នយោបាយ​តា​ស៊ី​ក្លូ

ទំនាក់ទំនង​ស្នេហ៍​ដ៏​ជ្រាលជ្រៅ​របស់​តា​ស៊ី​ក្លូនិង​ស្រី​មុំ ធ្វើ​ឱ្យ​ល្បី​រន្ទឺ​នូវ​ភាព​អៀនខ្មាស​ដូច​ហែកកេរ្តិ៍​ចោល​កណ្តាលវាល​...​។​ កន្លង​មក​ស្រី​មុំ​បាន​បដិសេធ​រាល់​ការ​ទំនាក់ទំនង​...​បដិសេធ​សំឡេង​ក្នុង​ខ្សែអាត់​...​បដិសេធ​ហើយ​បដិសេធ​ទៀត​...​។

ទំនង​នាង​ជឿ​...​ឬ​ធ្វើ​តាម​អ្វី​ដែល​តា​ស៊ី​ក្លូបាន​ប្រាប់​...​អង្គុយ​លើ​ស៊ី​ក្លូជាប់​ទៅ​ហើយ​...​ពឹង​លើ​តា​សី​ុ​ក្លូ​ទាំងស្រុង​ទៅ​ហើយ​...​លុះ​ងាក​មើល​ក្រោយ ស្រាប់តែ​បាត់​តា​ស៊ី​ក្លូ...​បាត់​ឈឹង !

មើលទៅ​បើ​នៅ​តែ​កុហក​ទៀត​...​បើ​នៅ​តែ​ខំ​បដិសេធ​ទៀត​...​ឬ​នៅ​តែ​ជួយ​គាត់​ទៀត​...​បាយ​កាន់តែ​លែង​បាន​..​ដេក​កាន់តែ​លែង​លក់​...​ចត់​មាត់​រាប់​ខែ​ហើយ​...​មនសិការ​ស្តីបន្ទោស​ក្នុង​អារម្មណ៍​មិន​ឈប់​សោះ​...​ទីបំផុត​សារភាព​ចំពោះ​មុខ​ច្បាប់​តែ​ម្តង​...​ស៊ី​ក្លូនេះ​ពិតជា​របស់​គាត់​មែន !!

បាន​សារភាព​ដោយ​ត្រង់​ប៉ុណ្ណេះ​...​ដូច​លោត​ចេញ​ផុត​ពីស៊ី​ក្លូដ៏​កំសត់​នេះ​ហើយ​...ពេល​នេះ​ប្រសិនបើ​ស្រី​មុំ​មិន​សារភាព​ទេ​...​មិន​ខុស​ពី​តា​រុញ​ស៊ី​ក្លូចូល
ឡាន​...​កំសត់​ម្នាក់ឯង អត់​មាន​អ្នក​ណា​ជួយ​អាណិត​ឡើយ​...

ឱ ! តា​ស៊ី​ក្លូ​អើយ​...​ចាប់ផ្តើម​ដល់ក​ហើយ មែន​ទេ ?​...​ហេ ! ហេ ! ស្រី​មុំ​ចេះ​ឆាប់​ដឹងខ្លួន​គ្រាន់បើ​...​មិន​ទុក​ពេល​ឱ្យ​តា​ស៊ី​ក្លូរុញ​ស៊ី​ក្លូចូល​ឡាន​ឡើយ​...
                   អា​ឡេវ