ទារក​រង​គ្រោះ​ក្នុង​គ្រោះថ្នាក់ចររាចរណ៍​បាន​ធូរស្បើយ ខណៈស្លាប់ឪពុក

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ពី​មន្ទីរពេទ្យ​គន្ធ​បុប្ផា​បានអោយ​ដឹងនៅព្រឹកថ្ងៃទី២១ មេសា នេះ​ថា ទារក​​អាយុ​៩​ខែ ឈ្មោះ ជីវ លី​អៀង ដែល​រង​របួស​ធ្ងន់ធ្ងរ​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​មុខ និង​ដងខ្លួន ទ្រហោយំ​ខ្លាំង​ៗ​នោះ បាន​ធូរ​សះស្បើយ​ហើយ ប៉ុន្តែ​ជន​រង​គ្រោះជា​ឪពុក ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក​មិន​អាច​សង្គ្រោះ​បាន ពេល​ប​ញ្ចូ​ន​ដល់​មន្ទីរពេទ្យ ក៏​ត្រូវ​ដាច់ខ្យល់​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង ។

គួរ​រំលឹក​ថា មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឱ្យ​ស​ង្វែ​កមួយ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ មេ​សា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ទល់មុខ​វត្ត​ជ្រោយ​អំពិល ស្ថិត​ក្នុងភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ ។ ដោយសារ​បុរស​ជា​កម្មករ​ថែ​សួរ​ផ្កា​លក់​តាម​ផ្លូវ​ម្នាក់ បើករថយន្ត​មួយ​គ្រឿង​ម៉ាក Mini Cooper របស់​ម្ចាស់ខ្លួន ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ ដែល​កំពុង​ជិះ​ឌុ​ប​គ្នា ពេញទំហឹង បណ្តាល​ឱ្យ​ដួល​បោក​អូស​ជា​ច្រើន​ម៉ែត្រ​នឹង​ថ្នល់​ពេញទំហឹង បណ្តាល​ឱ្យ​ខ្ទាត​ទាំង​មនុស្ស និង​ម៉ូតូ​ខ្ទាត​ជាង​១០​ម៉ែត្រ​ប៉ើង​ដូច​ចំ​ប៉ើង រង​របួស​ធ្ងន់ធ្ងរ​ទាំង​២​នាក់ ដោយ​ក្នុង​នោះ​បុរស​ជា​ឪពុក​ត្រូវ​បាក់ដៃ​បាក់ជើង​ទាំង​សងខាង និង​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​មុខ សល់​តែ​ដង្ហើមចង្រិត ។ ដោយឡែក​ទារក​ទើប​អាយុ​៩​ខែ ដែល​ជា​កូនប្រុស ត្រូវ​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​មុខ និង​ដងខ្លួន ទ្រហោយំ​ខ្លាំង​ៗ រក​អ្នក​ជួយ មើលទៅ​គួរ​អោ​យស​ង្វែ​ក​បំផុត ៕