ការ​ចែករំលែក​បទ​ពិសោធន៍​ដល់​ប្រជា​កសិករ​មាន​បំណង​ចិញ្ចឹមសត្វ

​ខេត្តកំពង់ធំ ៖ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​កសិដ្ឋាន​ចិញ្ចឹមសត្វ ​មាន់ ទា ឲ្យ​ធំធាត់​ទៅ​តាម​ស្តង់​ដា និង​នៅ​ពេល​ដែល​ជួប​​​ជំងឺ​​​បណ្តាល​​ឲ្យ​មាន់ទា​ងាប់​​នោះ ​ក្រុមហ៊ុន​ស៊ីភី បាន​ផ្តល់​ការ​ណែនាំដល់​ប្រជា​កសិករ ដែល​មាន​បំណង​ចង់​ចិញ្ចឹមសត្វ តាម​គោលការណ៍​របស់​ក្រុមហ៊ុន រួម​មាន ការ​ផ្គត់ផ្គង់​ផ្នែក​អាហារ និង​ថែរក្សា​សុខភាព​ដល់​សត្វ ដែល​ជា​ជម្រើស​ដ៏​ល្អ​ដល់​អតិថិជន​នោះ ត្រូវ​យក​ចំណីអាហារ​របស់​ក្រុមហ៊ុន​ស៊ី​ភី ដែល​មានគុណ​ភាព និង​អនាម័យ​ល្អ ការពារ​​ជំងឺ​​ឆ្លង​ដល់​បក្សី តាម​ស្តង់ដា​អន្តរជាតិ ISO ហើយ​ខាង​ក្រុមហ៊ុន​មាន​ភ្នាក់ងារ​ចុះ​ជួយថែរក្សា​សត្វ​យ៉ាង​យកចិត្តទុកដាក់​ ។​

ក្រុមហ៊ុន ស៊ី​ភី បាន​ផ្តល់​បទ​ពិសោធន៍ដល់​មហាជន ដែល​មាន​បំណង​ចង់​ចិញ្ចឹមសត្វ​កសិកម្ម ​សូម​​ទាក់​ទង​​ជាមួយ​ក្រុមហ៊ុន​ស៊ី​ភី​ជា​មុន ក្រុមហ៊ុន​​​នឹង​​ចាត់​​កម្លាំង​ឲ្យ​បាញ់ថ្នាំ​ការពារ​ទីតាំង​កសិដ្ឋាន ដើម្បី​ការពារ​ជំងឺ​​សត្វ ដែល​អាច​ចម្លង​តាម​រយៈខ្យល់ ទឹក និង​ការ​ប៉ះពាល់​ជាមួយ​​នឹង​​មេរោគ ​​បណ្តាល​ឲ្យ​សត្វ​ងាប់​បាន ​ចំពោះ​កសិដ្ឋាន​ណា​ដែល​មាន​សត្វ​​ងាប់​ ក្រុមហ៊ុន​បាន​​​ណែនាំ​មិន​ឲ្យ​មានការ​បោះចោល​​សព​សត្វពាស​វាល​ពាស​កាល ដោយ​គ្មាន​សណ្តាបធ្នាប់​នោះ​ទេ​ ទ​ង្វើ​រ​នេះ មិនមែន​ជា​ដំណោះស្រាយ​ល្អ​នោះ​ដែរ​ ក្នុង​ហេតុការណ៍​ដែល​មិន​អាច​ចៀស​ផុត​បាន សូម​ឲ្យ​បងប្អូន​ទាក់​​ទង​​សួរ​ព័ត៌មាន​មកក្រុមហ៊ុនស៊ី​ភីខេ​ម​បូ​ឌា ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​ខាង​វិស័យចិញ្ចឹមសត្វ​ដែល​មាន​ទីតាំង និង​សាខា​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​កប់ ​ឬ​ដុត​​កម្ទេច​​សាកសព​សត្វឲ្យ​ត្រូវ​តាម​បច្ចេកទេស​ ។​

រយៈពេល​​២០​ឆ្នាំ​មក​ហើយ ដែល​ក្រុមហ៊ុនមាន​បទ​ពិសោធ​ន៏​ក្នុង​ការ​ទុកដាក់សាកសព​សត្វ​ គឺ​មាន​៣វិធី ទី​១.​ត្រូវ​ជីករណ្តៅ​កប់​ជម្រៅ​ជាង​៣​ម៉ែត្រ នៅ​ឆ្ងាយ​ពី​កសិដ្ឋាន ឆ្ងាយ​ពី​ប្រភព​ទឹក និងឆ្ងាយ​ពី​ទីប្រជុំជន​ពី​២​ទៅ​៣​គីឡូម៉ែត្រ​ ដាក់​សាកសព​មាន់​ចូល​ក្នុង​រណ្តៅ ដែល​បាន​ដាក់​ថ្នាំ​សម្លាប់​មេរោគ​ដោយ​កាល់ស្យូម​អ៊ី​ដ្រូ​ស៊ី​ត (Calcium Hydroxide) ហើយ​ត្រូវ​លុប​ដី​ពីលើ​សព​មាន់​យ៉ាងតិច​១​ម៉ែត្រ យ៉ាង​លឿន​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន​ ​ទី​២.​​ត្រូវ​ដុត​ក្នុង​​ឡ ដែល​ប្រើប្រាស់​ប្រេង​ឥន្ទ​នៈ ដែល​បាន​បើកចំហ​  ដាក់​មាន់​ចូល​ដុតភ្លើង​ដែល​មាន​របាំង​ការពារ​ភ្លើង​​ចៀសវាង​អាច​ឆ្លង​ឆេះ​រាលដាល​ ទី​៣.ចៀសវាង​ឆ្លង​ជំងឺ​​ហើយមាន​សុ​វត្តិភាព ដល់​សត្វ​ដទៃ​ទៀត​នោះ​ រណ្តៅ​ត្រូវ​មាន​ជម្រៅ​៥​ម៉ែត្រ និង​ទទឹង​៣​ម៉ែត្រ​ ហើយ​មាន​គម្រប​រ៉ឹង​មាំ ដែល​អាច​ប្រើប្រាស់​បាន​ទាំង​សត្វ​ស្លាប និង​ជ្រូក​ ។​

​​គោលការណ៍​ណែនាំ​​ខាង​លើ​នេះ​ ​ប្រជាពលរដ្ឋ​​​ទទួល​បាន​ជោគជ័យ ក្នុង​ការ​ប្រកប​អា​ជី​កម្ម​របស់​ពួក​​គាត់​បាន​យូរអង្វែង ​ក្នុង​នោះ ក្រុមហ៊ុន​បាន​យកចិត្តទុកដាក់​ចំពោះ​សហគមន៍ និង​បរិស្ថាន​ដែល​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន ​៕