ស្ទើរមិនជឿ! គ្រោះថ្នាក់ចរាចរណ៍​យ៉ាង​សាហាវ​នេះ ​

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា យ៉ាងហោចណាស់ មនុស្ស​៧​នាក់​បានស្លាប់ និងរង​​​របួសធ្ងន់​-​ស្រាល​​២៩​​នាក់ ក្នុង​​ហេតុការណ៍​គ្រោះ​ថ្នាក់​​ចរាចរណ៍​មួយ​ដ៏​គួរ​ឱ្យ​រន្ធត់ រវាង​រថយន្តក្រុង​របស់​ក្រុមហ៊ុន (​ជី អេស​) បុក​ជាមួយ​រថយន្ត​ប្រភេទ​យី​ឌុ​ប​ធុន​​ធំ កាលពី​វេលា​ម៉ោង​០៣ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ មេ​សា ២០១៦ នេះ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​មោង​ប្ញ​ស្សី ខេត្តបាត់ដំបង ។

ប្រភព​ឱ្យ​ដឹង​ថា ជំហាន​ដំបូង​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ដែល​ស្លាប់ និង​រង​របួស​នោះ​ទេ ខណៈ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ ​គ្រាន់តែ​ដឹង​ថា ភាគច្រើន​គឺជា​អ្នក​ជិះ​ក្នុង​រថយន្តក្រុង ។ រថយន្តក្រុង​ខាងលើ ពាក់​ស្លាក​លេខ​ភ្នំពេញ ៣D-3906 ធ្វើ​ដំណើរ​ពី​ភ្នំពេញ ទៅខេត្ត​​បាត់ដំបង ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​បុក​ជាមួយ​រថយន្ត​​​យី​ឌុ​បខាងលើ​នោះ ​ក្នុង​ទិស​ដៅ​​បញ្ច្រាស​គ្នា​​ ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ចុះ​អន្តរាគមន៍ និង​រក​​សាកសព​ជន​រង​គ្រោះ​ចេញពី​រថយន្ត​ដែល​កៀបសង្កត់​នោះ ។ ​