ខណៈ​នេះ នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ទី​២​កំពុង​កកស្ទះ​ខ្លាំង

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា គិត​ត្រឹម​វេលា​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៨ មេ​សា​នេះ ចរាចរណ៍​កំពុង​កកស្ទះ​ខ្លាំង​នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ទី​២ ទំនងជា​ដោយសារ​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​និង​កម្មករ​កម្មការិនី​មួយ​ចំនួន​ទើប​វិល​ចូល​រាជធានី​ភ្នំពេញ​វិញ បន្ទាប់​ពី​ទៅ​ស្រុក​កំណើត​ចូលរួម​អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ៕