ម្ដាយ​មួយ​ចំនួន​ ផ្លាស់ប្ដូរ​ផ្នត់គំនិត ​ឈប់​បង្ខំចិត្ត​កូន​រៀបការ

ការរៀបចំ​ទុកដាក់​ឲ្យ​កូនៗ​រៀបការ​ទាំង​បង្ខំ​ពុំ​សូវ​ឃើញ​មាន​ទៀត​ទេ​នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន។ ឪពុក​ម្តាយ​កាន់តែ​ច្រើន​ផ្ដល់​សិទ្ធិ​ដល់​កូន​នៅ​ក្នុង​ការ​ជ្រើសរើស​មិត្ត​មួយ​រយឆ្នាំ​របស់​ពួកគេ។

ជា​មន្ត្រី​បម្រើ​ការងារ​នៅ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ និង​ព្រឹទ្ធិ​សភា​ស្ថិត​នៅក្នុង​វ័យ ៤៩ឆ្នាំ ​អ្នកស្រី​វណ្ណ​សុគន្ធ​មុន្នី​ បាន​ឲ្យ​ដឹង​ថា “សព្វថ្ងៃ​ខ្ញុំ​មានកូន២នាក់​ស្រី១ប្រុស១។ ខ្ញុំ​មិន​ជំទាស់​ទេ បើ​កូនស្រី​ឬ​កូនប្រុស​មានការ​សម្រេច​ចិត្ត​ស្រឡាញ់​បុរស​ឬ​នារី​ណា​ម្នាក់។”

ម្ដាយ​មួយ​ចំនួន​ ផ្លាស់ប្ដូរ​ផ្នត់គំនិត ​ឈប់​បង្ខំចិត្ត​កូន​រៀបការ

លោកស្រី​ និយាយ​ទៀត​ថា សម្រាប់​រូប​គាត់​ជា​ម្ដាយ​មិន​ជំទាស់​ជាមួយ​នឹង​កា​សម្រេចចិត្ត​របស់​កូន​ឡើយ។ អ្នកស្រី​វ័យ ៤៩ឆ្នាំ​ដដែល​បាន​បង្ហាញ​ទស្សនៈ​ថ្មី​មួយ​ថា ទោះបី​រៀបការ​ផ្សំផ្គុំ​ពី​សំណាក់​ម្ដាយ​ឪពុក​យ៉ាង​អធិកអធម​ក្ដី​ ក៏​វា​គ្មាន​ន័យ​ដែរ បើ​ចិត្ត​ពួកគេ​មិន​ស្រឡាញ់​គ្នា​ផង។ ដូច្នេះ យើង​បង្ខំ​កូន​រៀបការ​តើ​មានន័យ​អ្វី ?។ អ្នកស្រី ​សុគន្ធ​មុន្នី​ បន្ថែម​ថា​ គាត់​ផ្ដល់​សិទ្ធិ​ដល់​កូន​ក្នុង​ការ​សម្រេចចិត្ត​ ប៉ុន្តែ​ក៏​មិន​មានន័យ​ទាំងស្រុង​ឲ្យ​កូន​មិន​ពិភាក្សា​ និង​យក​យោបល់​ពី​ម្ដាយ​ឪពុក​ដែរ។

ពាក់ព័ន្ធ​ជាមួយគ្នា​នេះ​ដែរ លោកស្រី​ សុខ ​សុ​វិ​ន​ អាយុ៤១ឆ្នាំ​ជា​អ្នកលក់​ចាប់ហួយ​នៅ​ផ្សារ​បឹងត្របែក​និយាយថា​ សម័យនេះ​ហើយ​ម៉ែឪ​មិនបាច់​ជ្រើសរើស​គូរ​អនាគត​ឲ្យ​កូន​ទៀត​ទេ។ គ្រាន់តែ​ជួយ​មើល​និង​ជ្រោមជ្រែង​ទៅ​បាន​ហើយ។ សំខាន់​កូន​វា​ស្រឡាញ់​គ្នា។ បើ​បំបែកបំបាក់​ក៏​វា​មិនកើត។ បើ​បង្ខំចិត្ត​កូន​រៀបការ​ទៀត​វា​ដូច​ធ្វើ​បាបចិត្ត​កូន​អញ្ចឹង។ ប៉ុន្តែ​គាត់​មាន​យោបល់​ថា បើ​កូន​ស្រឡាញ់ គ្នា​យកគ្នា​ជា​អនាគតកូនៗ​ត្រូវមាន​ការងារ​ត្រឹមត្រូវ​មុខរបរ​ច្បាស់លាស់​ទើប​ជា​ការ​ល្អ៕

ប្រភព៖ sabay

  • ម្ដាយ​មួយ​ចំនួន​ ផ្លាស់ប្ដូរ​ផ្នត់គំនិត ​ឈប់​បង្ខំចិត្ត​កូន​រៀបការ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:កំសាន្ត
Tags: