បុក​បង្គោល​ផ្លូវ​កោង​ធា្ល​ក់​ប្រឡាយ​ ស្លាប់​ពីរ​នាក់ របួសធ្ងន់​ម្នាក់

បន្ទាយ​មាន​ជ័យ ៖ ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ក្លឹ​ប​ស្រវឹង​បើក​លឿន​ពេក​បុក​បង្គោល​ផ្លូវ​កោង​ធា្ល​ក់​ប្រឡាយ​បណ្តាល​ឲ្យ​ស្លាប់​ពីរ​នាក់ និង​របួសធ្ងន់​ម្នាក់​នៅ​វេលា​ម៉ោង​២​ទាប​ភ្លឺ​ថ្ងៃ​ទី​២៧​ខែមេសា​ឆ្នាំ​២០១៦​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ព្រែកជីក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី​។ ជន​រង​គ្រោះ​ដែល​ស្លាប់​ពីរ​នាក់​មាន​១.​ឈ្មោះ ផា​ន់ សុ​ធន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ២.​ឈ្មោះ សុង រ៉ា​វី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ច​ង្ហា​កើត ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី​និង​របួសធ្ងន់​ម្នាក់​មានឈ្មោះ ប្រាក់ ឧត្តម ហៅ​សុធា​រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្ងួត​ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី​។

លោក ផុ​ន ទី​ណូ មន្ត្រី​នគ​បាល​ចរាចរ​ស្រុក​មង្គល​បូ​រី បាន​ប្រាប់​ថា​នៅ​ពេល​គ្រោះ​ចរាចរ​កើតឡើង​គឺ​ជន​រង​គ្រោះ​៣​នាក់​ជិះ​ម៉​តូ​ធុន​ហុងដា​ឌ្រី​ម​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​1A-0708 ដែល​បើកបរ​ដោយ​ឈ្មោះ ផា​ន់ សុ​ធន់ ឌុ​ប​គ្នា​២​នាក់​ដែល​បើក​ពី​ក្លឹ​ប​ផឹកស៊ី​មួយ​កន្លែង​ក្រុង​សិរី​សោភ័ណ ក្នុង​ទិស​ដៅ​មក​ផ្ទះ​ហើយ​បើកបរ​លឿន​យក​ចង្កូត​មិន​អស់​បាន​ទៅ​បុក​បង្គោល​ការពារ​ផ្លូវ​កោង​បណ្តាល​បាក់​ធ្លាក់​ទៅ​នឹង​ប្រឡាយ​គ្មាន​ទឹក​បណ្តាល​ឲ្យ​ស្លាប់​២​នាក់​នឹង​កន្លែង រីឯ​ម្នាក់​ទៀត​របួសធ្ងន់​ត្រូវ​បាន​ដឹក​សង្គ្រោះ​បន្ទាន់​ទៅ​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​.​ជប៉ុន​មង្គល​បូ​រី​។ លោក​បាន​បញ្ជាក់​ថា នៅ​ពេល​គ្រោះថ្នាក់​ចរាចរ​កើតឡើង​បណ្តាល​ឲ្យ​ស្លាប់​២​នាក់ និង​របួសធ្ងន់​ម្នាក់​គឺ​មូលហេតុ​ដោយ​ជន​រង​គ្រោះ​ស្រវឹង​បើកបរ​លឿន ហើយ​ជ្រុល​ទៅ​បុក​បង្គោល​ការពារ​ផ្លូវ​បណ្តាល​ឲ្យ​ស្លាប់​និង​របួស​ដោយ​ខ្លួនឯង​៕