ចោរ​អត់​ស៊ី…​ម្ចាស់​អត់​លិទ្ធ

ឈើ​ជា​សម្បត្តិ​របស់​ជាតិ​...​ ជា​សម្បត្តិ​មហាសាល​របស់​សង្គម ។
ក្នុង​ទស​វត្ស​ចុង​ក្រោយ​នេះ​...​ ឬ​២-៣​ឆ្នាំ​ថ្មី​ៗ​នេះ​...​ ចោរ​ស្រុក​ជា​សេដ្ឋី​មាន​ប្រាក់​បូក​ជាមួយ​កង​កាវ​បានអំណាច​... ​ប្រមូល​មន្ត្រី​មាន​អំណាច​មួយ​ក្តាប់​តូច​ឃុបឃិត​កាប់​ឈើ ដែល​ជា​សម្បត្តិ​មហាសាល​របស់​ជាតិ​រាប់​ម៉ឺ​ន​... ​រាប់​សែន​ដល់​រាប់​លាន​ម៉ែត្រគូប​អត់​ខ្វះ ឬ​រាប់​សែន រាប់​លាន​ដើម ។​ល​។

ការ​ឃុបឃិត​គ្នា​លួច​សម្បត្តិ​ជាតិ​ស្ទើរ​រលាយ​ទៅ​ហើយ​នេះ វា​ជា​រឿង​ឧក្រិដ្ឋកម្ម​មួយ​ទៅ​ហើយ​...​ លុះ​ពេល​ចាប់​បាន​...​ ចាប់​យក​ឈើ​ប្រមូល​ទុក​ម្តុំ​ទៅ​ហើយ​...​ កត់ត្រា​ទុក​ស្រួល​ទៅ​ហើយ​...​ ​នឹក​ថា ​យ៉ាង​ហោច​ណាស់​រឹបអូស​បាន​សម្បត្តិ​ជាតិ​ខ្លះមក​វិញ​... ​មិន​បាត់​ទាំងស្រុង​ទេ​... ​មិន​រលាយ​រលត់​ពេក​ទេ​...​​ ដូច​បាន​ល្អ​មក​វិញ​ខ្លះ​... ​ព្រោះ​គេ​កាប់ គេ​អារ​ទុក​រួច​ស្រេច​...

ប៉ុន្តែ​ពិតជា​មហា​ឧក្រិដ្ឋកម្ម​មែន​...​ គេ​ដុត​កម្ទេច​ចោល​ទៀត​...​ ដុត​ចោល​ដូច​មាន​កំហឹង​... ទ​ង្វើ​នេះ​អាចោរ​មិន​បាន​ស៊ី​...​​ អា​ម្ចាស់​ក៏​មិន​បាន​លិទ្ធ​ទៀត​...​ តើ​គេ​ចាត់​ទុក​សង្គម​យើង​សព្វ​ថ្ងៃជា​សង្គម​អ្វី​ទៅ​ហ្ន៎ ?
                   អា​ឡេវ