ការកើនឡើងកម្តៅពិភពលោក កំពុងគម្រាមដល់ឧទ្យានបាតសមុទ្រ ដ៏ល្បីរបស់អូស្ត្រាលី

(អូស្ត្រាលី)៖ ឧទ្យានផ្កាថ្ម និង ជីវៈចំរុះប៉រប្រះទឹកនៅក្នុងប្រទេសអូស្ត្រាលី ដែលល្បីល្បាញនៅ ទូទាំងពិភពលោកនោះ កំពុងតែទទួលការគម្រាមកំហែងយ៉ាងខ្លាំង តាមរយៈការប្រែប្រួល អាកាសធាតុរបស់ផែនដី ដែលបង្កឡើងភាគច្រើន ដោយសារតែទង្វើរបស់មនុស្ស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិច នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០១៦។

ការរកឃើញខាងលើនេះ គឺបានមកពីការសិក្សាដោយសកលវិទ្យាល័យ Melbourne ដែលបាន ឲ្យដឹងថា ពេលនេះសីតុណ្ហភាពភពផែនដី កាន់តែក្តៅ ដូច្នេះទឹកសមុទ្រក៏កើនឡើងកម្តៅគួរឲ្យ ភ័យខ្លាចដែរ។ គ្មានអ្វីត្រូវងឿងឆ្ងល់នោះទេ តំបន់ថ្មប៉រប្រះទឹក ដែលពោពេញដោយជីវៈចំរុះបាត សមុទ្រដ៏ល្បីល្បាញនោះ ក៏កំពុងប្រឈមមុខនឹងភាពអន្តរាយផងដែរ ព្រោះតែមិនអាចទ្រាំទ្រ នឹងទឹកសមុទ្រក៏ក្តៅខ្លាំង។

យ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រនៃសកលវិទ្យាល័យ របស់អូស្ត្រាលីខាងលើនេះនៅតែបន្ត ការសិក្សាអំពីផលប៉ះពាល់នានាបន្ថែមទៀត ទៅលើឧទ្យានខាងលើនេះ ស្របពេលដែល ពិភពលោកទាំងមូល មិនមែនតែអូស្ត្រាលីម្នាក់ឯងនោះទេ ក៏កំពុងតែទទួលរងគ្រោះដូចគ្នា៕

ប្រភព៖ baykdang

  • ការកើនឡើងកម្តៅពិភពលោក កំពុងគម្រាមដល់ឧទ្យានបាតសមុទ្រ ដ៏ល្បីរបស់អូស្ត្រាលី已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:កំសាន្ត
Tags: