ម្សិលមិញ ស្លាប់​៩ និង​របួសធ្ងន់​-​ស្រាល​៩

​រាជធានីភ្នំពេញ ៖ មនុស្ស​ស្លាប់​៩​នាក់ និង​រង​របួសធ្ងន់​៦​នាក់ (​ស្រី​២​នាក់​) និង​របួសស្រាល​៣​នាក់ (​ស្រី​១​នាក់​) ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស កាលពី​ថ្ងៃ​ទី​២៥ មេ​សា ២០១៦ ដែល​កើតឡើង​ចំនួន​១១​លើក ក្នុង​នោះ​យប់​៩​លើក ។ នេះ​បើ​យោង​តាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ ។

ក្នុង​ហេតុការណ៍​នេះ បណ្តាល​ឱ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​១៦​គ្រឿង រួម​មាន​ម៉ូតូ​ចំនួន​៩​គ្រឿង​, រថយន្ត​ធុន​តូច​៤​គ្រឿង​, រថយន្ត​ធុន​ធំ​៣​គ្រឿង ។

ចំពោះ​មូលហេតុ ដែល​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន​ល្មើស​ល្បឿន​៤​លើក (​ស្លាប់​៤​នាក់​), មិន​គោរព​សិទ្ធិ​២​លើក
(​ស្លាប់​១​នាក់​), ប្រជែង​៣​លើក (​ស្លាប់​២​នាក់​), ស្រវឹង​១​លើក (​ស្លាប់​១​នាក់​) កត្តា​យានយន្ត​១​លើក (​ស្លាប់​១​នាក់​) ។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១០​នាក់ (​យប់​៣​នាក់​) ។