ខ្លាច​ចោរ​បាញ់ បន្ថែម​ល្បឿន​បុក​គេ​បុក​ឯង

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ស្បែកខ្មៅ​ម្នាក់ ​បើករថយន្ត​គេច​ពី​ចោរ២​នាក់​ ក៏​ជ្រុល​ទៅ​កៀ​រទ្រូង​ចែកផ្លូវ​ខូចខាត​​ ដែល​ហេតុ​ការណ៍​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៤ ​មេសា ស្ថិតត្រង់​ចំណុច​មុខ​កន្លែង​លក់​ផ្កា ​តាម​បណ្ដោយ​ផ្លូវ​៥៩៨ ​ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌប្ញស្សីកែវ ។

ប្រភពឱ្យដឹងថា រថយន្ត​​​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​.ស ពាក់​ស្លាក​លេខភ្នំពេញ​2T-6475 បើកបរ​ដោយ​បុរស​ស្បែក​ខ្មៅ​ម្នាក់ ស្នាក់​នៅ​ក្នុង​បុ​រី វិមាន​​ភ្នំពេញ​ ។

តាម​ប្រភព​​ពី​ម្ចាស់​កន្លែង​លក់​ផ្កា​​ឱ្យដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​ខាងលើ​ បើក​ដោយ​ម្នាក់ឯង​​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ជិត​ដល់​កន្លែង​កើតហេតុ​ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់ ​ជិះ​ម៉ូតូ​មួយ​គ្រឿង​​មិន​ស្គាល់​ម៉ាក​​បាន​ជិះ​មក​ខាងស្ដាំ​រថយន្ត​ហើយ​ដក​កៃ​ភ្លើង​ខ្លី​មិន​ស្គាល់​ម៉ាក​​​ភ្ជង់​ទៅ​ជន​រង​គ្រោះ​ ដែលកំពុង​​​​បើក​​រថយន្ត​ បណ្ដាល​ឱ្យ​​ជន​រង​គ្រោះ​​​ភ្ញាក់ ហើយ​ភ័យ​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​បណ្ដាល​ឱ្យ​​ប៉ះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ ​ហើយ​រេ​ចង្កូត​ទៅ​ជាន់​កន្លែង​លក់​ផ្កា​ បង្ក​អោយ​ខួច​ខាត​បន្តិចបន្តួច  ។

ក្រោយមក​ ជនសង្ស័យ២នាក់​នោះ ​បាន​បត់​ម៉ូតូ​ត្រលប់​ក្រោយ​ហើយ​ជិះ​ម៉ូតូ​រត់​គេ​ខ្លួន​បាត់​ទៅ ។ ចំណែក​ម្ចាស់​កន្លែង​លក់​ផ្កា​បាន​ទាមទារ​សំណង​ចំនួន​២០$​ ដើម្បី​បញ្ចប់រឿង​ តែ​ដោយសារ​តែ​ក្នុង​ខ្លួន​គាត់​មិន​មាន​ សូម្បីតែ​​​១០០​រៀល ​ទើប​គាត់​បាន​ប្រាប់​ទៅ​ខាង​ម្ចាស់​ហាង​លក់​ផ្កា​ថា​ ចាំ​ព្រឹក​ចាំ​គាត់​យក​លុយ​ពី​ផ្ទះ​មក​សង​ទៅ​គាត់ ។

ក្រោយ​ពេល​កើតហេតុ​ ដោយសារ​តែ​រថយន្ត​មិន​មាន​បង្ក​អ្វី​ដល់​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ធ្ងន់ធ្ងរ​ ទើប​ខាង​សមត្ថកិច្ច​បាន​អនុញ្ញាតឱ្យ​រថយន្ត​បើក​ចេញ​ទៅ​បាត់​ទៅ ។