កុំ​ខ្លាច​គុក​នយោបាយ

ធ្វើ​នយោបាយ​ធំដុំ​...​អ្នកនយោបាយ​ត្រូវ​តែ​អង់អាច​ក្លាហាន​កុំ​ខ្លាច​គុក​...​កុំ​ខ្លាច​ច្រវាក់ ។ ព្រោះ​គុក​និង​ច្រវាក់​...​វា​ដាក់​សម្រាប់​តែ​អ្នក​ដែល​មិន​គោរព​ច្បាប់​រដ្ឋ​...​ប្រទេស​ប្រជាធិបតេយ្យគ្រប់​គ្នា​ត្រូវ​គោរព​ច្បាប់​...​សិទ្ធិ​ធ្វើ​នយោបាយ​...​កាន់តែ​ត្រូវ​គោរព​ច្បាប់​រដ្ឋ ។

អ្នកកាសែត​ក៏​ដូច​គ្នា​ដែរ​...​មានច្បាប់​ឱ្យ​ដើរ​...​បើ​ដើរ​ផ្លូវខុស​...​ជាប់គុក ជាប់ច្រវាក់​ដូច​តែ​គ្នា​...

ធ្វើ​នយោបាយ​ឱ្យ​ល្បី​...​ឱ្យ​រាស្ត្រ បោះ​ឆ្នោត​ឱ្យ​...​ឱ្យ​រាស្ត្រ ឱ្យ​ប្រជាជន​ជឿជាក់​...​កុំ​ខ្លាច​គុក​...​បើ​ខ្លាច​ជាប់គុក ធ្វើ​នយោបាយ​រក​ខ្មោច​យក៍​អី !​?

តាម​ទស្សនៈ​នៃ​ការ​កត់សម្គាល់ មាន​អ្នកនយោបាយ​មួយ​ក្រុម​...​មើលទៅ​ក្លាហាន​ណាស់​...​ប៉ុន្តែ​ខ្លះ​រត់ចោលស្រុក​...​គេច​ពី​អ្វី​ដែល​ខ្លួន​ទទួល​...​គេច​ពី​ទ​ង្វើ​របស់​ខ្លួន​...​មិន​ហ៊ាន​ឈរ​នៅ​ចំពោះ​មុខ​ច្បាប់​សោះ​...

ធ្វើ​នយោបាយ​ចង់​ដឹកនាំ​ប្រទេស​របៀប​នេះ​...​មិន​ទទួល​បាន​ជោគជ័យ​ទេ​...​ធ្វើ​នយោបាយ​បែប​នេះ​គ្រោះថ្នាក់​អ្នកគាំទ្រ​ច្រើន​ណាស់​...​ឬ​ជាន​យោ​បោក​...

កុំ​ភ្លេច​ថា វា​មិន​ដែល​គេ​យក​អ្នកនយោបាយ​ទៅ​ដាក់គុក​មួយ​ជីវិត​ទេ​...​សម័យនេះ​មិន​ទាន់​មាន​អ្នកនយោបាយ​ណា​ងាប់​ក្នុង​គុក​ទេ​...​យ៉ាង​យូរ​១​ឆ្នាំ ២​ឆ្នាំ​បាន​រួចខ្លួន​វិញ​ហើយ​...​ទៅ​ខ្លាច​អី​គុក ?

អ្នក​ជាប់គុក​នយោបាយ​...​បន្ទប់​មួយ​ដេក​ម្នាក់ឯង មាន​សព្វ​មាន​គ្រប់​...​ឱ្យ​តែ​ត្រូវ​ជាមួយ​មេ​គុក ។ ជាប់គុក​កុំ​ថា​យ៉ាប់​...​បាយសី​ុ​ស្រាប់​...​ភ្លើង​ឆេះ​ឯង​...​បន្ទប់​មួយ​ដេក​ម្នាក់ឯង​...​ស្រួល​មិន​ស្រួល​មាន​ស្រី មាន​ស្រា​កំដរ​...​បើ​អត់​មិន​បាន​...​ឱ្យ​តែ​មាន​ប្រាក់​ទិញ​យក្ស​ប្រើ​បាន​គ្រប់ពេល​...​ហេ ! ហេ !

អ្នក​ធ្វើ​នយោបាយ​...​គួរ​មានចិត្ត​ក្លាហាន​ឡើង ! កុំ​ចុះ​ញ៉ម​នឹង​ច្បាប់​...​កុំ​ខ្លាច​គុក​នយោបាយ​...​ច្បាប់​របស់​សង្គម​សម្រាប់​តែ​អ្នក​កាន់​អំណាច​...​ដល់​ពេល​ដូរ​អ្នក​កាន់​អំណាច​...​ចាំ​កែប្រែ​តាម​ក្រោយ​ក៏​មិនយឺត​ដែរ​...​នៅ​ប្រទេស​ភូមា​ជា​សាក្សី ជា​បទ​ពិសោធ​មួយ​...
ដូច្នេះ​កុំ​ខ្លាច​គុក​នយោបាយ​...
                   អា​ឡេវ