រាជធានី​ម្នាក់​ឈ្មោះ​ទៀន​ ករុណា​ រហស្ស​ នាម​និម្មិត​៣៣​ ត្រូវ​បាន​ក្រុម​ជនសង្ស័យ​បាញ់​ស្លាប់​នៅ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ និង​ម​ន្រី្ត​កងរាជអាវុធហត្ថ​២​រូប​ទៀត​រង​ របួស​ផង​ដែរ​ ។​
​ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ ថា​ ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​បាន​៥​នាក់​រឹបអូស​វត្ថុ​តាង​ រួម​មាន​កាំភ្លើងខ្លី​៤​ដើម​ កាំភ្លើង​វែង​ប្រភេទ​ អាកា​មួយ​ដើម​ រថយន្ត​២​គ្រឿង​មាន​ម៉ាក​ ឡិច​ស៊ី​ស​RX300​ មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AF-1549​ និង​រថយន្ត​ AudiQ7​ ពាក់​ស្លាក​លេខ​នគរបាល​ ២-០៦២១​ មួយ​គ្រឿង​ ម៉ូតូ​៤​គ្រឿង​រួម​នឹង​ថ្នាំ​ញៀន​មួយ​ ចំនួន​តូច​គ្រា​ដែល​មេខ្លោង​ឈ្មោះ​ លឹ​ម​ តេ​ង​ យក​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​ចាក់​ចូល​ ក្នុង​បង្គន់​ដើម្បី​បំបិទដាន​និង​ដុត​ឯកសារ​ បំផ្លាញ​ចោល​ទៅ​ហើយ​នោះ​ ។​

​ប្រភព​បន្ត​ថា​ បន្ទាប់​ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ចាប់​បាន​បក្ខពួក​ម្នាក់​ឈ្មោះ​ លី​ វី​រៈ​ បាន​ប្រាប់​សមត្ថកិច្ច​ថា​ មេខ្លោង​ធំ​របស់​គេ​កំពុង​នៅផ្ទះ​លេខ​៣៧​ ផ្លូវ​លេខ​៣៥១​ សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌ​ទួល​ គោក​ ។​ ពេល​នោះ​ហើយ​ទើប​កម្លាំង​កង​រាជ​ អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​សុំ​គោល​ ការណ៍​និង​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​ រង​មាស​ ច័ន្ទ​ពិសិដ្ឋ​ និង​ព្រះរាជអាជ្ញា​រង​ សៀង​ សុខ​ ចុះ​ទៅ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​ ទាំងនោះ​នៅ​ទីតាំង​ខាងលើ​ដោយ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក​និង​កម្លាំង​នគរបាល​ផង​ ។​ ពេល​ទៅ​ ដល់​ផ្ទះ​ជនសង្ស័យ​ដែល​មាន​២​ជាន់​សង់​ពី​ថ្ម​ក្រោម​ឈើ​លាយ​ថ្ម​ខាងលើ​កងកម្លាំង​កងរាជអាវុធហត្ថ​បាន​សម្រុកចូល​ដល់​ក្នុងផ្ទះ​ជាន់​ខាងក្រោម​ហើយ​បាន​ឃាត់ខ្លួន​ជន​ សង្ស័យ​បាន​៣​នាក់​ ។​ បន្ទាប់​មក​ទើប​បន្ត​ ឡើង​ទៅ​ជាន់​លើ​ឃាត់ខ្លួន​បាន​បក្ខពួក​វា​ម្នាក់​ទៀត​តែ​អ្វី​ដែល​ស្មាន​មិន​ដល់​នោះ​គឺ​ ជនសង្ស័យ​ម្នាក់​ជា​មេខ្លោង​ធំ​ឈ្មោះ​ លឹ​ម​ តេ​ង​ បាន​ចេញ​មក​បាញ់​ស្រោច​លើ​កម្លាំង​ កងរាជអាវុធហត្ថ​បណ្តាល​ឲ្យ​ត្រូវ​លោក​អនុសេនីយ៍ឯក​ ទៀន​ ករុណា​ រហស្សនាម​និម្មិត​ ៣៣​ចំនួន​១​គ្រាប់​ ហើយ​កម្លាំង​សមត្ថកិច្ច​បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ក៏​បាន​បាញ់​តបត​ វិញ​ដើម្បី​រំដោះ​អ្នក​របួស​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ តែ​ជា​អកុសល​លោក​ ទៀន​ ករុណា​ បាន​ពលី​ជីវិត​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​តែ​បន្តិច​ប៉ុណ្ណោះ​ ។​

