គួរ​យល់​ដឹង​អំពី​សារ​ប្រយោជន៍​នៃ​ដំណាំ​មួយ​ចំនួន

ផ្លែ​ម្ទេស
តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ដ្រ​បាន​បង្ហាញ​ថា ផ្លែ​ម្ទេស​មាន​សារ​ប្រយោជន៍​ច្រើន ដែល​យើង​មិន​អាច​ស្មាន​ដល់​ដូច​ជា ជួយ​ការពារ​ជំងឺមហារីក និង​ជំងឺ​រ៉ាំរ៉ៃ ជួយ​ព្យាបាល​អាការ​ក្អក និង​ផ្ដាសាយ ។ អ្នកឯកទេស​បាន​ពិសោធ​ឃើញ​ទៀត​ថា មនុស្ស​ដែល​មាន​ទម្លាប់​ទទួលទាន​ម្ទេស​ទុំ​ក្នុង​រយៈពេល​យូរអង្វែង អាច​ពង្រឹងសមត្ថភាព​ក្នុង​ការ​ប្រឆាំង​នឹង​ភាព​ចាស់ជរា​បាន ។

រំដេង​ស្រុក
រំដេង​ស្រុក ជា​រុក្ខជាតិ​ប្រភេទ​ស្មៅ​ម្យា​៉​ង​ដែល​គេ​ប្រើ​មើម​របស់​វា​ធ្វើ​ជា​គ្រឿងផ្សំ​សម្រាប់​ស្លប​បរិភោគ (​ជា​ពិសេស​ម្ហូប​ខ្មែរ​) ។ មិនតែប៉ុណ្ណោះ វា​អាច​ប្រើ​ជា​ឱសថ​ព្យាបាល​រោគ​មួយ​ចំនួន​ដូច​ជា ៖

-​ព្យាបាល​ភ្លឺ និង​ប្រភេទ​ផ្សិត​លើ​ស្បែក ៖ ប្រើ​មើមរំដេង​ស្រស់​ហាន់​បុក​ត្រាំ​ស្រា​ខ្លាំង​ទុក​មួយ​យប់ រួច​យក​មក​លាប​លើ​ស្បែក
-​ព្យាបាល​ជំងឺ​ហើមពោះ ទល់ខ្យល់ និង​ចុក​ឆ្អល់ពោះ ៖ ប្រើ​មើមរំដេង​ស្រស់​៥​ក្រាម ឬ​មើមរំដេង​ស្ងួត​២​ក្រាម បុក​ឱ្យ​ល្អិត​ឆុង​ជាមួយ​ទឹក​ក្ដៅ​សម្រាប់​ផឹក ។

ម្លូ 
ម្លូ​ជា​ប្រភេទ​រុក្ខជាតិ​វារ​តោង មាន​អាយុរ​ស់បាន​យូរ​ឆ្នាំ ។ ស្លឹក​របស់​វា​មាន​ក្លិន​ពិសេស​ដោយឡែក រសជាតិ​ចត់ និង​ហឹរ​តិច​ៗ ។ ក្រៅពី​ប្រើ​សម្រាប់​ស្ដ្រី​ចាស់​ៗ​ហូប​ទំពា​លេង គេ​អាច​ប្រើ​ប្រាក់​ស្លឹក​ធ្វើ​ជា​ឱសថ​សម្រាប់​ព្យាបាល​រោគ​មួយ​ចំនួន​ដូច​ជា ៖

-​កម រមាស់ រលាក សត្វ​ទិច ឬ​ខាំ ៖ យក​ស្លឹកម្លូ​ស្រស់​បុក​បុក​បំពោក ឬ​ពូត​យក​ទឹក​លាប
-​ព្យាបាល​ហើមពោះ គ្មាន​កម្លាំង​នោម ៖ ប្រើ​ស្លឹកម្លូ​ស្រស់​បុក​ឱ្យ​ល្អិត​លាយ​ស្រា​បន្តិច រួច​លាយ​បំពោក រឺត​តិច​ៗ​លើ​ពោះ និង​ក្រោម​ផ្ចិត
-​ព្យាបាល​ឈឺ​.​ក ពង​មាត់ បៀម​ពេល​ឈឺ​អញ្ចាញធ្មេញ លាង​ភ្នែក ៖ យក​ស្លឹកម្លូ​ស្ងោរ​យក​ទឹក​បៀម ខ្ពុរមាត់ និង​លាង​ភ្នែក ៕