​បោះពួយ​ជ្រុល! ព្រោះចង់ឃើញមុខ​កូន​​ទើប​កើត

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​​ដួល​​បត់.​កលើ​ម៉ូតូ​ស្លាប់យ៉ាងអាណោចអាធ័ម​ ខណៈ​​​ជិះ​ម៉ូតូ​ប្រញាប់​ទៅ​មើល​ប្រពន្ធ​​ទើប​សម្រាល​កូន​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ តែជ្រុល​​ទៅ​បុក​ជាមួយ​​រ៉ឺ​ម៉ក​ម៉ូតូពី​​ចំហៀង​ ដែលហេតុការណ៍នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៣ ​និង​២០​នាទី​ទៀប​​ភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​២៧ ​មេសា ស្ថិតតាម​បណ្តោយ​ផ្លូវ​៤៧​ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

ប្រភពឱ្យដឹងថា ជន​រង​គ្រោះ​ឈ្មោះ​លី សុខ​ជឿន ភេ​ទ្រុស អាយុ​​៣៧​​ឆ្នាំ ​​ជា​ជាងកាត់សក់ ស្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​នៅ​ភូមិ​កុមារ  ឃុំ​សំពង​ជ័យ​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម មាន​ប្រពន្ធ​ឈ្មោះ​សំ អន អាយុ​៣០​ឆ្នាំ ។

តាម​ប្រភព​ឱ្យ​ដឹង​ទៀតថា ​មុន​ពេល​កើតហេតុ​ ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី ពណ៌​.ស ពាក់​ស្លាក​លេខភ្នំពេញ 1FH-1593 ​​តាម​បណ្តោយ​ផ្លូវ​៤៧ ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ គោលបំណង​ទៅ​មើល​ប្រពន្ធ​ ទើប​សម្រាលកូន​ហើយ កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា ។

លុះ​ពេលធ្វើ​ដំណើរ​​មក​ដល់​ចំណុច​កើតហេតុ​ បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ម៉ូតូ​រី​ម៉ក​ម៉ូតូ​ ដែល​បើក​ពី​ជើង​ទៅ​ត្បូង​ចំ​ចំហៀង​ខាងឆ្វេង​ពេញទំហឹង​ បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​​ដួល​បត់.​ក​លើ​ម៉ូតូ​បាក់​ក​ស្លាប់​ភ្លាម​ៗ​នៅ​លើ​ម៉ូតូ​ ។ ហើយ​ម៉ូតូ​ខ្ទេច​មួយ​កំណាត់មុខ ចំណែក​ម្ចាស់​ម៉ូតូ​រ៉ឺម៉ក​ មុន​ដំបូង​បាន​ឈប់​ចុះ​​មើល​ជន​រង​គ្រោះ​ តែ​ឃើញ​ស្លាប់​ បាន​បើក​ម៉ូតូ​ចេញ​ទៅ​បាត់​ បន្សល់ទុក​​នៅ​ជន​រង​គ្រោះ​​​នៅ​កន្លែង​កើតហេតុ​​ ។