​ប្រភព​ដដែល​បន្ត​ទៀត​ថា​ បន្ទាប់​ពី​មាន​ ហេតុការណ៍​នេះ​ភ្លាម​លោក​ឧត្តមសេនីយ៍​ រ័​ត្ន​ ស្រ៊ា​ង​ មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​កម្លាំង​អន្តរាគមន៍​ទៅ​ ដល់​កន្លែង​កើតហេតុ​ដោយ​ផ្ទាល់​ តែ​ដោយសារ​ផ្ទះ​ជនសង្ស័យ​មាន​ចាប់​កាមេរ៉ា​សុវត្ថិភាព​គ្រប់​ទីកន្លែង​ផង​នោះ​ធ្វើ​ឲ្យ​កម្លាំង​ ចម្រុះ​មិន​អាច​ចូល​ទៅ​ក្នុងផ្ទះ​បាន​។​ ទីបំផុត​ ក្រុម​ជនសង្ស័យ​បាន​បាញ់​សន្ធាប់​មក​លើ​កម្លាំង​សមត្ថកិច្ច​ជា​បន្តបន្ទាប់​ជា​ច្រើន​គ្រាប់​ប្រៀប​ដូច​នៅ​សមរភូមិ​ទើប​លោក​ឧត្តម​ សេនីយ៍​ រ័​ត្ន​ ស្រ៊ា​ង​ បញ្ជា​ឲ្យ​កម្លាំង​របស់​លោក​បាញ់​កម្ទេច​កាមេរ៉ា​ចោល​មួយ​ចំនួន​ និង​បញ្ជា​ឲ្យ​សម្រុកចូល​ទៅ​បាញ់ប្រហារ​ តបត​ជាមួយ​មេខ្លោង​ធំ​ឈ្មោះ​ លឹ​ម​ តេ​ង​ បណ្តាល​ឲ្យ​ជន​នេះ​ស្លាប់​នៅ​ក្នុង​បន្ទប់ដេក​ទាំង​ស្លៀក​ខោខ្លី​ អត់​ពាក់អាវ​នៅ​ជិត​ទូរ​ ទស្សន៍​មើល​កាមេរ៉ា​តែ​ម្តង​ ។​
​ដោយឡែក​ម​ន្រី្ត​កងរាជអាវុធហត្ថ​ពីរ​ នាក់​ទៀត​គឺ​ម្នាក់​ត្រូវ​ក្បាល​គ្រាប់​បៀម​ជាប់​អាវ​ក្រោះ​ត្រង់​ដើមទ្រូង​និង​ម្នាក់​ទៀត​ត្រូវ​ចំ​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​ពីរ​គ្រឿង​នៅ​ក្នុង​ហោប៉ៅ​ខោ​ត្រង់​ភ្លៅ​ឆ្វេង​បណ្តាល​ឲ្យ​ក្រ​ពិត​ទូរស័ព្ទ​ទាំង​ពីរ​គ្រឿង​ ។​
​ម​ន្រី្ត​កងរាជអាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​ថា​ បក្ខពួក​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ បាន​៥​នាក់​នោះ​មាន​ ១-​ឈ្មោះ​ ត្រាវ​ រិ​ទ្ធី​ អាយុ​១៦​ឆ្នាំ​ ជា​សិស្ស​វិទ្យាល័យ​បឹង​កេង​ កង​ ស្នាក់​នៅផ្ទះ​លេខ​២៥១​ ផ្លូវ​លេខ​១១​ក្នុង​ បុរី​ពិភព​ថ្មី​ចំការ​ដូង​,​ ២-​ឈ្មោះ​ នី​ វី​រៈ​ អាយុ​ ៣៧​ឆ្នាំ​ ស្នាក់​នៅ​ចល័ត​តាម​ផ្ទះសំណាក់​ ក្នុង​រាជធានី​ភ្នំពេញ​ ។​ រីឯ​ជនសង្ស័យ​៣​នាក់​ទៀត​គេ​នៅ​មិន​ទាន់​បាន​ស្គាល់ឈ្មោះ​និង​អាសយដ្ឋាន​ពិតប្រាកដ​នៅឡើយ​ ៕​ ប្រាថ្នា​
សកម្មភាព​បង្ក្រាប​គ្រឿងញៀន​នៅ​ខណ្ឌទួលគោក​ផ្តើម​ចេញពី​អ្វី​?
ប្រភព៖ Nokorwatnews

  • សកម្មភាព​បង្ក្រាប​គ្រឿងញៀន​នៅ​ខណ្ឌទួលគោក​ផ្តើម​ចេញពី​អ្វី​?已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:កំសាន្ត
Tags: