​សង្ឃ​កំហូច​អាយុ​៦២​ឆ្នាំ​ ចាប់រំលោភ​ក្មេង​អនីតិជន​អាយុ​៨​ឆ្នាំ​ ហើយ​ឲ្យ​លុយ​៣០០​រៀល​

​ខេត្តបន្ទាយមានជ័យ​៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្ទ​ន្ទា​ទោស​ បន្ទាប់​ពី​សង្ស័យ​ថា​ បាន​ធ្វើ​សកម្មភាព​ចាប់​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​រំលោភ​ រួច​ឲ្យ​លុយ​៣០០​រៀល​ជា​ថ្នូរ​កុំ​ឲ្យ​ប្រាប់​ឪពុក​ម្តាយ​នោះ​ ។​ ជនសង្ស័យ​នេះ​ ជា​សង្ឃ​ ឈ្មោះ​ លឿន​ ឡៃ​ អាយុ​៦២​ឆ្នាំ​ បួស​ និង​គង់នៅ​ក្នុង​វត្ត​សាមគ្គី​រាម​អូរ​ជ្រៅ​ ។​

របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ កា​លពី​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​១៧​និង​៣០​នាទី​ សង្ឃ​ជា​ជនសង្ស័យ​ឈ្មោះ​ លឿន​ ឡៃ​ គង់នៅ​ក្នុង​វត្ត​សាមគ្គី​រាម​អូរ​ជ្រៅ​ ភូមិ​អូរ​ជ្រៅ​ ឃុំ​កូប​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​ បាន​ធ្វើ​សកម្មភាព​ល្បួង​ក្មេង​ស្រី​អនីតិជន​ឈ្មោះ​ ជ​.​ស​.​ល​.​ អាយុ​៨​ឆ្នាំ​ និងក្មេងស្រីផ្សេងដទៃម្នាក់ទៀត ថា​ ដើរ​លេង​នៅ​ក្នុង​បរិវេណ​វត្ត​ ។​ លុះ​បានចូលទៅ​ដល់​ខាង​ក្នុង​ប្រាង្គ​ វត្ត​សាមគ្គី​រាម​អូរ​ជ្រៅ​ហើយ​នោះ​ សង្ឃ​កំហូច​អង្គ​នេះ​បាន​បិទទ្វារ​ប្រាង្គ​ រួច​ចាប់​ឱប​ថើប​សម្រាត​សម្លៀក​បំពាក់​ក្មេង​ស្រី​ ហើយ​ផ្តួល​ទៅ​លើ​គ្រែ​ ធ្វើ​សកម្មភាព​រំលោភ​តែ​ម្តង​ ។​ បន្ទាប់​ពីធ្វើសកម្មភាព​រួច​ហើយ​ សង្ឃ​កំហូច​រូប​នេះ​បាន​ឲ្យ​លុយ​៣០០​រៀល​ទៅ​កុមារី​រង​គ្រោះ​ ហើយ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ដោយ​ហាម​និយាយ​ប្រាប់​ឪពុក​ម្តាយ​ ។​

​ប្រភព​បន្ត​ថា​ លុះ​មក​ដល់​ថ្ងៃ​ទី​៣០​ ខែមីនា​ ទើប​ក្មេង​ស្រី​រង​គ្រោះ​និយាយ​ប្រាប់​បងស្រី​ និង​ជីដូន​ អំពី​ដំណើររឿង​ចាប់រំលោភ​របស់​ព្រះសង្ឃ​កំហូច​ឈ្មោះ​ លឿន​ ឡៃ​ ។​ លុះ​មក​ដល់​ថ្ងៃ​ទី​២៥​ ខែមេសា​ ជីដូន​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ ឃឹម​ សំ​អឿ​ន​ អាយុ​៦០​ឆ្នាំ​ បាន​មក​ប្តឹង​នគរបាល​ប៉ុស្តិ៍​កូប​ ហើយ​នៅ​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​១១​ព្រឹក​ កម្លាំង​នគរបាល​អធិការដ្ឋាន​ស្រុក​អូរ​ជ្រៅ​ចុះ​ឃាត់ខ្លួន​ឈ្មោះ​ លឿន​ ឡៃ​ តែ​ម្តង​ ៕​

ប្រភព៖ beta.nokorwatnews

  • ​សង្ឃ​កំហូច​អាយុ​៦២​ឆ្នាំ​ ចាប់រំលោភ​ក្មេង​អនីតិជន​អាយុ​៨​ឆ្នាំ​ ហើយ​ឲ្យ​លុយ​៣០០​រៀល​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:កំសាន្ត
Tags: