ក្រីក្រណាស់! ដើរសុំទាន​ ត្រូវរថយន្តបុកស្លាប់ទៀត​

ខេត្តកណ្តាល ៖ ​បុរស​​ម្នាក់​​ស​ង្ស​យ័​ថា ​ជា​មនុស្សអនា​ថា​ដើរ​​សុំទាន​ បាន​ដើរ​ឆ្លងថ្នល់​​ក៏​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែង​កើតហេតុ​ ​ហើយ​រថយន្ត​​បាន​បើក​​គេចខ្លួន​បាត់​ ដែល​ហេតុការណ៍​នេះ​ ​កើតឡើង​នៅ​វេលា​ម៉ោង១១​យប់​​ថ្ងៃ​ទី​២៧ មេសា​ ​​២០១៦ ស្ថិត​ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​២២-២៣​ មុខ​វត្ត​ដីឥដ្ឋ​ ​ក្នុងភូមិ​ដី​ឥ​ដ្ធ​ ឃុំដីឥដ្ឋ ស្រុក​កៀនស្វាយ​ ។

ប្រភពឱ្យ​ដឹង​​ថា ​ជនរ​គ្រោះ​ គឺជា​មនុស្ស​ដើរ​សុំទាន​ គ្មាន​​អ្នក​​ណា​ស្គាល់​អត្តសញ្ញាណ​ ​ភេទ​ប្រុស ​អា​យុ​ប្រហែល​៣៥​ឆ្នាំ​ សម្បុ​រ.ស​រាង​ស្គម​ មាន​ពាក់​អាវដៃវែង​ ពណ៌​​ខ្មៅ​ ស្លៀកខោ​ជើងវែង​ព​ណ៌ខ្មៅ​ ​។

ប្រភព​បន្ត​ទៀត​ថា ​នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​ធ្វើ​ដំណើរ​ដោយថ្មើរ​ជើង​ ក្នុង​ទិស​ដៅ​ពី​ក្បូ​ង​ទៅ​ជើង​ (​ទិស​ដៅ​អ្នក​លឿង-​ភ្នំពេញ​) មក​ដល់​ចំណុច​​កើតហេតុ​ បាន​ដើរ​ឆ្លងផ្លូវ​​ ក៏​​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​បណ្ដាល​​ឱ្យ​​ស្លាប់​តែ​ម្ដង​ ។

ក្រោយ​កើតហេតុ​ ជំនាញ​បាន​ចុះ​បន្ត​នីតិវិធី ​ដោយ​សហការ​ជាមួយ​នគរបាល​ប៉ុស្ដិ៍​ ធ្វើការ​ស្រោ​វ​ជ្រាវ​រក​ក្រុម​គ្រួសារ​សព ​និង​រថយន្ត​បង្កហេតុ​ភ្លាម​ដែរ ​តែ​តាម​មិន​ទាន់​រក​មិនឃើញ​ ព្រោះ​គ្មាន​អ្នក​ស្គាល់​ម៉ាក​រថយន្ត​ និង​ស្លាក​លេខ​នោះ​ទេ​ ។

ប​ច្ចុប្ប​ន្ន ​សព​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​វត្ត​ដីឥដ្ឋ ​រង់​ចាំ​ក្រុម​គ្រួសារ​​ ។