ម្សិលមិញ មនុស្ស​ស្លាប់៤ និងរបួស​ធ្ងន់​-ស្រាល​៨ ​សរុបទូទាំងប្រទេស​

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​​កាលពីថ្ងៃ​ទី​១៩ ​មេសា គឺ​​កើតឡើង​ចំនួន​៧​​លើក ក្នុង​នោះ​យ​ប់​២​លើក បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​៤​នាក់ (​ស្រី​៣​នាក់​) រង​របួសធ្ងន់​៧​នាក់ (​ប្រុស​) និង​របួសស្រាល​១​នាក់(​ប្រុស​) ។ នេះ​បើ​យោង​តាម​របាយការណ៍របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ ​។

​​ក្នុង​ហេតុការណ៍​​​ទាំង​៧​លើក​នេះ បណ្តាល​ឱ្យខូចខាត​យានយន្តសរុប​ចំនួន​៩​គ្រឿង រួម​មាន​ម៉ូតូ​ចំនួន​៣​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៥​គ្រឿង យាន​ផ្សេង​ៗ១​គ្រឿង និង​អ្នក​ថ្មើរជើង​ម្នាក់ ។ ចំពោះ​មូលហេតុ​​បណ្តាលឱ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន ល្មើស​ល្បឿន​៤​លើក(​ស្លាប់់​២​នាក់​), មិន​ប្រកាន់​ស្តាំ​១​លើក(​ស្លាប់​ម្នាក់​), បត់​គ្រោះថ្នាក់​១​លើក និង​ងងុយដេក​១​លើក (​ស្លាប់​ម្នាក់​)​​ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​៤​នាក់​ ។