​មិន​ដឹងបោលយ៉ាងម៉េច រហូតក្រឡាប់​ផ្ងារពោះ​​

ខេត្តកំពង់ស្ពឺ ៖ កាល​វេលា​ម៉ោង​០៦ និង​១៣​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ មេ​សា ២០១៦ ស្ថិត​លើ​ផ្លូវជាតិ​លេខ​៤៤ ចន្លោះ​គីឡូ​ម៉ែ​ត​១២៥-​១២៦ ក្នុងភូមិ​ចំការ​ដូង ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយ​គេ​ឃើញ​រថយន្ត​​ម៉ាក​ហ៊ី​យ៉ា​ន់​​ដាយ​​មួយ​គ្រឿង​​​បាន​ក្រឡាប់ ដែល​​ជំហាន​ដំបូង​គេ​ មិន​ទាន់​ដឹង​ពី​មូលហេតុ​​ច្បាស់​នោះ​ទេ ។

ប្រ​ភ​ព​ឱ្យ​​ដឹង​ថា អ្នក​បើក​ត្រូវ​គេ​ស្គាល់ឈ្មោះ​ឆេ​ង  ប៊ុ​ន​រឿ​ន អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អណ្ដូងប្រេង ឃុំ​ឈាន​ឡើង ស្រុក​សាមគ្គី​មាន​ជ​យ័ ខេត្តកំពង់ឆ្នាំង បើករថយន្ត​ម៉ាក់​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AG-9077 មាន​ដឹក​កម្មករ​រោងចក្រ​ចំការ​ស្វាយ​ចំនួន​៧០​នាក់ ក្នុង​នោះ​បាន​រង​របួសធ្ងន់​-​ស្រាល ហើយ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។