ស្រីស្អាតជំនាញខាងល្បួងក្មេងស្រីដោះយកខ្សែជើង ខ្សែកនៅខណ្ឌពោធិសែនជ័យ អស់ល័ក្ខត្រូវសមត្ថកិច្ចក្របួចបានហើយ

ភ្នំពេញ៖ ស្រ្តីម្នាក់បានលួងលោម ក្មេងស្រីនាំយកទៅដោះយកគ្រឿងអល័ង្កកា ហើយរត់គេខ្លួន បាត់១យប់ ព្រឹកឡើងទើបប្រទះឃើញមុខចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅ ក្នុងផ្សារជម្ពូវ័ន ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធោធិ៍សែនជ័យ ។

ស្រីស្អាតជំនាញខាងល្បួងក្មេងស្រីដោះយកខ្សែជើង ខ្សែកនៅខណ្ឌពោធិសែនជ័យ អស់ល័ក្ខត្រូវសមត្ថកិច្ចក្របួចបានហើយ

ជនសង្ស័យ ឈ្មោះ យ៉ែម ធុក ភេទស្រី អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ក្នុងភូមិកើតហេតុ មានស្រុកកំណើតនៅភូមិ នាងមាលា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ស្រី នុត អាយុ ១,៥ឆ្នាំ មានឪពុកឈ្មោះ គង់ សិទ្ធ អាយុ៤៣ឆ្នាំ ម្តាយឈ្មោះ រឿន សោភ័ណ្ឌ អាយុ៣៣ឆ្នាំ មុខរបរ អាជីវករ មានទីលំនៅភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។ គ្រឿងអល័ង្កកា ខ្សែជើង ខ្សែក របស់ក្មេងស្រីរងគ្រោះ បើតាមការអះអាង ពីអាណាព្យាបាល បានបញ្ជាក់ថា គិតជាទឹកប្រាក់ចំនួន ៣៥០ដុល្លារ ។

ស្រីស្អាតជំនាញខាងល្បួងក្មេងស្រីដោះយកខ្សែជើង ខ្សែកនៅខណ្ឌពោធិសែនជ័យ អស់ល័ក្ខត្រូវសមត្ថកិច្ចក្របួចបានហើយ ស្រីស្អាតជំនាញខាងល្បួងក្មេងស្រីដោះយកខ្សែជើង ខ្សែកនៅខណ្ឌពោធិសែនជ័យ អស់ល័ក្ខត្រូវសមត្ថកិច្ចក្របួចបានហើយ

តាមម្តាយក្មេងស្រីបានឲ្យដឹងថា មុនកើតហេតុកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៧ ខែមេសា ខណៈដែលកូនស្រីរបស់គាត់ រត់លេង នៅមុខផ្ទះ ស្រាប់តែជនសង្ស័យបានមកពរក្មេងស្រីលេង ហើយធ្វើសកម្មភាពដោះយកគ្រឿងអល័ង្កកា រួចគេចខ្លួន រហូតដល់ព្រឹកឡើងថ្ងៃទី២៨ ខែមេសា បានប្រទះឃើញជនសង្ស័យនៅផ្សារជម្ពូវ័ន ក៏នាំគ្នាចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

ស្រីស្អាតជំនាញខាងល្បួងក្មេងស្រីដោះយកខ្សែជើង ខ្សែកនៅខណ្ឌពោធិសែនជ័យ អស់ល័ក្ខត្រូវសមត្ថកិច្ចក្របួចបានហើយ

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ធ្វើការសាកសួរនៅប៉ុស្តិ៍កំបូល ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕

ប្រភព៖ baykdang

  • ស្រីស្អាតជំនាញខាងល្បួងក្មេងស្រីដោះយកខ្សែជើង ខ្សែកនៅខណ្ឌពោធិសែនជ័យ អស់ល័ក្ខត្រូវសមត្ថកិច្ចក្របួចបានហើយ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:កំសាន្ត
Tags: