ថៃ​ប៉ះរលក​កម្ដៅ​​ជាង​​​​​​​៤៤​អង្សា​​​​​​ មិន​ធ្លាប់​មាន​​​​រយៈ​ពេល​៦៥​ឆ្នាំ

​អាកាស​ធាតុ​ប្រទេស​ថៃ​បច្ចុប្បន្ន​​​​​កំពុង​​ជួប​​គ្រោះ​ថ្នាក់​ប៉ះ​​​​​រលក​​កម្ដៅ​​​​​មិន​ធ្លាប់​មាន​​​​ក្នុង​រយៈពេល​ ៦៥​ឆ្នាំ​ចុងក្រោយ​ ​ដោយ​អាជ្ញាធរ​​ចេញ​សេចក្ដី​​​​​​ណែនាំ​​ប្រជាជន​​​​កុំ​ចេញ​​ក្រៅ​​បើ​​​មិន​ចាំ​បាច់។

ថៃ​ប៉ះរលក​កម្ដៅ​​ជាង​​​​​​​៤៤​អង្សា​​​​​​ មិន​ធ្លាប់​មាន​​​​រយៈ​ពេល​៦៥​ឆ្នាំ

សីតុណ្ហភាព​​​​ជា​មធ្យម​​ ​​បាន​កើន​លើស​ ៤០​អង្សា ​​​តាម​​តំបន់​ជាច្រើន​​ក្នុង​ខែ​មេសា​នេះ​ ​​​ដែល​​ជិត​​​​ដល់​​កម្រិត​​​​​​​​​​ខ្ពស់​​បំផុត​​​​​​​​​ប្រទេស​​ធ្លាប់​​​ជួប​គឺ​ ​៤៤,៣​អង្សា​សេ។ សីតុណ្ហភាព​​​​​ក្ដៅ​​បំផុត​​​​​ក្នុង​កំណត់​​ត្រា​ប្រទេស​​ថៃ​​គឺ ​៤៤,៤​​អង្សា​សេ​ នា​ថ្ងៃ​​​២៧​ ​ខែ​​មេសា​ ឆ្នាំ​១៩៦០ នៅ​​ភាគ​​ខាង​ជើង​​​​​ខេត្ត​​ឧតារ៉ាឌីត​។

​​បើ​យោង​​ទៅ​តាម​​​​នាយកដ្ឋាន​ឧតុនិយម​ថៃ ​សីតុណ្ហភាព​​​ជាមធ្យម​​​​នៅ​ទូទាំង​ប្រទេស​​​​បាន​ ​កើន​ហួស​​កម្រិត​​ប្រកាស​អាសន្ន​ ​​ហើយ​​រលក​កម្ដៅ​​​​​ត្រូវ​គេ​រំពឹង​ថា​​នឹង​​​​បន្ត​​កើន​​​​ឡើង​ទៀត។​​ ចំណែក​នាយកដ្ឋាន​​​​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង​​​​​​​​​​បាន​​ថ្លែង​​ក្នុង​សប្ដាហ៍​នេះ​ថា​ “​​​​​​​គ្រប់​គ្នា​​ត្រូវ​​ស្នាក់​​​នៅ​ក្នុង​ផ្ទះ​ ​ព្យាយាម​កាត់​​បន្ថយ​​​​សកម្មភាព​ខាង​ក្រៅ​​​​​ផ្ទះ​។ ​​ត្រូវ​ពាក់​វ៉ែនតា ​ពាក់​មួក ​​​​និង​ផឹក​ទឹក​​ច្រើន​​ជាង​​សព្វ​ដង”។​

ប្រភព​ដដែល​​បន្ត​ថា៖ ​​​​”ជា​​មធ្យម​​មាន​ក្មេង​ ៩០​នាក់​​ស្លាប់​រៀង​រាល់​ខែ​នៅ​ទូទាំង​ប្រទេស ​​​ដោយសារ​លង់​ទឹក​ ​​ប៉ុន្តែ​​ខែ​​មេសា​នេះ​​មាន​ស្លាប់​​ដល់​ទៅ ១៣៥​នាក់ឯណោះ​”​​។ រក​លក​​​កម្ដៅ​​មិន​ត្រឹម​តែ​​​ប៉ះពាល់​ដល់​មនុស្ស​ទេ​ ​ថែម​​ទាំង​​​​​​រងគ្រោះ​​ដល់​សត្វ​ទៀត​ផង៕

ថៃ​ប៉ះរលក​កម្ដៅ​​ជាង​​​​​​​៤៤​អង្សា​​​​​​ មិន​ធ្លាប់​មាន​​​​រយៈ​ពេល​៦៥​ឆ្នាំ

ថៃ​ប៉ះរលក​កម្ដៅ​​ជាង​​​​​​​៤៤​អង្សា​​​​​​ មិន​ធ្លាប់​មាន​​​​រយៈ​ពេល​៦៥​ឆ្នាំ

ប្រភព៖ sabay

  • ថៃ​ប៉ះរលក​កម្ដៅ​​ជាង​​​​​​​៤៤​អង្សា​​​​​​ មិន​ធ្លាប់​មាន​​​​រយៈ​ពេល​៦៥​ឆ្នាំ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:កំសាន្ត
Tags: